ខេត្តកំពត

កំពត ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹង​ស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ​ ខាងលិចជាប់នឹង ស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃ ទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបី ដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្ត ជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាង បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំង ទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។ល។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។ (ប្រភព វិគីភីឌា)

អន្លង់ព្រីង តំបន់ទេសចរណ៍ ខេត្តកំពត

អន្លង់ព្រីង តំបន់ទេសចរណ៍ ខេត្តកំពត

កំពតជាខេត្តដែលមានសក្តានុពល ទេសចរណ៍យ៉ាងច្រើន រាប់មិនអស់ដើម្បី បម្រើការ ទស្សនារបស់ ភ្ញៀវទេសចរជាតិ និងភ្ញៀវ ទេសចរបរទេស ។ ថ្មីៗ ក្រោយពីរាជ រដ្ឋាភិបាល បានសម្រេច ដាក់តំបន់ អភិរក្សសត្វ ក្រៀលបឹងព្រីង…

រមណីយដ្ឋានអន្លង់ធំខេត្តកំពត

រមណីយដ្ឋានអន្លង់ធំខេត្តកំពត

កំពតជាខេត្តមួយ ​ដែលមានសក្តានុពល​​​ យ៉ាងច្រើន លើវិស័យ ទេសចរណ៍ និង ជាទីពេញចិត្ត ព្រមទាំងមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរជាតិ ពិសេសគឺជាទីកន្លែង សម្រាកលម្ហែកាយ យ៉ាងសំខាន់របស់ ភ្ញៀវទេសចរបរទេស ។…

ឧទ្យានជាតិមុនីវង្យបូកគោ

ឧទ្យានជាតិមុនីវង្យបូកគោ

ឧទ្យានជាតិមុនីវង្យបូកគោ ឬហៅថាឧទ្យានជាតិ មុនីវង្យបូកគោ ៖ មានចម្ងាយប្រមាណ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅ ភាគខាងលិច។ នៅលើ កំពូលភ្នំមានកាស៊ីណូ មួយកសាងឡើង ក្នុងជំនាន់ អនានិគមបារាំង សម្រាប់ពួកគេ មកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះ…

សណ្ឋាគារឋានសួគ៌បូកគោ

សណ្ឋាគារឋានសួគ៌បូកគោ

ទទួលយកបទពិសោធថ្មីនៅរមណីយដ្ឋាន លើកំពូលភ្នំ ដំបូងគេបង្អស់និងតែមួយគត់  នៅក្នុងមហាអនុ តំបន់ទន្លេមេគង្គ ជាមួយនឹងទេសភាព ដ៏ស្រស់បំព្រង និង អាកាសធាតុត្រជាក់ គ្រប់រដូវកាល នៅលើភ្នំបូកគោ នៃព្រះរាជាណាចក្រកម្ពុជា។  រមណីយដ្ឋាន ឋានសួគ៌បូកគោ មានរយៈពេល ធ្វើដំណើរប្រមាណ…