វប្បធម៍ និង បិតិកភ័ណ្ឌ

​ល្បែង​លោតអន្ទាក់

​ល្បែង​លោតអន្ទាក់

​ល្បែង​លោតអន្ទាក់ ជា​ល្បែង​សំរាប់​កុមារា កុមារី ជំទង់ៗ​លេង​ក្នុង​វេលាយប់ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ ។ បានជា​គេ​ហៅថា ​ល្បែង​លោតអន្ទាក់ ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយច្រ​ហោង​ដំកង់ ចាប់​ចុងដៃ​គ្នា​ជា​អន្ទាក់​ដៃ ចាំ​ស្ទាក់​អ្នក​លោត​កុំឲ្យ​លោត​ចូល​បាន​,​មួយ​ពួក​ទៀត ឈរជុំវិញ​ចាំ​លោតរំលង​ឲ្យចូល​ទៅក្នុង​ អន្ទាក់​ដៃនោះ ។ របៀប​លេងល្បែង​នេះ គេ​ចែក​ពួក​អ្នកលេង​ជា ២ ចំនួន​ស្មើ​គ្នា គឺ​ចាប់តាំងពី ៥ ឬ ៦ នាក់​ម្ខាង​ឡើងទៅ ។​ សកម្មភាព​អ្នកលេង​ដូច​រូបភាព​ខាងលើនេះ​៖ ​ពួក​ទី ១ អង្គុយច្រហោង​ដំ​ក​ង់គ្នា​ជា​វង់ ឃ្លាត​ពីគ្នា​ល្មម​លាត​ ឬ​កាងដៃ​ទាំង​ពីរ​ខាង​បាន ហើយ​ចាប់​ចុងដៃ​គ្នា​នឹង​គ្នា មើលទៅ​ឃើញ​ភាព​ដូចជា​អន្ទាក់ ។​ ​ពួក​ទី ២ ឈរជុំវិញ ចាំ​លប​ឆ្មក់ លោត​ចូល​ក្នុង​បន្ទា​ក់ដៃ​របស់​ពួក​ទី ១ ។​ ​ពេល​លេង​ពួក​ទាំង ២ នេះ សុទ្ធតែ​ប្រុងប្រយ័ត្ន​រៀងខ្លួន គឺ​មុននឹង​លោត​ចូល ពួក​អ្នកឈរ​គេ​ធ្វើ​វ៉ៃ​រ៉ៗ​ជុំវិញ​ពួក​អ្នក​អង្គុយ ឲ្យ​ពួក​អ្នក​អង្គុយ​ភ្លេចខ្លួន ឬ​ពួក​អ្នក​លោត គេ​ចាត់​ឲ្យ​ពួកគេ​ខ្លះ​ទៅ​ពួន​នៅ​ទី​ឆ្ងាយ ហើយ​ឲ្យ​រួចរ​ត់​ពី​ ចង្ងាយ​មក​លោត​ចូល ​តែ​ម្ដង​ក៏​មាន ។ […]

​ល្បែង​ប្រជល់មាន់

​ល្បែង​ប្រជល់មាន់

​ល្បែង​ប្រជល់មាន់ ជា​ល្បែង​មួយ​យ៉ាង​របស់​ពួក​កុមារា កុមារី ជំទង់ៗ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ គេ​តែងតែ​លេង​ ​កំសាន្ត​ក្នុង​វេលា​យប់ ។ សមាសភាព​នៃ​អ្នកលេង​ល្បែង​នេះ មាន ៤ នាក់ គឺ​ប្រុស​ម្នាក់ ធ្វើ​មាន់​ឈ្មោល ស្រី​ម្នាក់​ធ្វើ​មាន់​ញី ប្រុស​ម្នាក់​ស្រី​ម្នាក់​ ចាំ​ធ្វើជា​អ្នក​ឲ្យ​ ទឹ​កមាន់ ។ ពេល​លេង​ប្រុស ​ម្នាក់​ស្រី​ម្នាក់ ​ដែល​ធ្វើ​មាន់ ចូល​ទៅ​ឱនក្រាប ​ទន្ទឹមគ្នា មួយ​បែរមុខ​ទៅ​ខាងជើង មួយ​បែរមុខ ​ទៅ​ខាងត្បូង ។ ឯ​ប្រុស​ម្នាក់​ដែល ​ធ្វើ​ជា​អ្នក​ចាំ​ឲ្យ​ ទឹក​ចូល​ទៅ​ឈរ​ក្បែរ​មាន់​ឈ្មោល​មាន់​ញី របស់​ខ្លួន​ចាំ​ឲ្យ​ ទឹក​មាន់ខ្លួន​ ។ ​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​ខាងលើនេះ​ ៖ ​    ​ពេល​រៀប​ឲ្យ​មាន់​ជល់​គ្នា ម្ចាស់​មាន់​គេ​ទះដៃ​ស្រែក​ឡើង​ថា ‹​យើង​បាន​គ្នា​ហើយ​› ។ បន្ទាប់ពី​ម្ចាស់ ​មាន់​ស្រែក តួ​មាន់​ក៏​រៀបខ្លួន​ ចូល​ទៅ​ជល់ ដោយ​កាងដៃ ​ឡើង​ធ្វើ​បែប​មាន់​ទទះ​ស្លាប ហើយ​ដើរ​ឱនៗ​ចូល​ ទៅ​ឈរ​ជិតគ្នា មាន​អា​ការៈដូ​ច ​អួត​ជល់​គ្នា តែ​មិន​ឲ្យ​ប៉ះទង្គិច​ស្មា ​ឬ​ប៉ះ​ដៃ​គ្នា​ទេ គ្រាន់តែ​លើក​ដាក់ […]

ល្បែងបិទពួន

ល្បែងបិទពួន

ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារីជំទង់ៗតែងលេងកំសាន្ត សប្បាយៗ នៅពេលរាត្រីខែភ្លឺ ។ ល្បែងនេះគេលេងគ្មានកំណត់ ខែណា រដូវណាទេ នៅខែណា រដូវណាក៏បាន ឲ្យតែមានពេលលំហែរ ហើយគ្មាន កំណត់ចំនួន​ មនុស្សឡើយ ។ វិធានការនៃ ល្បែងនេះ គឺពួកម្ខាងអ្នកពួន ពួកម្ខាងទៀតអ្នកដើររក, ការរកឃើញគេ ដេញចាប់ពួកអ្នកពួក ដើម្បីញៀច (មូលស្លឹកត្រចៀក) ។ សកម្មភាពរបស់អ្នកលេង ដូចរូបភាពខាងលើនេះ ! របៀបលេង : មុនដំបូងគេបបួលកុមារា កុមារី ដែលមានអាយុ ស្របាលៗគ្នា ឲ្យបានច្រើន ប្រមាណ ៥ ឬ ១០ នាក់ឡើងទៅ ស្រេចតែមានគ្នាតិច ឬច្រើនចែកជា ២ ផ្នែកស្មើគ្នា ស្រីម្ខាង ប្រុសម្ខាង ឬលាយ ចម្រុះគ្នា ទាំងស្រីទាំងប្រុស ឬក៏សុទ្ធតែប្រុស សុទ្ធតែស្រី ក៏បាន ។ គេកំណត់ កន្លែងណាមួយ […]

ល្បែងគ្របមាន់

ល្បែងគ្របមាន់

ល្បែងគ្របមាន់ (អ្នកខ្លះគេហៅថា ល្បែងលាក់មាន់) ជាល្បែងកំសាន្តមួយ យ៉ាងរបស់ ពួក កុមារា កុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅទាំងប្រទេសកម្ពុជា ដែលតែងតែ លេងនៅ ពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេងមានស្រី មានប្រុស មានគ្នាតាំងពី ៨ នាក់ ឬ ១០ នាក់ម្ខាង ឡើងទៅ ។ របៀងលេងគេជ្រើស យកក្មេងប្រុស ម្នាក់ស្រីម្នាក់ ក្នុងបណ្ដាល ពួក គេទាំងពីរនោះ មកគ្របសំពត់ ឬក្រមា ឲ្យជិតខ្លួនតាំង ពីក្បាលដល់ ចុងជើង ប៉ុន្តែកុំឲ្យស្គាល់ ជានរណា ហើយគេឲ្យក្មេងទាំងពីរនាក់នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុស តំណាងមាន់ ឈ្មោល ខាងស្រីតំណាងមាន់ញី ។ សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ កាលក្រាបហើយគេឲ្យពួកខាងប្រុសម្នាក់គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រីរងាវ ថា ‹កិកកិកែកឺត› ឡើង ដោយខំធ្វើសំលេង ឲ្យប្លែកពីធម្មតា ។ […]

ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង

  ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​សំរាប់​ជាទី​ កំសាន្ត​សប្បាយ នៅពេល​យប់​ខែភ្លឺ​ក្នុង​រដូវចូលឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ ។​ ​    ​មុនដំបូង ពួកក្មេងៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ ឲ្យ​អង្គុយច្រហោង​ដំ​កង់​ជា​វង់​មូល ដាក់​ដៃ​ទាំង​ពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទី​ណាមួយ​ដែល​ជា​ទីវាល​ស្រឡះ​ រាបស្មើ​ល្អ ។ ហើយ​គេ​យក​កន្សែង ឬ​ក្រមា​តូច​មួយ​មក​រុំ​មូល​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ជា​យ​បន្តិច​សម្រាប់​កាន់ យួរ​បាន ស​ន្ម​ត់​ហៅ​ថា កន្សែង មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាងក្រោយ​ខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិនឲ្យ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា ។​ .. .. ​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​ខាងមុខនេះ​ ៖ ​     ​ល្បែង​នេះ មាន​ត្រណម​យ៉ាង​តឹងរឹង​មិន​ឲ្យ​អ្នកលេង​ងាកក្រោយ ឬ​លូកដៃ​ទៅ​ក្រោយខ្នង បើ​អ្នកណា​មួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខ្នង ក្រោយខ្នង អ្នក​លាក់​គេ​មាន​អំណាច​ដាក់​ទណ្ឌកម្ម​អ្នកនោះ មិន​ឲ្យ​ឡើង​លាក់កន្សែង ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។ អ្នក​លាក់ លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ ២-៣ ជុំ​ហើយ មើល​តែ​អ្នកណា​អង្គុយ​បែប​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​ក្រោយខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ឆាប់​រក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ […]

ល្បែងអង្គុញ

ល្បែងអង្គុញ

ល្បែង​អង្គញ់ គេ​ឲ្យឈ្មោះ​តាម​វត្ថុ​ដែល​គេ​យក​មក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំង​ចាស់​ទាំង​ក្មេង នៅ​វេលា​ថ្ងៃ ឬ​វេលាយប់​ខែ​ភ្លឺ នា​រដូវចូលឆ្នាំ ។​ ​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូចភាព​នេះ​: ​    ​ល្បែង​អង្គញ់ គេ​លេង​បាន​តាំង​ពី​គ្នា ២ នាក់​ឡើង​ទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើ​គ្នា ដែល​មាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏​បាន ចម្រុះ​គ្នា​ទាំង​សងខាង​ក៏​បាន ។ អង្គញ់​ដែល​គេ​យ​កមកលេង​នេះ​ ឲ្យឈ្មោះ​ថា ‹​កោ​យ​› ចែកចេញ​ជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោ​យដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំ​កោ​យ​ ៣ ក៏​បោះ​កោ​យ ៣ ,​បើ​ដាំ​កោ​យ ​៥ ក៏​បោះ​កោ​យ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅ​នឹង​ដី មាន​ជួរ​បែក​កន្ធែកចេញពី​កោ​យ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង […]

ល្បែងគោះត្រឡោក

ល្បែងគោះត្រឡោក

​ល្បែង​គោះត្រឡោក ជា​ល្បែង​មួយ​យ៉ាង​ដែល​មនុស្ស​ប្រុស​ជំទង់ៗ​ឬ​ចំណាស់ៗ​ដែល​គេ​លេង​ក្នុង​ពេល​ណា​ក៏បាន តែ​គេ​ច្រើន​តែ​លេង​ក្នុង​ពេល​លើក​ជំ​នូន​-​ស៊ី​ស្លា ឬ​មង្គលការ​កូន គឺ​ពេល​ហែកូនប្រុស​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោង​នៅផ្ទះ​ខាង​ស្រី ក្នុងពេលនោះ គេ​តែង​រក​អ្នកចេះ​គោះត្រឡោក មក​លេង​ជា​កំសាន្ត ។​ ​    ​មនុស្ស​អ្នកលេង​មាន​តែ​ម្នាក់​ទេ ។ មុន​នឹង​លេង គេ​យក​ត្រឡោក​ល្អៗ​២ ទំហំ​ប៉ុនគ្នា មក​កាន់​នៅ​ដៃស្ដាំ ១ ដៃ​ឆ្វេង ១ ហើយ​គេ​អង្គុយ ឬ​ឈរ គោះ​ប្រជល់​គ្នា​តាម​ចង្វា​ក់ មាន ៧ គឺ​: ​    ​ទី​១ គោះ​លើ​ក្បាល​ ​    ​ទី​២ គោះ​ខាងមុខ​ ​    ​ទី៣ គោះ​ខាងក្រោម​ឃ្លៀក​ស្ដាំ​ ​    ​ទី៤ គោះ​ខាងក្រោម​ឃ្លៀក​ឆ្វេង​ ​    ​ទី៥ គោះ​ខាងក្រោម​ជើង​ស្ដាំ​ ​    ទី៦ គោះ​ខាងក្រោម​ជើងឆ្វេង​ ​    ​ទី៧ គោះ​ខាងក្រោយ​ខ្នង​ ​    ​សកម្មភាព​របស់​អ្នក​គោះ​បែប​អង្គុយ ដូច​ក្នុង​រូបភាព​នេះ​: ​    ​លុះ​គោះ​គ្រប់ ៧ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី […]

​ល្បែង​ទាញព្រ័ត្រ​

​ល្បែង​ទាញព្រ័ត្រ​

​ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជនខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ ក្រម ។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​នៅ​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ ។ គេ​ច្រើន​និយម​លេង ​ក្នុង​វត្ត​អារាម ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទីវាល ​ធំ​ទូលាយ ងាយ​ដល់​ការ លេង​ល្បែង​នេះ តែ​អាច​លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នេះ​ មាន​មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត ។ ល្បែង​នេះ​គេ​ច្រើន​លេង​ នៅ​ពេល​ថ្ងៃ តែបើ​ប្រសិន​ជា​មាន​ចង្កៀង​យ៉ាង​ភ្លឺ ឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅ ពេល​យប់​ក៏​បាន ។​ .. .. ​    ​សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាងតិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ តែ​តាម​ទម្លាប់​អ្នក ស្រុក​បើ​មាន​មនុស្ស​ស្រី​ ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែង​មាន​កម្លាំង […]

ព្រះសង្ឃ​បិណ្ឌបាត្រ

ព្រះសង្ឃ​បិណ្ឌបាត្រ

រូបភាព៖ ចម្លាក់​ពុទ្ធបដិមា​ថ្ម មុខ និង ចំហៀង សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក (​ម​.​ត ២០១៣) ចម្លាក់​នៅ​អូរ​កែវ (​ឯកសារ ម៉ា​ល្លើ​រេ​) និង​ឥណ្ឌា បែប​សិល្បៈគ​ន្ធា​រៈ​ … … វត្តមាន​របស់​ព្រះសង្ឃ​បិណ្ឌបាត្រ ​ដំបូងបង្អស់ នៅ​អង្គរបុរី​  ​កន្លងមក​ នៅ​បាត​ស្ទឹង​អង្គរបុរី ​អ្នក​រែង​មាស​បានរកឃើញ​ រូបសំណាក​ព្រះពុទ្ធ​អង្គ​មួយ​តូច ធ្វើ​អំពី​ថ្មខ្មៅ ​ក្នុង​ឥរិយាបថ​បិណ្ឌបាត្រ ជា​ភស្តុតាង​ បញ្ជាក់ច្បាស់ថា លទ្ធិ​ព្រះពុទ្ធសាសនា​ថេរវាទ​ បាន​ប្រតិ​ស្ថាន​លើទឹក​ដី​ខ្មែរ ​តាំងពីដើម​សម័យ​ប្រវត្តិសាស្ត្រ​ យ៉ាង​ប្រាកដ​ ជាពិសេស​នៅ​ខេត្តតាកែវ​​​។​ ​ ​នៅ​ប្រទេស​ឥណ្ឌា កាល​ជំនាន់​ដើម ​​ក៏ដូចជានៅកម្ពុជា​ តាម​ទំនៀមទម្លាប់​នៃ​ព្រះពុទ្ធសាសនា ព្រះ​ភិក្ខុសង្ឃ​ទាំងឡាយ​គ្រប់​វត្ត​អារាម ​ត្រូវ​និមន្ត​បិណ្ឌបាត្រ​រាល់​ព្រឹក​។ នេះ​ជា​បទបញ្ញត្តិ​វិន័យ ដែលមាន​តាំងពី​ព្រេងនាយ ដែល ​ភិក្ខុសង្ឃ​មិនអាច​ដាំ​ស្ល ធ្វើ​ម្ហូប អាហារ​ខ្លួនឯងបាន ហើយ​ ត្រូវ​រស់​ដោយ​ទាន​ពី​ពុទ្ធសាសនិក​។​ ព្រះសង្ឃ​ត្រូវ​ឆាន់​រួមជាមួយ​ព្រះសង្ឃឬក៏​នេន​ដទៃៗ​ទៀត ​មួយដង​ក្នុង​មួយថ្ងៃ នៅវេលា​តែ​ថ្ងៃត្រង់​ តែប៉ុណ្ណោះ​។​ ដូច្នោះហើយ ទើប ប្រជាជន​ខ្មែរចំណុះជើងវត្ត រមែងទំនុកបំរុង​ឧបត្ថម្ភ​ ប្រគេន​ថ្វាយ​នូវ​គ្រឿងឧបភោគ​បរិភោគ […]

ប្រវត្តិភ្លេងមហោរី និង មហោរីពិណពាទ្យ

ប្រវត្តិភ្លេងមហោរី និង មហោរីពិណពាទ្យ

មហោរីវង់តូច  បែបជាប់ដើម  ភ្លេង ១ វង់ដែលហៅថា “មហោរី” ជាភ្លេងខ្មែរ ១ យ៉ាងដែលមាន មកអំពីបុរាណកាល ដោយខ្មែរបាន​ ផ្ដើមបង្កើតឡើង ដោយគំនិតខ្លួនឯងជាដំបូង មិនមែនជារបស់ បានបែបមកពី ប្រទេសឥណ្ឌាទាំងស្រុង ឬមកអំពីប្រទេសឯណាមួយ ក៏ទេដែរ គឺកើតឡើង ដោយខ្មែរប្រឌិត ផ្សំឡើង។ … … ក៏ភ្លេងមហោរី ជាន់ដើម លេងក្នុង ១ វង់ មានគ្នាប្រមាណ ៤-៥ នាក់ប៉ុណ្ណោះ គឺៈ  ១- អ្នកច្រៀងនាំបទនឹងគោះឈឹងដោយខ្លួនឯង  ២- អ្នកកូតទ្រខ្សែ ៣ (គឺទ្រខ្មែរ)  ៣- អ្នកត្រេះចាប៉ី  ៤- អ្នកផ្លុំខ្លុយ  ៥- អ្នកដំស្គរថូន  សម័យក្រោយៗមក មានគេបន្ថែមគ្រឿងមហោរីឡើងទៀត ដោយលំដាប់ ទើបមានគ្រឿងច្រើន ចែកជា ២ យ៉ាង ហៅថា មហោរីគ្រឿងពិណពាទ្យ ១ យ៉ាង […]