ភ្នំជីសូរ ខេត្តតាកែវ

ភ្នំជីសូរ ខេត្តតាកែវ

ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ មានចំងាយ​ប្រហែល​៦២គីទ្បូមែត្រ​ពីទីក្រុងភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញ​ទៅកាន់ទីនោះបាន តាមផ្លូវជាតិ​ លេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយ ពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវ លំចំងាយ​៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើ​គេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយ ពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុ ងចំងាយផ្លួវ ១៧គីទ្បូមែត្រ។ 

taprum_297449257

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើម សតវត្សរ៍ទី១១ (១០០២-១០៥០) ដោយ ព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិស ដល់ព្រហ្មមញ្ញ សាសនា។ ប្រាសាទនេះ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំ តូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈ មួយដែលសំខាន់ ហោយមាន ទ្វារឆ្លាស់ពីរ ខាងក្នុង មាន បដិមាករមួយ ធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញ ក្បាច់ចំលាក់ យ៉ាងល្អប្រណិត នៅផ្តែរ និងសរសរពេជ្រ
………………………………………………………………………………………………..
ដកស្រង់ពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


6 + nine =