ផ្ទះបុរាណខ្មែរ ស្ថិតនៅភូមិវត្តគ ខេត្តបាត់ដំបង

 ​ផ្ទះ​បុរាណ​មួយ​ ក្នុងចំណោមផ្ទះចំនួន​ដែល​មាន​អាយុ​កាល​ជិត​មួយ​រយ​ឆ្នាំ​មក​ហើយ​នោះ​ ស្ថិតក្នុងភូមិវត្តគ ខេត្តបាត់ដំបង  ​ត្រូវ​បាន​ថែរក្សា​ទុក​ ​ហើយ​ប្រែ​ក្លាយ​ជា​តំបន់​ ទេសចរណ៍​មួយ​ កំពុង​រង​ចាំ​ភ្ញៀវ​ ទេសចរណ៍​មក​ទស្សនា​ ជា​រៀង​រាល់​ថ្ងៃ​។
123
​ផ្ទះបុរាណនេះ សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩២០​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​ សាងសង់​ដោយ ​លោក​ឧកញ៉ា នូ ពិនិត្យផឹង​ ​និង​ ​​លោក​ស្រី យិន ​ដែល​លោក​ទាំង​ពីរ ​ត្រូវ​ជា​លោកតា លោកយាយ​របស់​ លោកស្រី​ ប៊ុន រឿន ​ដែល​ជាម្ចាស់ ​ផ្ទះ​បច្ចុប្បន្ន​។

DSCF4913 copy

ផ្ទះ​នេះ​មាន​បណ្តោយ​២៨ម៉ែត្រ​ ​និង​ទទឹង​១១.៥ម៉ែត្រ​ ​ដែល​សង់​នៅ​លើ​ផ្ទៃ​ដី​៣៤៥០​ម៉ែត្រការ៉េ​ ​និង​សង់តាម​លំនំា​ម៉ូត​ ​ប៊ិត​ ​មាន​ន័យ​ថា​មាន ​ហោ​ណាំង ​(រានហាល) ​នៅ​ខាង​មុខ​ និង​ចំហៀង​។ ​ផ្ទះ​នេះ​មាន ​ជណ្តើរ​ពីរ​៖​ ខាង​មុខ​ធ្វើ​ពី​ថ្ម​ ​ខាង​ក្រោយ​ធ្វើ​ពី​ឈើ​។ ​ដំបូល​ប្រក់​ក្បឿង ​ស្រកា​នាគ​បុរាណ​ តែ​នៅ​ខាង​ក្នុង​គ្មាន​ពិដាន​ទេ​ ​និង​មាន​ក្បូរ ក្បាច់​យ៉ាង​ល្អ ប្រណិត​នៅ​ពី​លើ​ព្រំ​ផ្ទះ​។ ​ឈើ​ផ្នែក​ខាង ​លើ​ធ្វើ​ពី​ផ្ចិក​ ​ក្តារ​ក្រាល​ក្នុង​ផ្ទះ ​ធ្វើ​ពី​ឈើ​បេង​ ​ក្តារ​ក្រាល​រាន​ហាល ​ធ្វើ​ពី​ឈើ​កកោះ​។ ​ចំនែក​ឯជញ្ជាំង​វិញ​ ធ្វើ​ពី​បឬស្សី​ត្បាញ​ ជា​មួយ​បាយអ​ ​សសរ​ទាំង​៣៦​ ​សុទ្ធ​តែ​ធ្វើ​ពី​ឈើ​ផ្ចិក​ទាំង​អស់ ​ហើយ​សុទ្ធ​តែ​មាន​សភាព ​រឹងមាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

DSCF4914 copy

ផ្ទះ​បុរាណ​នេះ​ បែង​ចែក​ជា​បី​ផ្នែក​៖ ​ទីមួយជា​រានហាល ​ខាងមុខ​ ​និង​ចំហៀង​, ​ទីពីជា​នៅ​ចំ​កណ្តាល​តួ​ផ្ទះមាន​បន្ទប់​ទទួល ​ភ្ញៀវ​ដល់​ធំ​មួយ​។ ​នៅ​ខាង​ឆ្វេងដៃ ​ផ្នែក​ខាងក្រោយ​ ​នៃ​បន្ទប់​ទទួល​ភ្ញៀវ មាន​ទ្វារ​មួយ​នាំ​ទៅ​កាន់​ បន្ទប់​គេង​ពីរ​។ ​ផ្នែកទីបី៖ ​នៅ​ទល់​មុខ​បន្ទប់​គេង ​ទំាងពីរ​ ​មាន​ទ្វារ​មួយ​ទៀត​ នាំ​ទៅ​កាន់​រាន​ហាល​ចំហៀង​ ​និង​ជណ្តើរ​ដែល​ធ្វើ​ពី​ឈើ​។ ​ចេញ​ពី​ទ្វារ​នោះ​ចំងាយ​ ​៥ម៉ែត្រ​មានផ្ទះ ​បាយ​មួយ​ទៀត​។ ផ្ទះបុរាណ​ត្រូវ​បាន​ ដាក់​ជា​ផ្ទះ​បុរាណ​នៅ​ ក្នុង​អំឡុងឆ្នាំ​២០០៧​ ​ឬ​ ​២០០៨​ ដោយ​មាន​ការ​ សហការណ៍​ពី​រាជរដ្ឋាភិបាល​ ​និង​អង្ក​ការ​ក្រៅ ​រដ្ឋាភិបាល​មួយ​។
….
អត្ថបទដកស្រង់ពី៖ គឹម កុត្តរា​
វិឌេអូ ៖ សួន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


3 + = twelve