ស្នាដៃសិល្បៈរបស់ក្រុមហ៊ុនចំរុះសិប្បករអង្គរ

ប្រសិនបើលោកអ្នកមកកម្សាន្តនៅខេត្តសៀមរាប ខ្មែរទ្រីបសូមនែនាំ​​ លោកអ្នកទៅទស្សនា រោងសិប្បកម្ម នៃក្រុមហ៊ុនចំរុះ សិប្បករអង្គរ ( Artisans D’Angkor ) ដែលនៅទីនេះ អ្នកនឹងបានឃើញ ពីទិដ្ឋភាពការ ផល្លិតគ្រឿង សិល្បៈជាច្រើនមានដូចជា ចម្លាក់ថ្ម ឈើ ប្រាក់ គំនូរ ផលិតផលសូត្រ គ្រឿងតាំងលំអរ  គ្រឿងសង្ហារឹម និងរបស់របរ ជាច្រើនទៀត ដែលមាន ក្បាច់រចនា ដ៏ល្អឥតខ្ចោះ យ៉ាងច្រើនសំបូរបែប ដែលសុទ្ធសឹង តែជា ស្នាដៃកូនខ្មែរ ដែលពោពេញ ដោយទេពកោសល្យ និងគំនិតឆ្នៃប្រឌិត យ៉ាងរស់រវើក ។ រាល់ស្នាដៃសិល្បៈ ទាំងអស់ បានគាត់យ៉ាង ជ្រៅនៅក្នុង អារម្មណ៍មនុស្សទូទៅ ហើយយើង ពិតជាមាន មោទនភាពចំពោះ ផលិតផលខ្មែរដែល មានការទទួល ស្គាលជាអន្តជាតិ អំពីគុណភាព ដោយ ផលិតផល អស់ទាំងនេះត្រូវ បានបង្ហាញ អោយពិភពលោក បានឃើញតាម រយៈការតាំង ពិពណ៌នៅតាម បណ្តា ប្រទេសផ្សេង ។
បច្ចុប្បន្នសិប្បករអង្គរ មានបុគ្គិលជាង 1300 នាក់ និង សិប្បកជំនាញ ជាង 900 នាក់ បំរើរការនៅ រោងសិប្បកម្ម 48 ទីតាំង ក្នុងខេត្ត សមរាប ហើយ ផ្តល់ឱកាសការងារ ដល់យុវជន យុវនារីខ្មែរ នៅតាម ភូមិស្រុក របស់ពូកគេ ដោយមិនផ្តោតសំខានទៅលើ កំរិតវប្បធម៌ និងកាយសម្បទា អោយទទួល បាននូវការ បណ្តុះបណ្តាល អោយមានភាព ស្ទាត់ជំនាញ ព្រមទាំងមាន ទេព្យកោសល្យ ដោយគិត ថ្លៃ100% និងអាចចូល ទៅទីផ្សារការងារ បានយ៉ាងឆាប់រហ័ស ហើយក៏ជា ក្រុមហ៊ុនគំរូរ ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចមួយ ដែលធានាអោយ មាននូវកិច្ច សន្យាការងារ និងសេវា សុខភាពផងដែរ ។ លោកអ្នកនឹង ទទួលភាព ងាយស្រួល នៅពេលដេល មកទស្សនា នៅទីនេះ ព្រោះថា លោកអ្នកត្រូវ បានទទួល ស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់មគ្គុទេសក៏ ដែលអាចនិយាយ បានជាច្រើនភាសារ និងធ្វើពន្យល់​ នៃនាំ បង្ហាញ ពីចង្វាក់នៃការផល្លិតរបស់សិប្បកជំនាញ នៅតាមរោងសិប្បកម្មនិមួយ និង ទស្សនា ហាងដែល ពោពេញ ដោយផល្លិតផល ដ៏ប្រណិត និងមានគុណភាពខ្ពល់ ។
សិប្បករអង្គរគឺមានទីតាំងស្ថិតនៅ មន្ទីរអប់រំចាស់ ភូមិស្ទឹងថ្មី សង្កាត់ស្វាយ ដង្គុំ ក្រុងសៀមរាប ។
ទំនាក់ទំនងលេខ ៖ 063 963 330 / Email: infos@artisansdangkor.com

DSC_0786 copy

DSC_0827 copy

DSC_0818 copy

DSC_0800 copy

DSC_0833 copy

…………………………………………………………………………………………………………………….

រៀបរៀង និងថតដោយ ៖ សូន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


+ 8 = thirteen