ប្រាសាទបេងមាលា

ប្រាសាទបេងមាលា

ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅ ភូមិបេងមាលា ស្រុកស្វាយលើ ខាងកើត ជើងភ្នំគូលេន ប្រហែល ៧៧គីឡូម៉ែត្រ ពីក្រុងសៀមរាប ​ ត្រូវបាន​ ស្ថាបនា​ឡើង នៅចុងសតវត្សរ៍ទី១១​ និង​ ដើមសតវត្សរ៍ទី១២ ​​ដោយព្រះបាទ សូរ្យវរ្ម័នទី២ មានកសិណ ទឹកដ៏ធំ ព័ទ្ធជុំវិញ មានប្រវែង ១២០០ x ៩០០​ម៉ែត្រ ខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះ លើផៃ្ទដី​ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះអាទិទេព ព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ 

Angkor-Beng_Mealea copy

ដោយសារ បា្រសាទបេងមាលា សង់ឡើងអំពីថ្មភក់ និងថ្មបាយកៀ្រម ដែលមាន ទ្រង់ទ្រាយ​ ប្រហាក់ប្រហែលនឹងថ្ម ប្រាសាទអង្គរវត្ត ទើបបុរាណ វិទូមួយចំនួន យល់ថា ប្រាសាទ បេងមាលា ជាប្លង់មេ មានន័យថា បុព្វបុរសខែ្មរ ចាប់កសាង ប្រាសាទនេះ មុនសាង ប្រាសាទអង្គរវត្ត។

Beng_Mealea_ប្រាសាទបឹងមាលា_ベンメリア_DSCF4757

អ្វីដែលគួរកត់សំគាល់ គឺការជីក​កសិណទឹក នៅជុំវិញប្រាសាទ បេងមាលា ​ដើម្បីយកអាចម៍ ដីទៅចាក់គ្រឹះ ​ប្រាសាទការពារ កុំឲ្យបាក់ស្រុត និង ដើម្បីស្តុក​ទឹកសម្រាប់ទុក ​ប្រើប្រាស់ តាមតម្រូវការ ក្នុងជីវិតរស់នៅផង។ ទន្ទឹមនឹងគ្នានោះដែរ កសិណទឹកមួយៗ ​បានក្លាយទៅ ជា​និមិត្តរូប​ នៃ​សមុទ្រទឹកដោះ និវេសនដ្ឋាន ព្រះអាទិទេព ក្នុងព្រហ្មញ្ញសាសនា។

Mealea

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


five − 4 =