កសិដ្ឋានសូត្រអង្គរ ស្រុកពួក ខេត្តសៀមរាប

កសិដ្ឋានសូត្រអង្គរ ស្រុកពួក ជាផ្នែកមួយនៃ​ ក្រុមហ៊ុនចំរុះសិប្បរអង្គរ ដែលមានទីតាំង ចំងាយប្រមាណ 16 Km ទីក្រុងសៀមរាប ។ កសិដ្ឋាននេះ មានផ្ទះដីធំទូលលាយ មានរោងតម្បាញ ជាច្រើនសំរាប់ផល្លិត សរសៃសូត្រនិង ហាងផលិតផលសូត្រ​ ជាច្រើនប្រភេទ នៅទីនេះស្វាគមន៍ ភ្ងៀវទេសចរណ៍ជាតិ និងអន្តជាតិ ចូលទស្សនា ដោយមានមគ្គុទេសក៏ របស់សិប្បកម្ម ជាភាសារខ្មែរ ចិន​ អងគ្លេស បារាំង អេស្បាញ កូរ៉ៃ ជាដើម  ពួកគាត់នឹងនាំលោក​ អ្នកដើរទស្សនា ពន្យល់ បង្ហាញ តាមរោងតម្បាញនិមួយៗ មើលពីវីធីចញ្ចឹម និងថៃរក្សាដង្កូវនាង ការទាញយក់ សរសៃសូត្រពីសំបុកដង្កូវនាង ការលាយពណ៌ ធម្មជាតិ ការត្បាយសូត្រ ដោយអ្នកជំនាញ ដែលអ្នកទាំងអស់នោះភាគច្រើនជា ស្រ្តីនៅតាម ទីជនបទ ដាច់ស្រយាល ។ យើងឃើញពីការ ត្បាញចេញជាក្រណាត់ សូត្រយ៉ាងល្អប្រណិត​ ពីសរសៃសូត្រ100% ឆ្លងកាត់ជាច្រើន តំណាក់កាល ទើបចេញលិទ្ធផលមួយ ដ៏មានគុណភាពខ្ពស់ ដោយស្នាដៃស្រ្តីខ្មែរ​ពោពេញដោយ សម្ថភាព គឺការឆ្នៃប្រឌិត ដែលផលិតផលអស់ទាំងនេះ ត្រូវបានតាំង លក់នៅហាងធំៗ ជាច្រើនកន្លែង ទាំងនៅ ខេត្តសៀមរាប និងទីក្រុងភ្នំពេញ ដោយមានការចាប់ អារម្មណ៍ពីសំណាក់ ប្រជាជនទួទៅ ។ កសិដ្ឋានសូត្រអង្គរ បានជួយអោយស្រ្តីខ្មែរ នៅតាមភូមិស្រុកអោយ ចូលមកសិក្សា ជំនាញឥតគិតថ្លៃ 100% និងផ្តល់ឱកាស ការងាររកប្រាក់ចំណួល បានសមរម្យ រូមទាំងចំណេះដឹង ទេពកោសល្យ អាចចូលបំរើការ ក្នុងទីផ្សារការងារ បានយ៉ាងឆាប់រហ័ស ។

DSC_0941 copy

DSC_0935 copy

DSCF4539 copy

DSCF4523 copy

DSCF4544 copy

ថតដោយ ៖ សួន ឧត្តរ់ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


× 5 = forty