វប្បធម៍ និង បិតិកភ័ណ្ឌ

ច្បាប់អាជ្ញាសឹកពេលធ្វើសង្គ្រាមនា​សម័យ​បាយ័ន

ច្បាប់អាជ្ញាសឹកពេលធ្វើសង្គ្រាមនា​សម័យ​បាយ័ន

​ចម្លាក់​ប្រាសាទបន្ទាយឆ្មារ (​ម​.​ត ១៩៩៣)​ ចម្លាក់​ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន ក្នុងចំណោម​ចម្លាក់​ដែល​ចាប់ អារម្មណ៍​ជាងគេ ក្រៅពី​ការ​លាត ត្រដាង​ស្តីពី ​ចម្បាំង​រវាង​កងទ័ព​ខ្មែរ និង​ចាម គឺមាន​ការពណ៌នា​ ឲ្យ​ដឹងថា មេទ័ព​ខ្មែរ​ណា ​ដែល​ក្បត់​ក្នុង អំឡុង​សង្គ្រាម ​ជាមួយ​ទ័ព​ចាម ពួកគេ​នឹងត្រូវ​ ទទួលទោស​ ប្រហារជីវិត ដោយ​កាត់​ក្បាល​ ថ្វាយ​ព្រះមហាក្សត្រ​។    ​គួររំលឹកថា ប្រាសាទបន្ទាយឆ្មារ ត្រូវបាន​កសាងឡើង ​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ដើម្បី​ឧទ្ទិស​ចំពោះ ​វិ​ញ្ញា​ក្ខ​ន្ធ​នៃ ​ព្រះអង្គម្ចាស់​ស្រិ​ន្ទះ​កុមារ ព្រមទាំង​អ្នក​ រួម​អាវុធ​ របស់​ព្រះអង្គ​ទាំង​៤​នាក់​។ ព្រះអង្គម្ចាស់​ស្រិ​ន្ទះ​កុមារ ជា​ព្រះរាជបុត្រ ​របស់​ព្រះ បាទ​ជ័យវរ្ម័ន​ទី​៧ និង​មេទ័ព​រួម​ អាវុធ​បាន​ស្លាប់ បាត់​បង់ជីវិត​ នៅលើ​សមរភូមិ​ប្រយុទ្ធ ក្នុងការ​ធ្វើ សឹក​សង្គ្រាម ដើម្បី​ទប់ទល់​ នឹង​ការឈ្លាន ពាន​ពី​សំណាក់ ​សត្រូវ​រាល់​ការចុះ​ចូល ឬ​ឃប់ឃិត​ជាមួយ​សត្រូវ ត្រូវ​ទទួលទោស ​ប្រហារជីវិត ដែលជា​បទ​បញ្ញា​ត្តិ​ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ។​ ​   […]

ជំនឿ

ជំនឿ

មេមត់ អារក្ស អ្នកតា ព្រះភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម ជាវិញ្ញាណសក្តិសិទ្ធិទាំងឡាយ នៅក្នុងជំនឿអ្នកតា ឬជំនឿវិញ្ញាណនិយម (Animism) ដែលមានអាយុយូរអង្វែង នៅក្នុងទឹកដីខ្មែរ មុនសម័យព្រាហ្មញ្ញសាសនា និងពុទ្ធសាសនា ហើយក៏នៅមានឥទ្ធិពល បន្តរហូតមកដល់សព្វថ្ងៃនេះ នៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ ដូចជា នៅលាវ ថៃ និងប្រទេសខ្មែរជាដើម។ នៅក្នុងជំនឿវិញ្ញាណនិយម គេគោរពអ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅ អាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹ និងសត្វ ដែលរស់នៅ អាស្រ័យទឹកជាជម្រក) មេមត់ (អ្នករក្សាវិន័យនិងរបៀបរៀបរយ ប្រចាំមណ្ឌល រស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារលំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែលមិនអាចជួយរក្សាខ្លួនឯងបាន ដូចជាអ្នកពិការនិង ចាស់ជរា)។ .. .. នៅជំនាន់ដើម ពេលមានអ្នកភូមិណាមួយ ធ្វើអ្វីខុសឆ្គង ខុសទម្លាប់របស់អ្នកភូមិ ដែលគេគិតថា ជាទង្វើអវិជ្ជមាន នាំសៅហ្មង […]

របាំឆាយាំខ្មែរ

របាំឆាយាំខ្មែរ

អ្នកសំដែងឆាយាំមិនចាំបាច់មានទេពកោសលប៉ិនប្រសប់ រឺចំណេះវិជ្ជាប្រាកដប្រជា ទេ។ អ្នកសំដែង អោយតែមាន ចរិតរួសរាយជាអ្នករហ័សរហួននិយមចូលចិត្ដ ខាងបែបក្រមិចក្រមើម អាចសំដែង ឆាយាំ បានយ៉ាងរហ័សតែក្នុងរយៈពេល ត្រឹមតែរៀនចេះវាយចង្វាក់ជាការគ្រប់គ្រាន់។ យោងទៅតាមមជ្ឈដ្ឋានពលរដ្ឋ្ឋក្នុងសង្គមខ្មែរយើងអ្នករាំឆាយាំអ្នកវាយឆាយាំ (នេះជា ភាសាដែល ពលរដ្ឋទូទៅ ទំលាប់ហៅ) មានសភាពផេ្សងៗគ្នាទៅតាមក្រុម និមួយៗ។ គេវិនិច្ឆ័យទៅតាម សំលៀក បំពាក់និងទៅតាម អាកប្បកិរិយា។ អន្លើនេះមានន័យថា ឆាយាំឥត មានឯកភាពទេ​ ទាំងខោអាវ សំភារៈ ការសំដែង និងកាយវិការក្រមិចក្រមើម ការពាក់មុខ ឬលាបមុខ ប្រឆាំងនឹង កាយវិការតែ ទោះជា យ៉ាងណាក៏ឆាយាំបង្ហាញនូវ លក្ខណៈ ចំបងមួយ នៃបុគ្គលិកលក្ខណៈចំបង របស់ជាតិយើង គឺបែបបទ រឺការកំប្លុកកំប្លែ យ៉ាងក្រមាច់ ក្រមើមជាទីបំផុត ក៏បង្កើតជា ទ្រង់ទ្រាយពិសេសមួយ នៃជាតិខ្មែរ ដោយការបង្ហាញនូវសន្ដានចិត្ដលំហែយ៉ាងកម្រមានណាស់។ បើសិនជា យើងបែរតាម ចរន្ដកាល ឆ្ពោះទៅរកភពដើមនៃល្បែងនេះ យើងប្រាកដជាមា គំនិតតូចមួយយល់ថា ល្បែងឆាយាំ ប្រាកដជាលាក់ទុកនូវសោភ័ណ […]

ពិធីបំបួសនាគ

ពិធីបំបួសនាគ

សង្គមខ្មែរពីសម័យ​បុរាណ នៅមុន​ពេល​កម្លោះចូល​ស្តីដណ្តឹងកូនក្រមុំ រៀបមង្គល​ការ​ជាភរិយា ​គឺ​​ឳពុក​ម្តាយតែងតម្រូវឲ្យ​កូនប្រុស​ចូលទៅ​បួសរៀន យក​ចំណេះ ចេះដឹង និងដុសខាត់ គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ​ ដូចឥលូវនេះទេ។​ ក្រោយពី​ចាក សិក្ខាបទ​មកវិញ អ្នក​ស្រុក​ច្រើនហៅ​ កូនកម្លោះនោះ ថា អ្នកបណ្ឌិត។ ចំណេរក្រោយ​មក ពាក្យហៅ នោះក៏ក្លាយ​ជា “អន្ទិតៗ” គឺសំដៅទៅរក ប្រុសកម្លោះ ដែលបានបួសរៀន មាន​ការចេះ​ដឹង​ទាំ​ង​​ផ្លូវ​លោក​​ និង​ផ្លូវធម៌ ។ .. .. ការចូលទៅបួស​រៀន​នោះ ត្រូវ​បានគេ​ហៅថា​ “បំបួសនាគ”​។ នៅបច្ចុុប្នន្ន​នេះ ពលរដ្ឋ យើង មិនសូវ ដឹងជ្រៅ ជ្រួតជ្រាប អំពីពិធីនេះទេ ។ ចំពោះអត្ថន័យ នៃពាក្យថា “នាគ” នៅទីនេះ ​មិនមែន​សំដៅទៅ លើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ។ ដូច្នេះ […]

របាំប្រពៃណី

របាំប្រពៃណី

របាំប្រពៃណី គឺជាប្រភេទរបាំទាំងឡាយណា ដែលផ្តិតភ្ជាប់ ទៅនឹងពីធីប្រពៃណី ឬ ពីធីតំណត្រកូល តាមរបៀបបែបបទ នៃជីវិតរស់នៅ របស់អ្នកស្រុកអ្នកភូមិ ក្នុងខេត្តខណ្ឌប្រទេសខ្មែរ តាំងពីបុរាណមក មានដូចជា៖ ខេត្តបាត់ដំបង៖ របាំនេសាទ របាំបុកល័ក្ត របាំឆាយំា ខេត្តសៀមរាប៖ របាំត្រុដិ របាំត្រុដិនាងមេវ របាំចាក់អង្រ្កង ខេត្តពោធិសាត់៖ របាំបេះក្រវាញ របាំសែនភ្លយ របាំក្ងោកពោធិសាត់ ខេត្តកំពង់ស្ពឺ៖ របាំដាល់អំបុក របាំស្គរ របាំគងសួយ របាំភ្លយសួយ ខេត្តកំពង់ឆ្នាំង៖ របាំក្អម របាំបរគោ របាំអារក្ខចាម ខេត្តស្ទឹងត្រែង៖ របាំគែន របាំវាយគូយ ខេត្តកំពង់ធំ៖ របាំចាក់គ្រើល របាំត្បាល់កាប់(ត្បាល់ក្តឿង) ខេត្តកណ្តាល៖ របាំអន្ទង់ហែល ខេត្តតាកែវ៖ របាំច្រម ខេត្តស្វាយរៀង៖ របាំគោះត្រឡោក(កណ្តូបសេះ) ខេត្តកោះកុង៖ របាំព័ទ្ធរ៉ុង ខេត្តប៉ៃលិន៖ របាំក្ងោកប៉ៃលិន ខេត្តក្រចេះ៖ របាំគងស្ទៀង ខេត្តរតនគិរី៖ របាំរាំវង់ភូមិថ្មី (រាំវង់ស្រ៊ុកហ៊ានទើម) ខេត្តរតនគិរី-មណ្ឌលគិរី៖ […]

តម្បាញហូល

តម្បាញហូល

វាយភណ្ឌជាតិបែបផែនខ្មែរ មានពីរប្រភេទ មួយជាគ្រឿងស្លៀកពាក់ ហៅថា សំពត់ហូល ពីរជារ បៀបអ៊ីកាត់និងត្បាញជាក្រឡា។ សំពត់មានន័យថា សំពត់រុំ និង ហូល មានន័យថា អ៊ីកាត់។ ក្បាច់ត្បាញនេះ បានកកើតចេញមក ពីសំពត់រុំរបស់ ប្រជាជនឥណ្ឌា ហើយក៏បានកែ ច្នៃបច្ចេកទេស និងរូបរាងជា ច្រើនសតវត្ស កន្លងមក ហើយក៏បាន ក្លាយជាសិល្បៈខ្មែរមួយ។ .. .. អ៊ីកាត់ត្រូវបានជា បកភាសាខ្មែរថា អង្កៀត សំរាប់ទាញ និងចងខ្សែ អំបោះជាមួយ នឹងសរសៃសូត្រ ដើម្បីបង្កើត ជាខ្សែសូត្រ មុននឹងត្បាញ។ ការរៀបចំម៉ូត គឺគេមិនគូសវាសលើក្រដាសទេ ប៉ុន្តែត្រូវចង ដោយផ្ទាល់ ក្នុងផ្ទាំងអន្ទងសូត្រ ដោយការចងចាំ។ រាល់ការត្បាញ គឺច្រើនធ្វើ ឡើងដោយស្ត្រី។ .. .. សំពត់ហូល បុរាណ មានច្រើនជាង ២០០ម៉ូដ ដោយគ្រាន់ តែចងពណ៌ចូលគ្នា រវាង៣ទៅ៥ ពណ៌សំខាន់ៗដូចជា៖ […]

របៀបធ្វើធូប

របៀបធ្វើធូប

ធូប​ គឺជាវត្ថុ​សំខាន់​មួយ ដែល​គេ​​ប្រើប្រាស់​ក្នុង​ពិធីផ្សេងៗ ទាក់ទងទៅនឹង ជំនឿវិញ្ញាណនិយម Animism ដើម្បីបង្ហាញ នូវ ការគោរព​របស់អ្នកស្រុកអ្នកភូមិ ដល់​ អារក្ស​អ្នកតា ឬ ដល់​វិញ្ញាណក្ខន្ត័ ដូនតាជាដើម​។​ … … ​រុក្ខជាតិ​សំរាប់ យកមក​ធ្វើ​ធូប មាន​ប្រភេទ​ជា ប្រទាលក្រអូប និងពូកែ​សក្ត័សិ​ទ្ធ ដូចជា ​សំបក​វល្លិ​ឆ្នូត​,​ ប្រោះក្រអូប​,​ពុំ​សែន​, ប៉ាំង​ក្រ​ចា​ត​, សម្បុ​របាយ​,​ ត្រឡាញ់ និង​ផ្កាប្រាក់​ ដោយ​យក​គ្រឿង​ទាំងនេះ ទៅហាល​អោយ​ស្ងួត ​បុក​អោយ​ម៉ដ្ឋ ហើយ​រែង​នឹង​ស្បៃ​មុង យកតែជាតិម្សៅល្អិត​ផង់ ។​ .. .. បន្ទាប់មក គេ​យក​ទឹក​មក​លាយ​ជាមួយ រួចទើប​គេ​យក​ម្សៅ​ស្អិត មក​រូត និង​លុញ​វែងៗ។ មុន​នឹង​លុញ គេ​រោយ​ម្សៅរែងស្ងួត ដែល​គេបន្សល់ទុក​ពី​លាយ​ជាមួយ​ទឹក​នោះ បន្តិចសិន ទើប​យក​ម្សៅ​ស្អិត​មួយ​ដុំ​តូច​មក​បិទ នៅ​នឹង​ទ្រនុង​ស្លឹក​ដូង ហើយ​រូត​លើ​ក្តារបន្ទះ​ ដែល​រោយ​ម្សៅ​ស្ងួត​ រួចហើយទើបគេ​ធូប​នោះ​ទៅ​ហាល អោយ​ស្ងួត​ ដើម្បីទុកប្រើ​ការ​។ … ……………………………………………………………………….. ប្រភព […]

​ល្បែង​ចាប់កូនខ្លែង

​ល្បែង​ចាប់កូនខ្លែង

​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​ដែល​កុមារា កុមារី ជំទង់ៗ​តែង​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ ។​ ​ ​ សកម្មភាព​របស់​អ្នកលេង ដូច​រូបភាខាងលើ​នេះ​ ៖ ​ ​ល្បែង​នេះ ពេល​លេង​គេ​ចាប់​ម្នាក់​ដែល​មាន​មាឌ​មាំធំ ឲ្យធ្វើ​ជា​មេហ្វូង​ហៅថា​មេ​មាន់​, ចាត់​ច្រើន​នាក់​ឲ្យធ្វើ​ជា​កូនមាន់ ហើយ​គេ​ចាត់​ម្នាក់ទៀត ឲ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូតសំ​លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឲ្យបាន​ជា​ភ្នក់ ១ តូច ដោយ​កំទេច​ស ហើយ​ម្នាក់​ដែល​ជា​មេ​មាន់​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធជុំ​ភ្នក់ភ្លើង ។ … … ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអក​ឡក​ឡឺយ​ឲ្យន័យ​ទៅ​ខ្លែង​ថា​៖ ​ *ចាប់កូនខ្លែង​ប្រឡែង​កូន​អក​ ​ ​ *ពពេច​ញ៉ែ​ញ៉​ក កូន​អញ​តែមួយ ​ ​ ​ *ជីក​អន្លុក​ដាំ​ត្រកួន​ ​ ​ *ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់  ​ ​ *ទៀន ១ […]

​ល្បែង​ស្ដេចចង់

​ល្បែង​ស្ដេចចង់

​ល្បែង​ស្ដេចចង់ ជា​ល្បែង​មួយ​យ៉ាង ដែល​ពួក​កុមារា កុមារី ជំទង់ៗ​គ្រប់​ភូមិ​-​ស្រុក ទូ​ទាំង​កម្ពុជរដ្ឋ តែង​លេង​នៅ​ពេលទំនេរ ក្នុង​វេលា​យប់​ខែ​ភ្លឺ ។ អ្នកលេង​មាន​ប្រុស មាន​ស្រី​ច្រើន​នាក់​មិន​កំណត់ ។ ពេល​លេង​គេ​ចែក​គ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ស្រី​មួយ​ពួក ។ ក្នុង​បណ្ដា​អ្នក​ទាំង ​ពីរ​ពួក​នោះ គេ​តាំង​ប្រុស​ឬ​ស្រី​ ម្នាក់​ឲ្យធ្វើ​ជា​ស្ដេច ឲ្យ​អង្គុយ​នៅ​ទី​មួយ​ចំ​កណ្ដាល​ទី លើ​កៅអី ឬ​លើ​វត្ថុ​អ្វីមួយ មាន​ត្បាល់​ជាដើម ។ សកម្មភាព​របស់​អ្នកលេង​ដូច​រូបភាព​ខាងលើនេះ​៖ ​ ​ ​ ​ ការ​អ្នកធ្វើ​ស្ដេច​អង្គុយ​លើ​ទី​ដី​សមគួរ​មួយ​ហើយ ខាង​ស្រី​គេ​ឲ្យ​ស្រី​ម្នាក់​ដើរ ​ចូល​ទៅ​ខ្សឹប​នឹង​ស្ដេច​ថា ខ្លួន​ស្រលាញ់​ ឈ្មោះ​ណា​មួយ ឧបមារ​ថា​ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬ​ក៏​មក​ឈរ​នៅ​ កន្លែង​ដើម​វិញ ។ ខាង​ប្រុស​គេ​ឲ្យ​ប្រុស ​ម្នាក់​ដើរ​ចូល​ទៅ​រក​ស្ដេច​ដែរ ប្រសិន​ជា​មិន​ចំ ​ឈ្មោះ​ដែរ​គេ​ខ្សឹប ​ទុកជា​មុន​ទេ ក៏​ហី​ទៅ តែបើ​ប្រុស​ដែល​មក​នោះ ចំ​លើ​ឈ្មោះ​ដែល​ ស្រី​គេ​បាន​ខ្សឹប​នោះ​មែន ស្ដេច​ស្រែកថា […]

ល្បែង​ឈូង

ល្បែង​ឈូង

ល្បែង​ឈូង ជា​ល្បែង​មួយ​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ​ប្រុស​-​ស្រី ទូ​ទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅ​វេលា​យប់​ខែ​ភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែ​ចេត្រ​-​ពិសាខ​) ។ គេ​ចែក​គ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ,​ស្រី​មួយ​ពួក ។ ក្នុង​មួយ​ពួកៗ​មាន​គ្នា​ចំនួន​ពី ១០ នាក់ ឬ ២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា​ពីរ​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា ៨ ឬ ១០ ម៉ែត្រ ។ គេ​យក​ក្រមា​ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច​ហៅថា ឈូ​ង សម្រាប់​កាន់​បោះ ​ឬ​ចោល​ទៅ​មក​រក​គ្នា ។ សកម្មភាព​របស់​អ្នល​លេងដូច​រូបភាព​នេះ ៖ ​ ​ ឈូង​មាន​ពីរបែប ៖ ​ ​១. ឈូង​ច្រៀង​រាំ​ ​ ​ ២. ឈូង​លោះ​ខ្ញុំ​ ១. ឈូង​ច្រៀង​រាំ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឲ្យពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង ​ចាប់​កុំឲ្យ​ ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី​គេ […]

1 2 3 5