ទស្សនាបាត់ដំបង & ប៉ៃលិន

ទស្សនាបាត់ដំបង & ប៉ៃលិន

ធ្វើដំនើរទៅ ទស្សនាទឹក ដីត្បូងពេជ្រ នៃក្រុងប៉ៃលិន ដែលជាតំបន់ ដែលសំបូរ ដោយធន ធានធម្មជាតិ ដ៏សំបូរបែប និងដំណាំហូប ផ្លៃជាច្រើន ប្រភេទដូចជា ស្វាយ ចេក សាវម៉ាវ ធុរេន គូលែន មង្ឃុត ដែលដុះស្រប តាមដងផ្លូវ ជាពិសេសក្ងែនដែល មានរស់ជាតិផ្អែម ជាប់ចិត្តតែម្តង ។ហើយអ្វីដែល កាន់តែពិសេស ទៅទៀតនោះគឺ រមណីយដ្ឋាន ធម្មជាតិភ្នំខៀវ ដ៏ស្រស់ស្អាត ដែលមានទឹកធ្លាក់ជាច្រើនជាន់ ព្រមទាំងគ្រប ដណ្តប់ដោយ ព្រៃស្រោង ពណ៌បៃតង ដែលហ៊ុំព័ទ្ធ ដោយជួរភ្នំ និងខ្ពង់រាបប្រកប ដោយភាពសុខ ដុមរមនាពី ធម្មជាតិសំរាប់ សត្វព្រៃ គ្រប់ប្រភេទ ។ យើងចូលទៅកាន់ រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ភ្នំយ៉ាតដែលជា តំបន់ដែលមាន អបិយជំនឿខ្លាំងក្លា ណាស់សំរាប់ អ្នកដែលរស់ នៅក្រុងប៉ៃលិន និងអ្នកដំនើរ ឆ្លងកាត់តំបន់នោះ។ ទៅទស្សនា អាទឹក កំពីងពួយ នឹងបានជិះទូកកំសាន្ត ក្នុងបឹងដែលមានទឹកថ្លា ឆ្វេងគយគន មើលទេសភាព ធម្មជាតិដ៏ស្រស់ ត្រកាលបាន យ៉ាងប្រសើរ។​

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


× three = 18