អន្លង់ព្រីង តំបន់ទេសចរណ៍ ខេត្តកំពត

អន្លង់ព្រីង តំបន់ទេសចរណ៍ ខេត្តកំពត

កំពតជាខេត្តដែលមានសក្តានុពល ទេសចរណ៍យ៉ាងច្រើន រាប់មិនអស់ដើម្បី បម្រើការ ទស្សនារបស់ ភ្ញៀវទេសចរជាតិ និងភ្ញៀវ ទេសចរបរទេស ។ ថ្មីៗ ក្រោយពីរាជ រដ្ឋាភិបាល បានសម្រេច ដាក់តំបន់ អភិរក្សសត្វ ក្រៀលបឹងព្រីង ស្រុក កំពង់ត្រាចឱ្យ ទៅជាតំបន់ អភិរក្សកាលពីខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ទាំងប្រជាពលរដ្ឋ និង មន្ត្រី ទាំងឡាយ របស់ខេត្តកំពត សង្ឃឹមថា តំបន់អភិរក្សមួយ នេះនឹងទាក់ទាញ ភ្ញៀវទេសចរ ឱ្យមកទស្សនាសត្វក្រៀលកាន់តែច្រើនឡើងៗ ។ បើយើងចង់ធ្វើ ដំណើរទៅ ទស្សនា សត្វក្រៀលនៅ តំបន់អភិរក្សអន្លង់ព្រីង យើងគ្រាន់តែចេញពីប្រជុំជនស្រុក កំពង់ត្រាច ទៅទិសខាង ត្បូងប្រមាណជាង ១១ គីឡូម៉ែត្រនោះ យើងនឹងបាន ឃើញផ្ទៃទឹក យ៉ាងល្ហល្ហេវ និង បានរំលេចទៅ ដោយហ្វូងសត្វ ក្រៀលយ៉ាង ច្រើនដែលកំពុង ដើររកចំណី ។ 
….
taprum_511044401
….
តំបន់អភិរក្សសត្វក្រៀលមួយកន្លែងស្ថិតនៅអន្លង់ព្រីង ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងធ្វើឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មានការចាប់ អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ តំបន់បឹងនេះ មានផ្ទៃល្ហល្ហេវ ដាច់កន្ទុយភ្នែក ដែលសម្បូរទៅ ដោយសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វ ក្រៀលដែល ជិតផុតពូជ ទៅហើយ នោះបានចុះ រកចំណីយ៉ាង ច្រើននៅក្នុងបឹងនេះ ។ នៅរដូវប្រាំង តំបន់អភិរក្ស សត្វក្រៀល អន្លង់ព្រីងនេះ គឺជាកន្លែង ដ៏សំខាន់មួយ ដែលសត្វ ក្រៀលឆ្លងកាត់ ទៅមក ពីប្រទេសវៀតណាម មករកចំណីនៅទីនេះ ។

តំបន់អភិរក្ស សត្វក្រៀល អន្លង់ព្រីងនេះជាតំបន់ មួយដែលស្ថិត នៅជាប់បន្ទាត់ ព្រំដែនប្រទេសវៀតណាម ហើយត្រូវ​បាន គណៈរដ្ឋមន្ត្រីអនុម័តជា ផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ។ សត្វក្រៀលគឺជា ប្រភេទសត្វដែល ត្រូវបានគេ​ កត់ត្រាក្នុងសៀវភៅ ក្រហម ពិភពលោកថា ជាសត្វដ៏កម្រ និង ជិតផុតពូជ ទៅហើយនៅ លើភពផែនដី យើងនេះ ៕ 
………………………………………………………………………………………………………
ប្រភព៖ ភ្នំពេញដេលី

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


+ 4 = five