ទស្សនាត្បូងទឹកកកនៅ ស៊ីបេរី ដ៏ល្អបំផុត នៅខែមិនា

ទស្សនាត្បូងទឹកកកនៅ ស៊ីបេរី ដ៏ល្អបំផុត នៅខែមិនា

ក្រុងម៉ូស្គូ: ដោយ​សារ​បាតុភូត​ធម្មជាតិ​ កាល​ពី​ខែ​មីនា​ បឹង​បៃកាល់ ​នៅ​តំបន់​ខ្ពង់រាប​ស៊ីបេរី​ ​មាន​ទេសភាព​ដ៏​អស្ចារ្យ​គួរ​ឲ្យ​ចង់ទាញ​កាមេរ៉ាមកថត​។ សីតុណ្ហភាព ខ្យល់ និងកម្តៅ ​ព្រះអាទិត្យ​ បាន​ធ្វើ​ឲ្យ​ផ្ទាំង​ទឹកកក​ប្រះ​បែក​ និង​បង្កើត​ជា​ត្បូង​ទឹក​កក​​នៅ​ពាស​ពេញ​ផ្ទៃ​បឹង​។​ អ្នក​ថត​រូប​ជាតិ​រុស្ស៊ី អាឡិច ត្រូហ្វីមូវ ​​គឺជា​អ្នក​បាន​ថត​ផ្តិត​យក​រូប​ត្បូង​ទឹកកក​នេះ បង្ហាញ​​ពិភព​លោក​ទាំង​មូល​បាន​មើល​​ឃើញ​បាតុភូត​ធម្មជាតិ​​អស្ចារ្យ​ ​ដែល​កើត​ឡើងរៀង​រាល់​ឆ្នាំ ​​ពី​ខែ​មករា​ ដល់​ខែ​ឧសភា​។ ​
..
Ottara11 (1)
..
ជា​បឹងធំ​ជាង​គេ និង​ចំណាស់​ជាង​គេ​នៅ​ភពផែនដី​ ត្បូង​ទឹក​កក​លើ​ផ្ទៃ​បឹង​បៃ​កាល់ ​តែងតែ​​រំលេច​សម្រស់​​រៀង​រាល់​រដូវ​រងា ​​ពេលទឹកកក​បាន​បែក​ប្រេះ​។ ​ ទោះ​បី​សីតុណ្ហ​ភាព​​បឹង​បៃកាល់ ក្រោម​សូន្យ​អង្សាសេក្តី​​ ក៏​ភ្ញៀវ​ ទេសចរ​​ជុំវិញ​ពិភពលោក​នាំ​គ្នា​ទៅ​ទស្សនា​បឹង​នោះដែរ​។​ អាឡិច ត្រូហ្វីមូវ បាន​ហៅ​បាតុភូតធម្មជាតិ​នោះ​ថាជា​ «ត្បូង​ទឹកកក​ដែល​មិនចាំ​​បាច់​ច្នៃ»។ ​បឹង​បៃកាល់​ ជាបឹង​ទឹក​សាប​​ដ៏​ចំណាស់ជាងគេ មាន​ផ្ទៃ​បឹងធំជាងគេ ជ្រៅជាងគេ និង​មាន​ទឹក​ថ្លាជាងគេ​លើ​ពិភពលោក។ នារដូវ​រងាពេល​សីតុណ្ហ​ភាព​ក្រោម​សូន្យ​ ទឹក​បឹង​បៃកាល់​មាន​សភាព​ថ្លា​ដូច​ជា​ត្បូង​គ្រីស្តាល់​ ហើយ​បង្កើត​ជាត្បូង​ទឹកកក​ដ៏​ស្រស់​ស្អាត​​តែ​ម្តងពេល​ត្រូវ​កម្តៅ​ថ្ងៃ​។​
..
Ottara11 (2)
..
ទស្សនីយដ្ឋាន​​ស្រស់​ត្រកាល​​នេះ​ត្រូវបាន​បង្កើត​ឡើង​ខណៈ​វា​ប្រែ​ជាកក​ផ្ទៃ​ខាង​លើ​ ដែល​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ដោល​ឡើង​ផុត​ពី​ផ្ទៃ​រាប​។ ជាង​ថត​រូប​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​ដើម្បី​ផ្ដិត​យក​រូបភាព​ត្បូង​ទឹក​កក​ទាំង​នេះ​​គ្រប់​ជ្រុង​ជ្រោយ។ បឹង​បៃកាល់​ របស់​​រុស្ស៊ី​មួយ​នេះ​ មិន​ត្រឹម​តែ​មាន​ទឹក​សាប​មានអាយុកាលចាស់​ជាង​គេ​នៅ​ភព​ផែនដី​ប្រមាណ ២០ ទៅ​ ២៥ លាន​ឆ្នាំ​មុន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធំជាងគេ​ និង​ជ្រៅជាង​​គេ​ក្នុង​ចំណោម​បឹង​ទឹក​សាបទាំង​ប្រាំ​នៃ​ពិភពលោក។
..
Ottara11 (1)
..
នា​រដូវ​រងា​រយៈពេល​​ជិត ៥ ខែ​បាន​មកដល់​ពី​ខែ​មករា​ដល់​ឧសភានោះ បឹង​បៃកាល់​បាន​កក​ទាំង​អស់​ ហើយ​​ទឹកកក​ដ៏​ថ្លាស្អាត​អាច​មើលឃើញ​ចុះ​ទៅ​ក្រោម​ជម្រៅ​ចម្ងាយ ៤០ ម៉ែត្រ។ បាតុភូត​ដ៏​អស្ចារ្យ​នេះ​ កើត​មាន​ឡើង​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំគឺ​នៅ​ក្នុង​ខែ​មីនា។ ខ្យល់​ សីតុណ្ហ​ភាព​ កំណក​ទឹក​កក​ និងកម្តៅ​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​បៃកាល់​កើត​លេច​ចេញ​នូវ​ដុំ​ត្បូង​ទឹកកកដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយ​គន់

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


nine − = 3