អំពី​ខ្មែរទ្រីប

អំពី​ខ្មែរទ្រីប

ខ្មែរទ្រីបដតខម ជាវែបសាយមូយបង្កើតឡើង សំរាប់មិត្តអ្នកអាន ដែលចូលចិត្ត តាមដាន ពីដំនើរទេសចរណ៍ ទំាងក្នុងស្រុក និង ក្រៅស្រុក ជាភាសាខ្មែរ ។ រាល់បន្តុំពត៏មាន កន្លែងស្នាក់នៅ ការហូមចុក ការកំសាន្ត ដំនើរកំសាន្ត និង ផ្សេងៗទៀត ដែលទាក់ទង និងវិស័យទេសចរណ៍ ត្រូវបានរួបរួមបញ្ចូលឲ្យមាននៅទីនេះ ។

បំណងនៃការបង្កើតខ្មែរទ្រីបនេះ គឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុង ព្រះរាជាណាចក្រ កម្ពុជាយើង ឲ្យកាន់តែទូលំទូលាយ ដោយធ្វើការផ្សព្វផ្សាយជាភាសារខ្មែរ តាមរយះគេហ៍ទំព័រ ទៅដល់ប្រជាជនខ្មែរទូទាំំងប្រទេស និង លើសកលលោកអាច រកអាន មើល និង ដឹងពីព័ត៍មានផ្សេងៗរបស់ទេសចរណ៍ ស្រុកយើង។ មិនតែប៉ុណ្ណោះ ខ្មែរទ្រីប និងបានផ្តល់ ព័ត៍មានទេសចរណ៍ របស់ ប្រទេសជាច្រើនទៀតលើ សកលលោកផងដែរ។

ខ្មែរទ្រីបសូមធ្វើខ្លួនជាមគ្គុទ្ទេសន៍មួយដែលនាំប្រិយមិត្តអ្នកអាន ទៅដល់ទីកន្លែងដែលលោកអ្នកចង់ទៅកំសាន្ត ទៅភ្លក់រសជាតិអាហារឆ្ងាញ់ៗ ទៅទិញទំនិញដែលលោកអ្នកចង់បាន រឺ អាចកក់មុននូវបន្ទប់របស់កន្លែងស្នាក់នៅដែលអ្នកពេញចិត្តផងដែរ។ ការផ្តល់មតិកែរលំអរ ពិតជាមានសារប្រយោជន៍ជាខ្លាំងដល់ ខ្មែរទ្រីប និង ប្រជាជនកម្ពុជាយើងទំាងមូល ព្រោះថា ការសរសេរនិពន្ធ និង រៀបរាប់ពីតំបន់ទេសចរណ៍ រឺ ព័ត៍មានផ្សេងៗ អាចមានការខ្ចះ ចន្លោះ រឺ​ ខុសប្រាសចាកពីការពិត ណាមួយ ដែលអចេតនា។

ក្រុមការងាររបស់ខ្មែរទ្រីប សូមស្វាគមន៍ចំពោះការទិះតៀន រិះគន់ កែរលំអរដោយក្តី គោរព និង ត្រេកអរ៕