កន្លែងកំសាន្ត

Happy Halloween 2015 in Siem Reap, Cambodia

Happy Halloween 2015 in Siem Reap, Cambodia

… ក្នុងថ្ងៃ Halloween ដែលជាបុណ្យប្រពៃណីនៅទ្រីបអ៊ឺរ៉ុប តែនៅពេលបច្ចុប្បន្ន ត្រូវបានសាយភាពគ្រប់ដណ្តប់លើបណ្តាប្រទេសជាច្រើននៅលើពិភពលោក ។ .. .. នៅប្រទេសកម្ពជាមានចូលរូមរីករាយក្នុងថ្ងៃនេះដែរ ដូចនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តា ខេត្តផ្សេងៗជាពិសេស នៅខេត្តសៀមរាប  យើងឃើញនៅ តាមហាង និង ភោជនីយដ្ឋាន មួយចំមានតុបតែង បែបលក្ខណៈ ខ្មោចបីសាច ដែលមើល ទៅគួរអោយ ចាប់អារម្មណ៍ ។ .. .. មនុស្សម្នាជាច្រើន នាំគ្នាតែងខ្លូន គួរមុខមាត់ប្លែក ដើលេងតាម ដងផ្លូវ​នានា ជាពិសេសផ្តុំ​​ ផ្សារចាស់ និង ផ្លូវ Pub Street ដែលពូកគេ​តែង តែមកជួន​ជុំគ្នានៅ នៅទី​ ញាំអារហារ នៅតាមBar រឺ ភោជនីយដ្ឋាន នានានៅតាមដងផ្លូវយ៉ាងរីករាយ ។ .. .. យប់ជ្រៅបន្តិច នៅទីនេះមានភ្ងៀវ ទេសចរណ៍ជាតិ អន្តជាតិ និងអ្នកនៅ ក្នុងតំបន់ […]

Khmer new year 2015 in Battambang Province

ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ប្រពៃណី​តែងតែ​ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល​បី​ថ្ងៃ​។ ប៉ុ​នែ្ត​ពេលខ្លះ ពិធីបុណ្យ​នេះ ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី​១៤ មេសា ផ្អែក​តាម ប្រតិទិន​ចន្ទគតិ​​ របស់​ប្រទេស គឺ​នៅ​ចំ​ពេល ​រដូវ​ច្រូតកាត់ ​ត្រូវបាន​ប​ពា្ច​ប់ ហើយ​កសិករ​បាន​សំរាក លំហែ​និង​សប្បាយរីករាយ​ជា​មួយ ផល្លានុផល ដែល​ពួកគេ​ខិតខំ​ដាំ​ ដុះ​កន្លងមក មុន​រដូវ​ភ្លៀង បាន​មកដល់ ។ … … ជាទួទៅយើងឃើញ ប្រជាជនខ្មែរ នាំគ្នាលេង ល្បែងប្រជាប្រិយ ផ្សេងៗតាម ទីធ្លា សាធរណៈ  រឺតាម អារាមនានា ។ .. .. នៅក្នុងខេត្ត បាត់ដំបង ក៏ដូចជាខេត្តដទៃទៀតដែរ តែអ្វីដែល គួរអោយ ចាប់អារម្មណ៍ គឺនៅផ្លូវទៅ ប្រាសាទឯកភ្នំ យើងឃើញមាន មនុស្សជាច្រើនកុះករ ដែលភាគ ច្រើនជា យុវវ័យ នាំគ្នាជិៈរថយន្ត ម៉ូត៉ូ ផ្សេងទៅដើម្បី ទៅលេងជះទឹក […]

រមណីយដ្ឋាន ត្រាវកុដិ

ការងាររកស៊ីទទួលទានសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ជារឿងសំខាន់ក៏ប៉ុន្តែការ​ចំណាយពេល​ វេលាខ្លះៗ ដែលទំនេរពីការងារដូចជា នៅចុងសប្តាហ៍ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ឬ ពេលវេលាពិសេស ណាមួយដើម្បីជួបជុំគ្រួសារ បងប្អូនមិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់ ជារឿង សំខាន់មួយដើម្បី បង្កើនការទំនាក់ទំនង និងរឹតចំណង មិត្តភាពអោយ កាន់តែប្រសើរឡើង ហើយក៏អាច ធ្វើអោយរំសាយ អស់នូវទុក្ខកង្វល់ ដោយ បង្កើននូវអារម្មណ៍រីករាយ និងធ្វើអោយ ជីវិតកាន់តែ មានន័យ ដែលជា ការជំរុញ ទឹកចិត្តអោយមាន ការប្រឹងប្រែង លើការងារ កាន់តែប្រសើរឡើង និងពោរពេញ ទៅដោយភាព ជោគជ័យ។ .. .. .. ‪រមណីយដ្ឋានត្រាវកុដិ ជាបឹងដ៏ធំមួយដែលមានទំហំ ប្រហែល៦៥ហិចតា ហើយលំអរ ដោយ ទេសភាព ជួរភ្នំគូលែន ដ៏ស្រស់បំព្រង។ រមណីយដ្ឋាននេះ មានចម្ងាយ ០៥គីឡូម៉ែត្រ ខាងកើតភ្នំបូក ០១គីឡូម៉ែត្រ ខាងលិច មណ្ឌលអភិវឌ្ឍន៏ យោធិនពិការ ៣១៧ […]

សួនផ្កាឈួករ័ត្ននៅក្រុងតូក្យូ ទាក់ទាញ់ភ្ងៀវរាប់លាននាក់

សួនផ្កាឈួករ័ត្ននៅក្រុងតូក្យូ ទាក់ទាញ់ភ្ងៀវរាប់លាននាក់

ក្រុងតូក្យូ: ផ្កា​ឈូករ័ត្ន​ពណ៌​លឿន​ឆ្អឹនឆ្អៅ​ដូច​កម្រាល​ព្រំ​មាស​បាន​ជួយ​បង្កើត​​ភាព​ស្រស់​​ បំព្រង​ថ្មី​សម្រាប់​មុខមាត់​ក្រុង​សាយ៉ូ​ប្រទេស​ជប៉ុន​។ .. .. ភ្ញៀវ​ទេសចរ​ជិត​ ១០ ​ម៉ឺន​នាក់​បាន​នាំ​គ្នា​ថតរូប​សួន​​ផ្កា​ឈូករ័ត្ន​កំពុង​រីក​ស្គូសស្គាយ​សាយ​ក្លិន​ក្រអូប​ ឈ្ងុយ​ឈ្ងប់​នា​រដូវ​បុណ្យ​ផ្កា​ឈូករ័ត្ន ៣ ​ថ្ងៃ​នៅ​ក្រុង​ណូហ្គី​នៃ​ខេត្ដ​តូឈីហ្គី​ចម្ងាយ ៧០ ​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ តូក្យូ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។ .. .. ក្រុម​ទេសចរ​ដ៏ច្រើន​សន្ធឹកសន្ធាប់​តែង​តែ​នាំ​គ្នា​ទៅ​កាន់​ទីក្រុង​មួយ​នេះ​ដើម្បី​បាន​ទស្សនា​សួន​ផ្កា​ ឈូករ័ត្ន​ជិត ១,៣ លាន​​ដើម​ នា​រដូវ​បុណ្យ​ផ្កា​ឈូករ័ត្ន​សាយ៉ា ណានកូ​។ .. .. ក្រុម​អ្នក​រៀបចំ​បាន​ដាំ​គ្រាប់​ផ្កា​នេះ​នៅ​ពេល​ខុសៗ​គ្នា​ដើម្បី​ធានា​ថា​ពួកវា​នៅ​​តែ​បន្ដ​ចេញ​ផ្កា​ជា​បន្ដ បន្ទាប់​ក្នុង​ឱកាស​ពិធី​បុណ្យ​ដ៏​រីករាយ​នេះ​ខណៈ​វា​មាន​រយៈ​ខ្លី​ប្រហែល​ជាមួយ​សប្តាហ៍ ​​ប៉ុណ្ណោះ។ ឆ្នាំ​នេះ​ផ្កា​ឈូករ័ត្ន​ចាប់ផ្តើម​​ពី​​ចុង​ខែ​កក្កដា​នេះ​បន្ត​ដល់​ត្រឹម​ថ្ងៃ​ទី​ ២ ខែ​សីហា ……………………………………………………………………………………………….. ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ទស្សនាត្បូងទឹកកកនៅ ស៊ីបេរី ដ៏ល្អបំផុត នៅខែមិនា

ទស្សនាត្បូងទឹកកកនៅ ស៊ីបេរី ដ៏ល្អបំផុត នៅខែមិនា

ក្រុងម៉ូស្គូ: ដោយ​សារ​បាតុភូត​ធម្មជាតិ​ កាល​ពី​ខែ​មីនា​ បឹង​បៃកាល់ ​នៅ​តំបន់​ខ្ពង់រាប​ស៊ីបេរី​ ​មាន​ទេសភាព​ដ៏​អស្ចារ្យ​គួរ​ឲ្យ​ចង់ទាញ​កាមេរ៉ាមកថត​។ សីតុណ្ហភាព ខ្យល់ និងកម្តៅ ​ព្រះអាទិត្យ​ បាន​ធ្វើ​ឲ្យ​ផ្ទាំង​ទឹកកក​ប្រះ​បែក​ និង​បង្កើត​ជា​ត្បូង​ទឹក​កក​​នៅ​ពាស​ពេញ​ផ្ទៃ​បឹង​។​ អ្នក​ថត​រូប​ជាតិ​រុស្ស៊ី អាឡិច ត្រូហ្វីមូវ ​​គឺជា​អ្នក​បាន​ថត​ផ្តិត​យក​រូប​ត្បូង​ទឹកកក​នេះ បង្ហាញ​​ពិភព​លោក​ទាំង​មូល​បាន​មើល​​ឃើញ​បាតុភូត​ធម្មជាតិ​​អស្ចារ្យ​ ​ដែល​កើត​ឡើងរៀង​រាល់​ឆ្នាំ ​​ពី​ខែ​មករា​ ដល់​ខែ​ឧសភា​។ ​ .. .. ជា​បឹងធំ​ជាង​គេ និង​ចំណាស់​ជាង​គេ​នៅ​ភពផែនដី​ ត្បូង​ទឹក​កក​លើ​ផ្ទៃ​បឹង​បៃ​កាល់ ​តែងតែ​​រំលេច​សម្រស់​​រៀង​រាល់​រដូវ​រងា ​​ពេលទឹកកក​បាន​បែក​ប្រេះ​។ ​ ទោះ​បី​សីតុណ្ហ​ភាព​​បឹង​បៃកាល់ ក្រោម​សូន្យ​អង្សាសេក្តី​​ ក៏​ភ្ញៀវ​ ទេសចរ​​ជុំវិញ​ពិភពលោក​នាំ​គ្នា​ទៅ​ទស្សនា​បឹង​នោះដែរ​។​ អាឡិច ត្រូហ្វីមូវ បាន​ហៅ​បាតុភូតធម្មជាតិ​នោះ​ថាជា​ «ត្បូង​ទឹកកក​ដែល​មិនចាំ​​បាច់​ច្នៃ»។ ​បឹង​បៃកាល់​ ជាបឹង​ទឹក​សាប​​ដ៏​ចំណាស់ជាងគេ មាន​ផ្ទៃ​បឹងធំជាងគេ ជ្រៅជាងគេ និង​មាន​ទឹក​ថ្លាជាងគេ​លើ​ពិភពលោក។ នារដូវ​រងាពេល​សីតុណ្ហ​ភាព​ក្រោម​សូន្យ​ ទឹក​បឹង​បៃកាល់​មាន​សភាព​ថ្លា​ដូច​ជា​ត្បូង​គ្រីស្តាល់​ ហើយ​បង្កើត​ជាត្បូង​ទឹកកក​ដ៏​ស្រស់​ស្អាត​​តែ​ម្តងពេល​ត្រូវ​កម្តៅ​ថ្ងៃ​។​ .. .. ទស្សនីយដ្ឋាន​​ស្រស់​ត្រកាល​​នេះ​ត្រូវបាន​បង្កើត​ឡើង​ខណៈ​វា​ប្រែ​ជាកក​ផ្ទៃ​ខាង​លើ​ ដែល​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ដោល​ឡើង​ផុត​ពី​ផ្ទៃ​រាប​។ ជាង​ថត​រូប​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​ដើម្បី​ផ្ដិត​យក​រូបភាព​ត្បូង​ទឹក​កក​ទាំង​នេះ​​គ្រប់​ជ្រុង​ជ្រោយ។ បឹង​បៃកាល់​ របស់​​រុស្ស៊ី​មួយ​នេះ​ មិន​ត្រឹម​តែ​មាន​ទឹក​សាប​មានអាយុកាលចាស់​ជាង​គេ​នៅ​ភព​ផែនដី​ប្រមាណ ២០ ទៅ​ […]

ទំនប់ទឹកដ៏ទាក់ទាញ់នៅក្រុងញវយ៉ក

ទំនប់ទឹកដ៏ទាក់ទាញ់នៅក្រុងញវយ៉ក

ក្រុងញូវយ៉ក: ទំនប់ក្រូតុន​ថ្មី ហូរ​កាត់ទន្លេ​ក្រូតុន​ ស្ថិត​នៅ​ក្បែរ​ភូមិក្រូតុនអ​ហាដសុន​ ចម្ងាយ​​ ប្រមាណ ៣៥​ គីឡូម៉ែត្រ​ ភាគ​ខាងជើង​ក្រុងញូវយ៉ក​ ត្រូវ​បានកសាង ​ចន្លោះឆ្នាំ ១៨៩២​ និង​ ១៩០៦ ដើម្បី​បង្វែរ​ទឹក ពី​ទន្លេ​ក្រូតុន ​ទៅកាន់អាងស្ដុក ក្រូតុន​ថ្មី​ សម្រាប់​ផ្គត់ផ្គង់​ទឹក ដល់​ពលរដ្ឋ​ក្នុង ​ក្រុងញូវយ៉ក។ … … វា​គឺជាអាង​ស្ដុកទឹក​ដ៏ធំដំបូ​បំផុត​សម្រាប់​ទីក្រុង​ ដែល​មាន​តួនាទីសំខាន់​ក្នុង​ការអភិវឌ្ឍ​ទីក្រុង​ឲ្យ ​មាន​ការ​រីក​ចម្រើន​ ហើយបើគ្មានទំនប់​នេះ​ទេ ទីក្រុង​ញូវយ៉ក ​មិន​អាចមានដូច​សព្វ​ថ្ងៃ​ នេះឡើយ។ អាង​ស្ដុកនេះ​អាចផ្ទុ​ទឹកបាន​ចំនួន​ប្រមាណ ៧២​ ពាន់​លាន​លីត្រជា​ផ្នែកមួយ​ក្នុងការ​ផ្គត់ផ្គង់​ សម្រាប់​ប្រជាពលរដ្ឋ​ក្រុងញូវយ៉ក​ដែល​ត្រូវការទឹក​ប្រមាណ ២១៩៥ ពាន់លាន​លីត្រ​ សម្រាប់​ប្រើប្រាស់។ ទំនប់ថ្មី​នេះ​ត្រូវ​បានកសាង​ពី​ក្រោមខ្សែទឹក​ទំនប់​ចាស់ចម្ងាយ​ ៦,៤ គីឡូម៉ែត្រ ដែល​តភ្ជាប់​ដោយ ​អាង​ស្ដុកទឹក​ថ្មី​។ អាង​ស្ដុកទឹក​ក្រូតុន ​ថ្មីអាច​ផ្គត់ផ្គង់ទឹក​បានចំនួនពី ៧៥៧ ពាន់លាន ទៅ ១១៣៥ ពាន់លានលីត្រ​ក្នុងមួយថ្ងៃ។ .. .. ទំនប់​ក្រូតុន​ថ្មី​ស្ថិត​នៅក្នុង​ចំណោម​ស្ថាបត្យកម្ម​ដ៏អស្ចារ្យ​បំផុត​មួយ​នៅ​ភាគឦសាន​ប្រទេស​ ដែលបង្កើត​បានជាទស្សនីយភាព​ទឹកធ្លាក់​ដ៏​មហស្ចារ្យ​ ជញ្ជាំងទំនប់ដ៏​រឹងមាំ និង​ស្ពានអាកាស​សម្រាប់​គយគន់​ទិដ្ឋភាព​ទឹក​ហូរ​យ៉ាងគំហុក​។ សំណង់ទំនប់​មានទំហំ […]

ទិដ្ឋភាពបុប្ផាមាត់បឹង ភ្នំទឹកក នៅនូវែលសេឡង់

ទិដ្ឋភាពបុប្ផាមាត់បឹង ភ្នំទឹកក នៅនូវែលសេឡង់

ក្រុងវែលីងតុន: តេកាប៉ុ (Tekapo) ជាបឹងធំ​ជាងគេ​លំដាប់ទី ២ ចំណោម​បឹងបី​លាត​សន្ធឹង​ស្រប​ គ្នា​នៅ​តំបន់​ភាគខាង​ជើង​នៃដង​ទន្លេ​ ម៉ាកិនហ្ស៊ី (Mackenzie Basin) ដែល​ស្ថិតនៅ កោះ​ខាង​ត្បូង​ ប្រទេស​នូវែលសេឡង់។ បឹង​តេកាប៉ុ ​អាច​នឹង​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​ក្រុមអ្នកចូលចិត្ត​ប្រមាញ់​រូប​ថត​ទេស​ភាព​បែប​ធម្មជាតិ​ នានា​ក្លាយ​ជា ​ការ​ពិត​បាន​ ជា​មួយ​នឹងទិដ្ឋភាព​ភ្នំព្រឹលទឹកកក​ ទឹកបឹង​ថ្លាយង់​ពណ៌​ផ្ទៃមេឃ ខណៈនៅ​មាត់​បឹង​ មាន​សួន​ផ្កាកញ្ចុំ​ ​លូពីនស៍ (Lupins) ចោល​ក្លិន​ក្រអូប​ឈ្ងុយ​គួរជាទី​ចាប់​អារម្មណ៍ ​មែន​ទែន។ .. .. រាល់​ឆ្នាំ​ចាប់​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ដល់ខែធ្នូ​ បណ្តុំ​ទស្សនី​យ​ភាព​នេះ​ តែង​រំលេច​រូប​ឡើង​នៅ ​តំបន់​បឹង ​តេកាប៉ុ ជា​មួយ​បុប្ផា ប្រចាំ​រដូវ លូពីនស៍។​ ផ្កា​លូពីនស៍ ​ឈ្មោះ​ដើម​ថា រូសែល លូពីនស៍ ជារុក្ខជាតិដ៏​កម្រ​មួយ​ប្រភេទ​ដែល​អាច​ដុះ​លូតលាស់ ​មាន​កម្ពស់​ ដល់​ទៅ ១,៥​ ម៉ែត្រ​ឯណោះ។ វា​ជា​ពូជផ្កា​មាន​ កំណើត​ដោយ​គ្រាប់​ដុះ​នៅ ​ក្នុង​រដូវក្តៅ​ ហើយ​ងាប់ដើម​នៅ​រដូវ​រងា។ ផ្កា​លូពីនស៍ លូតលាស់​បង្កើត​បាន​ជា​កញ្ចុំ ផ្កា​ដកក​វែងៗចេញ​ពី​កម្រាល ​វាល​ស្មៅ​បៃតងខ្ចី។​ ពណ៌​បុប្ផាប្រភេទ​នេះ មាន​ដូចជា​ពណ៌ ​ខៀវ ស្វាយ […]

សម្រស់បុប្ផាភ្នំអំពិល

សម្រស់បុប្ផាភ្នំអំពិល

សូមស្វាគមន៍ ទៅទស្សនាសម្រស់បុប្ផាភ្នំអំពិល ដែលលាក់ខ្លួន នៅចំកណ្តាល​ព្រៃភ្នំ​ធម្មជាតិដ៏ស្រស់ បំព្រង ។ យើងធ្វើដំណើរ​ ចម្ងាយ​ប្រមាណ​ជា ៥០ គីឡូម៉ែត្រ​ពី​ទីរួមខេត្តសៀមរាប ដំណើរឆ្ពោះ​ ទៅកាន់តំបន់​ផ្កា ​ធម្មជាតិ​នៃភ្នំ​អំពិល ពិត​ជាពិបាក​មែន ដោយសារ ​តែរដូវ​វស្សា​​ ធ្វើឲ្យ​ការជិះម៉ូតូ លើផ្លូវ​បុរាណ​ សឹងតែមិន​អាចរុល ទៅ​ដល់​គោលដៅ​។​ ដូច្នេះ​ហើយ​អ្នក ដំណើរភាគច្រើន​ តែងតែ​ជួល ​គោយន្ត ​របស់អ្នកភូមិ ជិះ​ជាក្រុម​ទៅ កាន់​ទីនោះ។ … … អ្វីដែល​ចាំបាច់​ខានពុំបាន គឺ​​លោក​អ្នក​ត្រូវ​មានអ្នក​ ស្គាល់​ភូមិសាស្ត្រ​ច្បាស់ ដោយហេតុ​ផ្លូវ​មាន​ លក្ខណៈ ​ស្មុគស្មាញ​ងាយ ​នឹង​វង្វេង។ ម៉្យាង​វិញ​ទៀត ការធ្វើដំណើរ កម្សាន្ត បែប​ផ្សង​តាម ​ព្រៃភ្នំ​ដាច់ ​ស្រយាល​​ពីទី ប្រជុំ​ជន​របៀបនេះ លោកអ្នក​ចាំ បាច់​ត្រូវ ​តែ​វេច​ខ្ចប់​បាយ​ម្ហូប ​ភេសជ្ជៈ​មក​ជាមួយ​។​ប៉ុន្តែ​​ទស្សនីយភាព​ ដែល​រង់ចាំ​លោក ​​អ្នក​​នៅ​ទីនោះ ពិត​ជា​ធ្វើ​ឲ្យការ​ជម្នះ ទៅដល់​ភ្នំអំពិល ​ពោរពេញដោយ​ អត្ថន័យ​មិនអាច ​បំភ្លេច​បាន។​ .. […]

ជួរភ្នំ Tianza ហាក់បីដូចជា ពិភពAvatar

ជួរភ្នំ Tianza ហាក់បីដូចជា ពិភពAvatar

ប្រសិនបើលោកអ្នកធ្លាប់ទស្សនាខ្សែភាពយន្ត Hollywood រឿង Avatar ខ្ញុំជឿរ ថាលោកអ្នក​ នឹងស្ញប់ស្ញែងនឹងទស្សនីយភាព​ សម្រស់ធម្មជាតិ ដ៏ស្រស់ស្អាត​នៅក្នុងខ្សែ​ភាពយន្ត ។ ហើយអ្វីដែលប្រាកដនៅចំពោះមុខនេះ គឺជា ភ្នំ Tianzi ដែលជាតំប​ន់ទេសចរណ៍ ដ៏អស្ចារ្យ ស្ថិតនៅក្នុងតំបន់ Zhangjiajie ខេត្តហូណាន ប្រទេសចិន ។ ភ្នំ Tianzi មានកំពស់ 1,262 ម៉ែត្រ ដែលគ្រប់​ ដណ្តប់លើផ្ទៃដី 67 គីឡូម៉ែត្រការ៉េ ។ បើសិនជាទស្សនាពី លើកំពូលភ្នំ លោកអ្នកនឹង បានឃើញកំពូលភ្នំ ជាច្រើនផ្សេងទៀត ផុសឡើង ចេញពីក្នុងពពក ក្រោមទិដ្ឋភាពហាក់ បីដូចជានៅ លើឋានសួគ៍ ។ យើងអាចធ្វើដំណើរ ដោយរថយន្តឡើង ដល់កំពូលភ្នំ ដើម្បីជិះកន្ត្រកខ្សែកាប ទស្សនាពីភាព អស្ចារ្យរបស់ធម្មជាតិ ដែលអាចនិយាយបាន ជាឋានសួគ៌ក្រោមមេឃ របស់ទេសចរណ៍ គ្រប់រូប ។ … … […]

ជ្រលងភ្នំដ៏ចម្លែក របស់ប្រទេសចិន

ជ្រលងធម្មជាតិ Reed Flute មានប្រវែង 240 ម៉ែត្រ ស្ថិតនៅក្នុងតំបន់ Guilin ក្នុងខេត្ត​ ក្វាងស៊ី ប្រទេសចិន ។ ភាពអស្ចារ្យនៅទីនេះ គឺពោរពេញ ដោយថ្មកំបោរ និងថ្មដុះដែល មាន រូបរាងស្រួចៗ ដូចជាសរសរ ដែលមានបង្កប់ ការបាញ់បន្លឺចំរុះពណ៌ ទៅលើផ្ទាំងសិលា និមួយ រូមទាំងបឹង ដែលមានទឹកថ្លាដូចកញ្ចក់ បង្ហាញនូវផ្ទាំង ទស្សនីយភាព ដ៏គួរអោយចាប់ អារម្មណ៍ជាខ្លាំង​​។ .. .. ភាពល្បីល្បាញរបស់ជ្រលង Reed Flute គឺមានជាង 1200 ឆ្នាំមកហើយ ដែលមាន សរសេនៅ ក្នុងសិលាចារិក ទាំង 70 ក្នុង សម័យរាជវង្សថាង ។ .. .. ជ្រលងដ៏ចម្លែកនេះ មានអាយុកាលជាង 180 លាងឆ្នាំមកហើយ ហើយងនៅ​បច្ចប្បនុ្ននេះ គឺមានការចាប់​ អារម្មណ័ជាខ្លះ ពីសំណាក់ […]

1 2 3 7