ម្ហូបអាហារ

របៀបធ្វើអាម៉ុកខ្យង

របៀបធ្វើអាម៉ុកខ្យង

កន្លងមក ធ្លាប់ឮតែអាម៉ុកត្រី អាម៉ុកសាច់មាន់ ឲឥឡូវមានអាម៉ុកខ្យងទៀត។ មិត្តយុវវ័យណាចង់ធ្វើអាម៉ុកខ្យងសាកមើល គឺងាយស្រួលណាស់។ សាកធ្វើតាមការរៀបរាប់ខាងក្រោមនេះបន្តិចមើល៍ សង្ឃឹមថា មិត្តយុវវ័យនឹងពេញចិត្តមិនខាន៖ .. .. ‪#‎គ្រឿងផ្សំ‬៖ -ខ្យង១គីឡូក្រាម -សាច់ជ្រូកបីជាន់១ខាំ -សណ្ដែកដី -ម្ទេសឆ្អើរ -ខ្វះដូង -គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់) -កាពិ -ប្រេងខ្យង -គ្រាប់ជម្ពូឆាយកខ្ទះ -ស្លឹកកន្ទួត -ស្លឹកក្រូចសើច -ពង់មាន់ … … ‪#‎វិធីធ្វើ‬៖ យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។ ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។ បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំ និងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។ .. .. ជំហាន បន្ទាប់ ត្រូវយកស្លឹកកន្ទួតទៅទ្រាប់សាច់ដែលឆាជាមួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។ ប៉ុណ្ណឹង នៅមិនទាន់រួចរាល់ទេ។ ប្រិយមិត្តត្រូវចាក់ទឹកខ្ទិះដែលឆាបញ្ចូលគ្នាជាមួយពងមាន់, ម្ទេស និងស្លឹកក្រូចសើច ទៅស្រោចពីលើខ្យល់ ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយប្រហែលជា១៥នាទីទៀត […]

សាច់ជ្រូកបំពង

សាច់ជ្រូកបំពង

របៀបធ្វើ៖ ១- ដាំទឹកអោយពុះ ២- ច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់។ ៣- ដាក់ស្ងោរអោយផុយស្បែក។ ៤- ស្រង់បានហើយ ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោង ៥- ដាំខ្ទះខ្លាញ់ ចំនួនកាចខ្ទះ អោយក្តៅខ្លាំង ក្នុងឆ្នាំងដែលមានគម្រប។ ៦- ទម្លាក់សាច់ជ្រូកស្ងោរ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ បំពងអោយក្រឡោតស្បែក ឡើងក្រហម។ ទម្លាក់សាច់ភ្លាម គ្របឆ្នាំងភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ ខ្ទាតត្រូវខ្លួន ត្រូវភ្នែក នាំរលាក។ ៧- ពេលសាច់ជ្រូកឡើងពងក្រហមហើយ សូមស្រង់ចេញ យកមកហាន់បរិភោគ ជាមួយ ទឹកសៀងខ្មៅផ្អែម និង ទឹកម្ទេស។ … … … ……………………………………………………………………………………………….. ដកស្រង់ពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

របៀបធ្វើក្រឡាន

របៀបធ្វើក្រឡាន

ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។  របៀបធ្វើ ៖  ១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។  ២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។  ៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។  ៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។  ៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។  ៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។  ៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម  … … ……………………………………………………………………………………………… […]

របៀបធ្វើកាពិផាវ

របៀបធ្វើកាពិផាវ

គ្រឿងផ្សំ៖  ត្រីឆ្អើរបុក ១វែក បង្គាក្រៀមបុក ១វែក សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម ខ្ទឹមសបំពង ១មើមធំ ខ្ទឹមក្រហមបំពង ៣មើម ម្ទេសក្រៀម ១ក្តាប់ ស្ករត្នោត ១ស្លាបព្រា កាពិដុត ១ស្លាបព្រា ទឹកត្រី ៣ស្លាបព្រា ម្ជូរអំពិលទុំ ៣ផ្លែ ប្រេងឆា ២វែក របៀបធ្វើ៖  ១- យកម្ទេសក្រៀម លីង ឬ បំពង ហើយបុកអោយម៉ដ្ឋ ទុកមួយអន្លើ ២- យកសាច់ជ្រូកចិញ្រ្ចាំលីងអោយដាច់ទឹក ហើយដួសទុកមួយអន្លើ ៣- យកខ្ទឹមសបំពង ខ្ទឹមក្រហមបំពង បុកអោយម៉ដ្ឋ រួចបុកលាយ ត្រីឆ្អើរ បង្គាក្រៀម ម្ទេសក្រៀមបុក អោយសព្វ ទុកមួយអន្លើ ៤- ចាក់ប្រេងឆា ចូលឆ្នាំងខ្ទះក្តៅ រួចដាក់ស្ករត្នោតចូល លីងអោយឈ្ងុយ ទើបចាក់ទឹកត្រី កាពិ និង អំពិលទុំចូល កូរអោយសព្វ ៥- […]

របៀបធ្វើ ស៊ុបពោតពងទា

របៀបធ្វើ ស៊ុបពោតពងទា

សាកល្បងធ្វើស៊ុបពោតពងទាដោយខ្លួនឯង ព្រោះថា វាមានភាពងាយស្រួល និង ផ្តល់វិតាមីនជាច្រើនសំរាប់សុខភាព ! របៀបធ្វើ៖  ១-ស្ងោរឆ្អឹងមាន់ ត្រងយកទឹកស៊ុប ដាក់ស្ងោរឆ្នាំងផ្សេង ដាំអោយពុះ។  ២- ចិតពោតខ្ចី ចាក់ដាក់ក្នុងស៊ុប ថែមអំបិលបន្តិច ម្សៅស៊ុបបន្តិច។  ៣- ក្នុងចានមួយ ដាក់ទឹកកន្លះវែក លាយម្សៅឆាកន្លះស្លាបព្រាកាហ្វេ កូរអោយសព្វ រួចចាក់ក្នុងស៊ុប កូរអោយខាប់ទឹកបន្តិច តែកុំខាប់ខ្លាំងពេក។  ៤- វាយពងទាលាយទឹកបន្តិច រួចចាក់ក្នុងស៊ុប កូរអោយសព្វ។  ៥- ភ្លក្សសាបប្រៃ តាមចំណូលចិត្ត។ ពេលបរិភោគ ថែមស្លឹកខ្ទឹមហាន់ ឬ ជីរវ៉ាន់ស៊ុយហាន់ ហើយរោយម្រេចបុក ដើម្បីអោយឈ្ងុយ។ … … …………………………………………………………………………………………………. ដកស្រង់ចេញពី ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់

នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់

តាំងពីដើមរៀងមកផលិតផលប្រើ ប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រភូមិ ស្រុកនីមួយៗ ឧទាហរណ៍ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោតនៅ ខេត្តកំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្តបន្ទាយមានជ័យ ជាដើម ។ ជាមួយគ្នានោះ នៅឯខេត្ត សៀមរាបទឹកដី អង្គរនៃយើង ឯណោះវិញ ក៏មានភូមិស្រុកមួយ ចំនួនមាន ផលិតផល ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ជាដើម ។ ព្រះដាក់ជា ភូមិមួយ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូងនៃ ខេត្តសៀមរាប ហើយក៏ជាចំណុច កណ្តាលរវាងក្រុងសៀមរាប និង ប្រាសាទបន្ទាយ ស្រីផងដែរ ដែលមានចម្ងាយ ពីទីក្រុងសៀមរាប ប្រមាណដប់ ប្រាំគីឡូម៉ែត្រ ។ ចំពោះអ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនា […]

ខាត់ណាទឹកភ្នែក

ខាត់ណាទឹកភ្នែក

«ខាត់ណា​ទឹក​ភ្នែក ម្ហូបឆ្ងាញ់ នាំអ្នកញាុំទប់ទឹកភ្នែកមិនបាន ​» ដែល​ជា​អាហា​រ ​ក្លែម​ដ៏​ហឹរ​ជាប់​មាត់​ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ទប់​ទឹក ​ភ្នែក​មិន​បាន។ ប៉ុន្តែ​វា​ទទួល ​បាន​ការ​ពេញ​ និយម​ខ្ពស់​ពី ​សំណាក់​អ្នក ​ទទួល​ទាន​។ មុខ​ម្ហូប​នេះ​មាន ​គ្រឿង​ផ្សំ​មិន ​ច្រើន​មុខ​ប៉ុន្មាន​ទេ ដោយ​យើង​ត្រូវ ​ការ​តែ​សាច់​គោ ដើម​ខាត់​ណា ទឹក​ត្រី​បុក​រសជាតិ​កោះកុង ខ្ទឹមស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង​ក្រហម គល់ខ្ទឹម ម្ទេស ស្ករស អំបិល ទឹកត្រី និង​ក្រូច​ឆ្មារ។ … … វិធី​ចម្អិន​ងាយៗ​ តម្រូវ​ឲ្យ​យ ក​សាច់​គោ​ទៅ ​ហាន់​ស្ដើងៗ​ល្មម ហើយ​ត្រឡប់​​លើ​ ខ្ទះ​មួយ​ភ្លែត​ កុំ​ឲ្យ​ឆ្អិន​​។ ខ្ទឹម​ស ខ្ទឹម​ក្រហម និង​ខ្ទឹម​បារាំង​ក្រហម​ ត្រូវ​ហាន់ជា​ចំណិត ​ស្ដើងៗ​ហើយ​ ច្របល់​ជាមួយ​ចំណិត​ សាច់​គោ​នោះ។ .. … រីឯ​ខាត់ណា​វិញ ​គឺ​យក​វា​មក​សក ​យក​តែ​គល់ និង​ស្លឹក​ល្អៗ ​មុន​នឹង​យក​វា ​ទៅ​ស្រុស​ទឹក​ក្តៅ ​ឲ្យ​ឆ្អិន​បន្តិច។ ដើម្បី​រក្សា​ […]

របៀបធ្វើប្រហុកសាច់

របៀបធ្វើប្រហុកសាច់

ការធ្វើប្រហុក តាមរបៀប អ្នកស្រុកព្រះនេត្រព្រះ បន្ទាយមានជ័យ៖  ប្រហុកសាច់៖  ១- ចៀរយកសាច់ត្រីសុទ្ធ លាងទឹកអោយស្អាត ហើយទុកចោលអោយហើមស្អុយ មួយយប់មួយថ្ងៃ ហាលទឹកសន្សើម។ ២- យកសាច់ត្រីមកបុកលាយអំបិល ៣- យកស្បៃលាតដាក់ក្នុងកញ្រ្ចែង រួចចាក់ប្រហុកចូល ហើយបូកចោល ដោយរោយអំបិលពីលើ ទើបគ្របស្បៃវិញ ដាក់ហាលថ្ងៃ អោយស្រក់ទឹក។ ៤- ប្រហែលមួយអាទិត្យទៅពីរអាទិត្យ អោយស្រោះទឹក (ហាលកាន់តែយូរ កាន់តែល្អ)។ ក្រោយមក គេយកសាច់ ត្រីហាលនោះ ទៅច្រកក្រឡ ខ្ទាស់ឬស្សី ហើយទើបគេ​ ដាំទឹកអំបិល ទុកអោយ ត្រជាក់ យកទៅចាក់ អោយពេញ ដល់មាត់ក្រឡ ដាក់ហាលថ្ងៃ យ៉ាងតិច មួយខែ។ បើស្ងួតទឹក ត្រូវដាំទឹកអំបិល ទុកអោយត្រជាក់ ចាក់ថែមពីលើ អោយពេញវិញ។ ប្រហុកខួបមានក្លិន ឈ្ងុយឆ្ងាញ់ណាស់។ ៦- ទឹកដែលស្រក់ពីសាច់ត្រីហាល គេយកទៅស្លទឹកត្រី ដោយកម្លោច សំបក ដើមអំពៅ និង […]

សម្លរស្ពៃក្តោបសាច់គោ

សម្លរស្ពៃក្តោបសាច់គោ

១- គ្រឿងផ្សំ – ស្ពៃក្តោប ¼ មើម – សាច់គោ 200g – អំបិល ទឹកត្រី ម្រេចគ្រាប់ ខ្ទឹមស្លឹក ជីរវ៉ាន់ស៊ុយ ម្សៅស៊ុប ខ្ទឹមស។ ២- របៀបធ្វើ សាច់គោលាងឲ្យស្អាត ហាន់តូចៗល្មមមាត់ ប្រឡាក់អំបិលមួយស្លាបព្រា ប្រេងឆាកន្លះស្លាបព្រា ម្រេចគ្រាប់ និងខ្ទឹមស ដំបែកៗ ទុកប្រមាណ 15នាទី។ … … ស្ពៃក្តោបលាងឲ្យស្អាតហើយហាន់តូចៗ រួចហានខ្ទឹមស្លឹក និងជីរវ៉ាន់ស៊ុយ លាងស្អាតហាន់តូចៗ។ … … ដាក់ប្រេងឆាឲ្យពុះ លីងខ្ទឹមឲ្យឈ្ងុយ ឆាសាច់គោឲ្យឆ្អិន ហើយចាក់ចូលចានទុកមួយអន្លើ។ … … ប្រើខ្ទះឆាសាច់អំបាញ់មិញ ដាំទឹកជា 2 ចានឲ្យពុះស្រួលបូលហើយដាក់ស្ពៃ ក្តោបចូល។ … … បង់គ្រឿងគ្រប់ភ្លក្ស ឲ្យល្មមមាត់ ដាំឲ្យស្ពៃក្តោប ឆ្អិនល្មម ដាក់សាច់គោចូល ហើយទុកឲ្យពុះ […]

របៀបចំអិនស៊ុបមានខ្មៅ

របៀបចំអិនស៊ុបមានខ្មៅ

គ្រឿងផ្សំ ៖ – មាន់ខ្មៅ – ការុត មីសួ – ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល – ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក – មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ – ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប របៀបធ្វើ ៖ ១- ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។ ២- លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។ ៣- ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។ […]

1 2 3 4