វប្បធម៍ និង បិតិកភ័ណ្ឌ

ក្បាច់គុណបុរាណខ្មែរ

ក្បាច់គុណបុរាណខ្មែរ

សិល្បៈនៃការ ធ្វើសឹកសង្រ្គាម ត្រូវបានគេដឹងថា មានអាយុកាល ជាងមួយពាន់ ឆ្នាំមកហើយ។ ដោយមាន ភស្តុតាងជាច្រើន បានបញ្ជាក់ បានតាមរយៈ រូបចម្លាក់នៅ ប្រាសាទអង្គវត្ត។ ក្បាច់គុណ បុរាណខ្មែរ មានច្រើន ប្រភេទ ដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណ ដំបងវែង និងក្បាច់គុណ ជាច្រើនទៀត។ ក្បាច់គុនល្បុក្កតោ ក្បាច់គុណ ល្បុក្កតោ គឺជាក្បាច់គុន បុរាណខ្មែរមួយ ដែលមាន ស្នៀតក្បាច់ គុនប្រយុទ្ធ ដោយប្រើដៃ ជាចំបង ព្រមទាំងប ច្ចេកទេស នៅលើដី និងអាវុធជាដើម។ ល្បុក្កតោ គឺជាក្បាច់គុនបុរាណ ខ្មែរដំបូងគេ ដែលត្រូវបាន គេប្រើប្រាស់ ដើម្បីប្រយុទ្ធនឹង សត្រូវ ក្នុងកំឡុង សម័យអង្គរ។ អ្នកហាត់ក្បាច់គុននេះ ត្រូវតែហ្វឹកហាត់ដោយរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយ ដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។ […]

បុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន ធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​ ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទ របស់ លោក សុង ស៊ីវ […]

របាំ​ព្រះ​រាជ​ទ្រព្យ​

របាំ​ព្រះ​រាជ​ទ្រព្យ​

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់ សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែល មានវ័យចំ ណាស់ ដ៏យូរលង់ ណាស់មក ហើយនៅក្នុង ចំណោម ទម្រង់សិល្បៈសក្ការៈ ហើយក៏ជា ទម្រង់សិល្បៈ ដែល មានតម្លៃពិត ខាងស្មារតី និងខាង បច្ចេកទេស កំរិត ខ្ពស់ក្នុង ចំណោមទ ម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើម ឡើយ នាសម័យ មហានគរ នាដការ នាដការិនី ប្រចាំប្រាសាទ មានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់ អទិទេព ឬរាំថ្វាយ ទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថាន មនុស្សលោក ទៅស្ថានទេវតា និងជា សិល្បការិនី សន្តិភាព ឬជាសន្តិភាវ ការិនី ខាងផ្លូវ ដួងចិត្ត គំនិត ដែលធ្លាប់ បានរាំផ្សព្វផ្សាយ […]

ពិធីបុណ្យចូលឆ្នាំខ្មែរ

ពិធីបុណ្យចូលឆ្នាំខ្មែរ

ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ប្រពៃណី​តែងតែ​ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល​បី​ថ្ងៃ​។ ប៉ុ​នែ្ត​ពេលខ្លះ ពិធីបុណ្យ​នេះ ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី​១៤ មេសា ផ្អែក​តាម ប្រតិទិន​ចន្ទគតិ​របស់​ប្រទេស គឺ​នៅ​ចំ​ពេល​រដូវ​ច្រូតកាត់ ​ត្រូវបាន​ប​ពា្ច​ប់ ហើយ​កសិករ​បាន​សំរាក លំហែ​និង​សប្បាយរីករាយ​ជា​មួយ ផល្លានុផល ដែល​ពួកគេ​ខិតខំ​ដាំ​ដុះ​កន្លងមក មុន​រដូវ​ភ្លៀង បាន​មកដល់ ។​ ​ក្នុង​កំឡុង​ពេល​នេះ ប្រជាជន​បាន​សប្បាយ​រីករាយ​ជាមួយនឹង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន ដូចជា បោះ​អង្គុ​ញ ចោល​ឈូង លាក់​កន្សែង ។​ មិនតែប៉ុណ្ណោះ ប្រជាជន​នាំគ្នា​រាំ​កំសាន្ត​យ៉ាង សប្បាយរីករាយ​ជា​មួយ​ចង្វា​ក់ប​ទេ​ភ្លេង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ដូចជា រាំវង់ រាំ​ក្បាច់ សា​រ៉ា​វា​ន់ និង​ឡាំ​លា​វ ជាដើម​។​ អត្ថបទដកស្រង់ពី៖ ក្រសួងទេសចរណ៍នៃព្ររាជាណាចក្រកម្ពុជា ៖ http://www.tourismcambodia.org/contents/festival/index.php?view=detail&id=31&lang=km

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅ​ខែ​វិច្ឆិកា​។  ពិធីបុណ្យ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​និង​១៥​ខាង​ខ្នើត និង​ថ្ងៃ​ទី​១​ខាង​រនោច​នៃ​ខែកត្តិក​។ ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​ប្រារព្ធ​នៅ​រដូវ​នេសាទ ប្រារព្ធ​នូវ​ការផ្លាស់ប្តូរ​ចរន្តទឹក​ហូរ​នៃ​ទន្លេសាប​និង​រដូវ​ទឹក​សម្រក និង​រំ​ឮ​ក​គុណ​ដល់​ទន្លេមេគង្គ​ដែល​បាន​ផ្តល់​ដីសណ្តរ​ដ៏​មាន​ជីជាតិ និង​ត្រី​ដ៏​ច្រើន​ដល់​ប្រទេស​នេះ​។ ​នៅ​រដូវវស្សា ទឹក​ទន្លេ​មេគង្គ​បាន​ហូរ​ចាក់​បំពេញ​ទៅ​បឹង​ទន្លេសាប​។ នៅពេល​ដែល​ទឹក​ទន្លេមេគង្គ​ចាប់ផ្តើម​ស្រក​ទៅវិញ ទឹក​ទន្លេសាប​ដែ​ល​ហៀរ​ហូរ​បាន​ហូរ​ចាក់​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ តាមរយៈ​ទន្លេសាប​និង​ហូរ​ចាក់​ទៅ​សមុទ្រ ដែល​បន្សល់ទុក​នូវ​ភោគផល​ត្រី​ដ៏​ច្រើន​។  តាមពិតទៅ នេះ​គឺជា​បាតុភូត​ដែល​គួរ​ឲ្យ​កត់សម្គល់​នៃ​ទន្លេសាប​៕ អត្ថបទដកស្រង់ពី៖ ក្រសូងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ៖ http://www.tourismcambodia.org/contents/festival/index.php?view=detail&id=36&lang=km

1 3 4 5