ណូរី ឬ រទះភ្លើងឬស្សី ( Bamboo Train )

ណូរី ឬ រទះភ្លើងឬស្សី ( Bamboo Train )

គេឃើញមានប្រើណូរីតាំងពីសតវត្សរ៍ឆ្នាំ៧០ សំរាប់ដឹក ឥវ៉ាន់ផ្ទាល់ ខ្លួនតាមផ្លូវដែក។ ពេលនោះ មិនទាន់មាន ម៉ូទ័រទេ ហេតុនេះម្ចាស់ វាតែងប្រើថ្នោល ឫស្សី​សំរាប់ដោល។
ណូរី ត្រូវបាន បង្កើតឡើង សំរាប់ សំរួលដល់ការ ដឹកជញ្ជូននានា របស់ប្រជាជន តាមភូមិស្រុក ពីភូមិមួយទៅ ភូមិមួយ ឬក៏ពីឃុំមួយ ទៅ ឃុំមួយ ក៏មាន ដែលទាំងនេះបាន ធ្វើឲ្យផ្លូវដែករបស់ កម្ពុជា នៅតាមខេត្ត មួយចំនួន ពិសេស គឺខេត្តបាត់ដំបង មានសកម្មភាព ដឹកជញ្ជូន​យ៉ាង មមាញឹក បើទោះការ ដឹកជញ្ជូន របស់ រថភ្លើងសព្វថ្ងៃនេះ កំពុងមានភាព អវិជ្ជមានក៏ដោយ។
សហគមន៍ ប្រជាជន ដែលរស់នៅតាម ផ្លូវរថភ្លើង បាននិយាយថា បើចង់ជិះ ណូរី គឺមិនចាំបាច់ ទៅរកស្ថានីយ៍ ឬ ចំណតណានោះទេ មានណូរី ជាច្រើនទំនេរ និង បំរើដល់ការ ដឹកជញ្ជូន ដែលពួកគាត់ មិនចំណាយ ពេលរង់ចាំយូរ។ ក្រៅពីធ្វើ ដំណើរធម្មតា អ្នកស្រុកនៅទីនោះ ប្រើប្រាស់ ណូរី ដើម្បី ដឹកជញ្ជូន ស្រូវ, ទំនិញទៅលក់នៅផ្សារ សត្វចិញ្ចឹម ជាដើម ហើយផ្សេងពីនេះទៀត ណូរី ក៏បានរួមចំណែក មួយផ្នែក ធំដល់វិស័យ ទេសចរណ៍ ក្នុងសហគមន៍ ព្រោះតែ ភ្ញៀវទេសចរ បរទេស តែងតែចង់ជិះ ណូរី ដើម្បី មើលទេសភាព តាមទីជនបទ និងជីវភាពរស់នៅ របស់ប្រជាជន​​​​ កម្ពុជាជាដើម។

L4

L3

L2

…………………………………………………………………………………………………………..

ថតដោយ៖ សួន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


two + 8 =