ប្រទេសកម្ពុជា

Happy Halloween 2015 in Siem Reap, Cambodia

Happy Halloween 2015 in Siem Reap, Cambodia

… ក្នុងថ្ងៃ Halloween ដែលជាបុណ្យប្រពៃណីនៅទ្រីបអ៊ឺរ៉ុប តែនៅពេលបច្ចុប្បន្ន ត្រូវបានសាយភាពគ្រប់ដណ្តប់លើបណ្តាប្រទេសជាច្រើននៅលើពិភពលោក ។ .. .. នៅប្រទេសកម្ពជាមានចូលរូមរីករាយក្នុងថ្ងៃនេះដែរ ដូចនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តា ខេត្តផ្សេងៗជាពិសេស នៅខេត្តសៀមរាប  យើងឃើញនៅ តាមហាង និង ភោជនីយដ្ឋាន មួយចំមានតុបតែង បែបលក្ខណៈ ខ្មោចបីសាច ដែលមើល ទៅគួរអោយ ចាប់អារម្មណ៍ ។ .. .. មនុស្សម្នាជាច្រើន នាំគ្នាតែងខ្លូន គួរមុខមាត់ប្លែក ដើលេងតាម ដងផ្លូវ​នានា ជាពិសេសផ្តុំ​​ ផ្សារចាស់ និង ផ្លូវ Pub Street ដែលពូកគេ​តែង តែមកជួន​ជុំគ្នានៅ នៅទី​ ញាំអារហារ នៅតាមBar រឺ ភោជនីយដ្ឋាន នានានៅតាមដងផ្លូវយ៉ាងរីករាយ ។ .. .. យប់ជ្រៅបន្តិច នៅទីនេះមានភ្ងៀវ ទេសចរណ៍ជាតិ អន្តជាតិ និងអ្នកនៅ ក្នុងតំបន់ […]

Khmer new year 2015 in Battambang Province

ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ប្រពៃណី​តែងតែ​ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល​បី​ថ្ងៃ​។ ប៉ុ​នែ្ត​ពេលខ្លះ ពិធីបុណ្យ​នេះ ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី​១៤ មេសា ផ្អែក​តាម ប្រតិទិន​ចន្ទគតិ​​ របស់​ប្រទេស គឺ​នៅ​ចំ​ពេល ​រដូវ​ច្រូតកាត់ ​ត្រូវបាន​ប​ពា្ច​ប់ ហើយ​កសិករ​បាន​សំរាក លំហែ​និង​សប្បាយរីករាយ​ជា​មួយ ផល្លានុផល ដែល​ពួកគេ​ខិតខំ​ដាំ​ ដុះ​កន្លងមក មុន​រដូវ​ភ្លៀង បាន​មកដល់ ។ … … ជាទួទៅយើងឃើញ ប្រជាជនខ្មែរ នាំគ្នាលេង ល្បែងប្រជាប្រិយ ផ្សេងៗតាម ទីធ្លា សាធរណៈ  រឺតាម អារាមនានា ។ .. .. នៅក្នុងខេត្ត បាត់ដំបង ក៏ដូចជាខេត្តដទៃទៀតដែរ តែអ្វីដែល គួរអោយ ចាប់អារម្មណ៍ គឺនៅផ្លូវទៅ ប្រាសាទឯកភ្នំ យើងឃើញមាន មនុស្សជាច្រើនកុះករ ដែលភាគ ច្រើនជា យុវវ័យ នាំគ្នាជិៈរថយន្ត ម៉ូត៉ូ ផ្សេងទៅដើម្បី ទៅលេងជះទឹក […]

សម្រស់បុប្ផាភ្នំអំពិល

សម្រស់បុប្ផាភ្នំអំពិល

សូមស្វាគមន៍ ទៅទស្សនាសម្រស់បុប្ផាភ្នំអំពិល ដែលលាក់ខ្លួន នៅចំកណ្តាល​ព្រៃភ្នំ​ធម្មជាតិដ៏ស្រស់ បំព្រង ។ យើងធ្វើដំណើរ​ ចម្ងាយ​ប្រមាណ​ជា ៥០ គីឡូម៉ែត្រ​ពី​ទីរួមខេត្តសៀមរាប ដំណើរឆ្ពោះ​ ទៅកាន់តំបន់​ផ្កា ​ធម្មជាតិ​នៃភ្នំ​អំពិល ពិត​ជាពិបាក​មែន ដោយសារ ​តែរដូវ​វស្សា​​ ធ្វើឲ្យ​ការជិះម៉ូតូ លើផ្លូវ​បុរាណ​ សឹងតែមិន​អាចរុល ទៅ​ដល់​គោលដៅ​។​ ដូច្នេះ​ហើយ​អ្នក ដំណើរភាគច្រើន​ តែងតែ​ជួល ​គោយន្ត ​របស់អ្នកភូមិ ជិះ​ជាក្រុម​ទៅ កាន់​ទីនោះ។ … … អ្វីដែល​ចាំបាច់​ខានពុំបាន គឺ​​លោក​អ្នក​ត្រូវ​មានអ្នក​ ស្គាល់​ភូមិសាស្ត្រ​ច្បាស់ ដោយហេតុ​ផ្លូវ​មាន​ លក្ខណៈ ​ស្មុគស្មាញ​ងាយ ​នឹង​វង្វេង។ ម៉្យាង​វិញ​ទៀត ការធ្វើដំណើរ កម្សាន្ត បែប​ផ្សង​តាម ​ព្រៃភ្នំ​ដាច់ ​ស្រយាល​​ពីទី ប្រជុំ​ជន​របៀបនេះ លោកអ្នក​ចាំ បាច់​ត្រូវ ​តែ​វេច​ខ្ចប់​បាយ​ម្ហូប ​ភេសជ្ជៈ​មក​ជាមួយ​។​ប៉ុន្តែ​​ទស្សនីយភាព​ ដែល​រង់ចាំ​លោក ​​អ្នក​​នៅ​ទីនោះ ពិត​ជា​ធ្វើ​ឲ្យការ​ជម្នះ ទៅដល់​ភ្នំអំពិល ​ពោរពេញដោយ​ អត្ថន័យ​មិនអាច ​បំភ្លេច​បាន។​ .. […]

ប្រវិត្តិលោកតាដំបងក្រញូង

ប្រវិត្តិលោកតាដំបងក្រញូង

នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុក បានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេល វេលាឬក៏មច្ចុរាជ ) យកដាវមួយមក ហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បានទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាង សែនមានផ្ទៃពោះ តែងតែចង់ បរិភោគប្រមាត់ដី (រុក្ខជាតិ ម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ ដាំលំអតាម សួនច្បារ)។ នាយសួនជា ប្តីតែងតែទៅ បេះកាត់យក មកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគ តាមចំនង់ ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបាន កូនប្រុសម្នាក់ […]

ប្រាសាទបេងមាលា

ប្រាសាទបេងមាលា

ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅ ភូមិបេងមាលា ស្រុកស្វាយលើ ខាងកើត ជើងភ្នំគូលេន ប្រហែល ៧៧គីឡូម៉ែត្រ ពីក្រុងសៀមរាប ​ ត្រូវបាន​ ស្ថាបនា​ឡើង នៅចុងសតវត្សរ៍ទី១១​ និង​ ដើមសតវត្សរ៍ទី១២ ​​ដោយព្រះបាទ សូរ្យវរ្ម័នទី២ មានកសិណ ទឹកដ៏ធំ ព័ទ្ធជុំវិញ មានប្រវែង ១២០០ x ៩០០​ម៉ែត្រ ខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះ លើផៃ្ទដី​ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះអាទិទេព ព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។  … … ដោយសារ បា្រសាទបេងមាលា សង់ឡើងអំពីថ្មភក់ និងថ្មបាយកៀ្រម ដែលមាន ទ្រង់ទ្រាយ​ ប្រហាក់ប្រហែលនឹងថ្ម ប្រាសាទអង្គរវត្ត ទើបបុរាណ វិទូមួយចំនួន យល់ថា ប្រាសាទ បេងមាលា ជាប្លង់មេ មានន័យថា បុព្វបុរសខែ្មរ ចាប់កសាង ប្រាសាទនេះ មុនសាង ប្រាសាទអង្គរវត្ត។ … […]

អន្លង់ព្រីង តំបន់ទេសចរណ៍ ខេត្តកំពត

អន្លង់ព្រីង តំបន់ទេសចរណ៍ ខេត្តកំពត

កំពតជាខេត្តដែលមានសក្តានុពល ទេសចរណ៍យ៉ាងច្រើន រាប់មិនអស់ដើម្បី បម្រើការ ទស្សនារបស់ ភ្ញៀវទេសចរជាតិ និងភ្ញៀវ ទេសចរបរទេស ។ ថ្មីៗ ក្រោយពីរាជ រដ្ឋាភិបាល បានសម្រេច ដាក់តំបន់ អភិរក្សសត្វ ក្រៀលបឹងព្រីង ស្រុក កំពង់ត្រាចឱ្យ ទៅជាតំបន់ អភិរក្សកាលពីខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ទាំងប្រជាពលរដ្ឋ និង មន្ត្រី ទាំងឡាយ របស់ខេត្តកំពត សង្ឃឹមថា តំបន់អភិរក្សមួយ នេះនឹងទាក់ទាញ ភ្ញៀវទេសចរ ឱ្យមកទស្សនាសត្វក្រៀលកាន់តែច្រើនឡើងៗ ។ បើយើងចង់ធ្វើ ដំណើរទៅ ទស្សនា សត្វក្រៀលនៅ តំបន់អភិរក្សអន្លង់ព្រីង យើងគ្រាន់តែចេញពីប្រជុំជនស្រុក កំពង់ត្រាច ទៅទិសខាង ត្បូងប្រមាណជាង ១១ គីឡូម៉ែត្រនោះ យើងនឹងបាន ឃើញផ្ទៃទឹក យ៉ាងល្ហល្ហេវ និង បានរំលេចទៅ ដោយហ្វូងសត្វ ក្រៀលយ៉ាង ច្រើនដែលកំពុង ដើររកចំណី ។  […]

ភ្នំជីសូរ ខេត្តតាកែវ

ភ្នំជីសូរ ខេត្តតាកែវ

ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ មានចំងាយ​ប្រហែល​៦២គីទ្បូមែត្រ​ពីទីក្រុងភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញ​ទៅកាន់ទីនោះបាន តាមផ្លូវជាតិ​ លេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយ ពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវ លំចំងាយ​៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើ​គេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយ ពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុ ងចំងាយផ្លួវ ១៧គីទ្បូមែត្រ។  … … ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើម សតវត្សរ៍ទី១១ (១០០២-១០៥០) ដោយ ព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិស ដល់ព្រហ្មមញ្ញ សាសនា។ ប្រាសាទនេះ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំ តូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈ មួយដែលសំខាន់ ហោយមាន ទ្វារឆ្លាស់ពីរ […]

ប្រាសាទកោះកេរ ( Koh Ker Temple )

ប្រាសាទកោះកេរ ( Koh Ker Temple )

ប្រាសាទ​កោះ​កេរ ស្ថិត​នៅ​ទិសឦសាន ​ច​មា្ងយ​ប្រហែល ​៧០​គីឡូម៉ែត្រ​ពី​ទី ក្រុង​អង្គរ ។ នៅ​ទីនោះ ស្ថាបត្យករ​ខ្មែរ​ បាន​កសាង​ ប្រាសាទ​ជា ច្រើន​ដូចជា​៖ ក្រុម​ប្រាសាទ​ កោះ​កេរ​, ប្រាសាទនាងខ្មៅ​, ប្រាសាទ​ធំ​, ប្រាសាទ​ក្រចាប់​, ប្រាសាទ​បាក់​…​។ ប្រាសាទ​ ទាំងអស់​នេះ​ស្ថិតនៅ ក្នុងសតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (៩២១-៩៤១) ​នៃ​គ្រិស្តសករាជ ។  ក្នុងសម័យ​កោះ​កេរ​នេះ គេ​សង្កេតឃើញ ​មាន​រូបធាតុ ​ឥដ្ឋ​ជា​សម្ភារៈ ​សំខាន់បំផុត ​នៅក្នុង​ផ្នែក ​ស្ថាបត្យកម្ម ដែល​មាន ​សន្ទុះ​វិវត្តន៍ និង​រីកចម្រើន​ជឿនលឿន​ទៅ​មុខ ដោយ​បាន​ស្ថាបនា ​ជា​ប្រាសាទ ​ទាំងឡាយ ​មាន​ទំហំ​ធំៗ តួយ៉ាង​ដូច ជា​ប្រាសាទ ភ្នំ​កោះ​កេរ​ជាដើម ។ ​ប្រាសាទ​នេះ ​ស្ថិត​នៅលើ​កំពូលភ្នំ ដែល​មាន​ កាំជណ្តើរ​តែ មួយ​គត់​សម្រាប់​ចេញ​-​ចូល ហើយ​បែរ មុខ​ទៅ​ទិស ​ខាងកើត ដែល​ជា​និមិត្តរូប ​នៃ​ការ​ចាប់ កំណើត​មាន​ជីវិត​រស់​រវើក ។  […]

រតនគិរី

រតនគិរី

ខេត្តរតនគិរី ​ស្ថិតនៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ជាប់​នឹង ​ប្រទេស​ឡាវ​ នៅ​ភាគ​ខាងជើង ភាគ​ខាងកើត​ ជាប់​ប្រទេស ​វៀតណាម ខាងត្បូង​ជាប់​ នឹង​ខេត្តមណ្ឌលគិរី និង​ជាប់​ខេត្ត ស្ទឹងត្រែង​នៅ​ភាគ​ខាងលិច។ ខេត្ត​នេះ​សម្បូរ​ទៅ ដោយ​ជនជាតិភាគ តិច​រស់នៅ ប្រមាណ​ជា៨០% ពួកគេ​រស់នៅ​ដោយ​ប្រកប​របរ​កសិកម្ម បរបាញ់ នឹង​រក​អនុផល​ព្រៃឈើ​ជាដើម។ ខេត្ត​នេះ​ជា​តំបន់ ភ្នំ​ដែលមាន​ព្រៃក្រាស់ៗ សំបូរ​សត្វព្រៃ និង​តំបន់​ទេសចរ​ធម្មជាតិ​ដូច ជា​ទឹកធ្លាក់ បឹង​ធម្មជាតិ ភូមិ​ជនជាតិភាគតិច…។ ខេត្ត​នេះ​ផងដែរ​គឺជា​តំបន់​កងទ័ព​ពិសេស​របស់​ពួក​ខ្មែរក្រហម ជា​កន្លែង ដែល​ពួកនេះ​ប្រមូល​ផ្ដុំគ្នា​បង្កើត​កងទ័ព​ប្រឆាំង​រដ្ឋាភិបាល​នា​ជំនាន់​ នោះ(ភូមិភាគ​ឥសាន)។ បើ​គេ​ចង់​ធ្វើ ដំណើរ​ទៅ​កំសាន្ត​ជាមួយ​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ គេ​ត្រូវ​ចំណាយពេល​ប្រមាណ​ជា​ជិត​មួយថ្ងៃ ដើម្បី​ធ្វើដំណើរ​លើ កំណាត់ ដែលមាន​ចម្ងាយ៥៨៨គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ទេសភាព​ដែល​ដុះ​នៅតាម​ដងផ្លូវ​ឆ្ពោះទៅកាន់​ទី​រួម​ខេត្ត រតនគិរី ពិតជា​មនោ​រម្យ​ក្រៃលែង​ដល់​អ្នកទេសចរ​ឱ្យ​ភ្លេច​អស់​នូវ​ការនឿយហត់។ បាន​លុង​គឺជា​ឈ្មោះ​ស្រុក​មួយ​ក្នុង ខេត្ត​នេះ ហើយក៏​ជាទី​រួម​ខេត្ត​នេះ​ផងដែរ។ បន្ទាប់ពី​ធ្វើដំណើរ​ដល់ទី​រួម​ខេត្ត​ដ៏​ប្រណីត​នេះ ទេសចរ​អាច​បន្តដំណើ​រ​គ្រប់ ទីកន្លែង​ទៅកាន់​តំបន់​កំសាន្ត​នានា​នៅក្នុង​ខេត្ត។  +តំបន់​ទឹកធ្លាក់​កា​ចាញ  …………………………… ឋិត ​ក្នុង​ឃុំ​កា​ចាញ ស្រុក​បាន​លុង ចម្ងាយ៦គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ ឈ្មោះ​នៃ​ទឹកជ្រោះ​នេះ​គឺ​ហៅ​តាម​ជនជាតិ ជនជាតិ​គ្រឹ​ង ដែល​រស់នៅ​តំបន់​នោះ។ ទឹកជ្រោះ​កម្ពស់​ប្រមាណ១២ម៉ែត្រ […]

រមណីយដ្ឋានអន្លង់ធំខេត្តកំពត

រមណីយដ្ឋានអន្លង់ធំខេត្តកំពត

កំពតជាខេត្តមួយ ​ដែលមានសក្តានុពល​​​ យ៉ាងច្រើន លើវិស័យ ទេសចរណ៍ និង ជាទីពេញចិត្ត ព្រមទាំងមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរជាតិ ពិសេសគឺជាទីកន្លែង សម្រាកលម្ហែកាយ យ៉ាងសំខាន់របស់ ភ្ញៀវទេសចរបរទេស ។ ក្រៅពីការ ទស្សនានៅ រមណីយដ្ឋាន ទឹកឈូដែលជាទីពេញនិយម និង ទៅទស្សនាកម្សាន្ត នៅឧទ្យានជាតិបូកគោ ដែលមានភាពល្បីល្បាញ តាំងពីជំនាន់ បារាំងមកនោះ កំពតនៅមាន រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋាន វប្បធម៌ប្រវត្តិ សាស្ត្រ យ៉ាងច្រើនរាប់ មិនអស់ទៀត ដែលជាទីត្រេកត្រ អាលរបស់ភ្ញៀវទេសចរ ។ ទឹកជ្រោះ អន្លង់ធំជា រមណីដ្ឋាន ធម្មជាតិថ្មីមួយ ទៀតនៅខេត្តកំពត ដែលកំពុង មានការចាប់ អារម្មណ៍ យ៉ាង ខ្លាំងពីសំណាក់ ភ្ញៀវទេសចរនា ពេលបច្ចុប្បន្នដែល បានទៅដល់ទឹកដី តំបន់មាត់សមុទ្រមួយនេះ ។  បើយើងចង់ទៅទស្សនារមណីយដ្ឋានអន្លង់ធំ យើងត្រូវធ្វើ ដំណើរលើ […]

1 2 3 11