កំសាន្តតំបន់ទល់ដែន

ក្រុងបាវិត

ក្រុងបាវិត

ក្រុងបាវិត ត្រូវបានប្ដូរពីឃុំបាវិត របស់ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០០៨ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដោយកាត់យកឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពីស្រុកចន្ទ្រា និងឃុំច្រកម្ទេសពីស្រុកស្វាយទាប។ បាវិតជាច្រកអន្តរជាតិដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាង ប្រទេសទាំងពីរគឺកម្ពុជា និង វៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និង ទីក្រុង ហូជីមិញ ។ ក្រៅពីការបង្កើតជាតំបន់កម្សាន្តកាស៊ីណូ ហើយបង្កើតឱ្យមានផ្សារ ណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និង ផលិតផលពីប្រទេស វៀតណាម បានធ្វើឱ្យច្រក ព្រំដែននេះរឹតតែមានភាពអធិកអធមថែមទៀត ។ ក្រៅពីនេះ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរណ៍ដែលទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើន ពីប្រទេសវៀតណាមមកទស្សនា និង កម្សាន្តនៅទីនេះ ហើយបាវិតក៏ក្លាយជាព្រំដែនដែលដោះដូរពាណិជ្ជកម្ម យ៉ាងធំបំផុតរវាងប្រទេស ទាំងពីរផងដែរ ។ ក្រុងបាវិតត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ កន្លងទៅនេះ ដែលពីអតីតកាលតំបន់ព្រំដែនមួយនេះគឺជាសមរភូមិយ៉ាងក្តៅគគុកដែលនៅមុន ឆ្នាំ […]

ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ជាក្រុងមួយស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យជាព្រំប្រទល់រវាងប្រទេសកម្ពុជា និងថៃ។ ក្រុងនេះសំបូរទៅដោយ ប្រជាជនដែល ធ្វើការចំណាកស្រុកមកពីខេត្តនានាក្នុង ប្រទេស កម្ពុជា និងប្រទេសដែល នៅជិតខាង។ ប្រជាជន នៅទីនោះភាគច្រើនប្រកបរបរជាអ្នក ដឹកជញ្ជូនទំនិញ ឆ្លងព្រំដែន និង ធ្វើជាកម្មករនៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ នៅទីនោះ មានបើកកាសស៊ីណូ ល្បែងស៊ីសង និង ចោរកម្មផ្សេងៗ។ ការចំណាកស្រុកពីខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា មកកាន់ក្រុងប៉ោយប៉ែត នេះក៏កាន់តែ ច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ។ វិស័យអប់រំមានការរីកចំរើនយ៉ាងសន្សឹមៗ រីឯក្មេង អណាថា ប្រមូលផ្តុំនៅតាម ច្រកទ្វារអន្តរ ជាតិភាគច្រើនកុមារទាំងអសមិនបានចូលរៀន និងទទួនៅចំនេះដឹងផ្សេងៗទេ។ ពួកគេអូសរទេះដឹកទំនិញឆ្លងដែន និងដើរបាំងឆ័ត្រឲ ជនបរទេស លើសពីនេះពួកគេទទួលនៅការរំលោភបំពាន ខាងផ្លូវកាយ និង អារម្មណ៏។ ការទិញសំបុត្រការឆ្លងដែនពីព្រំដែនកម្ពុជា និង ថៃ មានតំលៃ១០០០រៀលក្នុងមួយនាក់។ ការឆ្លងដែនទៅធ្វើការនៅទីក្រុងបាងកក ដោយតា មេខ្យល់ ជនឆ្លងដែនមួយចំនួនបានត្រូវ មេខ្យល់បោកប្រាស់ នៅថវិកា កំលាំងកាយ និងអ្វីៗផ្សេងៗទៀត។ការអូសទាញប្រជាជននៅតាម ទីជនបទអោយទៅធ្វើការនៅក្រៅប្រទេស […]