ខេត្តកែប

ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយ ក្នុងចំណោមខេត្តថ្មីៗ បំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើត ឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញ ពីខេត្តកំពត ស្របនឹងការសម្របសម្រួល ព្រំសីមាខេត្តជាច្រើន។ ទីរួមខេត្តគឺក្រុងកែប ហើយក៏មាន ឧទ្យានជាតិ មួយដែរ ដែលគេហៅថា ឧទ្យានជាតិកែប។
ខេត្តកែបជាខេត្តមួយក្នុងចំណោម ខេត្តទាំង៤ដែលស្ថិតនៅតាម ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា ស្ថិតនៅមិនប៉ុន្មាន ពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជា ទីក្រុងឆ្នេរសមុទ្រ ដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែប ជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុដែលមានឆ្នេរខ្សាច់ ពណ៌សក្បុស។ ក្រុងកែបសំបូរ គ្រឿងសមុទ្រថោកៗ តែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ (ប្រភព វិគីភីឌា)