By Ottara on ១៥ កញ្ញា ២០១៥
កន្លែងកំសាន្ត, កំសាន្តក្រៅប្រទេស, ទេសភាព និង ផ្កា, ធម្មជាតិ និង ព្រៃភ្នំ

ក្រុងវែលីងតុន: តេកាប៉ុ (Tekapo) ជាបឹងធំជាងគេលំដាប់ទី ២ ចំណោមបឹងបីលាតសន្ធឹងស្រប គ្នានៅតំបន់ភាគខាងជើងនៃដងទន្លេ ម៉ាកិនហ្ស៊ី (Mackenzie Basin) ដែលស្ថិតនៅ កោះខាងត្បូង ប្រទេសនូវែលសេឡង់។ បឹងតេកាប៉ុ អាចនឹងធ្វើឲ្យក្តីសុបិនរបស់ក្រុមអ្នកចូលចិត្តប្រមាញ់រូបថតទេសភាពបែបធម្មជាតិ នានាក្លាយជា ការពិតបាន ជាមួយនឹងទិដ្ឋភាពភ្នំព្រឹលទឹកកក ទឹកបឹងថ្លាយង់ពណ៌ផ្ទៃមេឃ ខណៈនៅមាត់បឹង មានសួនផ្កាកញ្ចុំ លូពីនស៍ (Lupins) ចោលក្លិនក្រអូបឈ្ងុយគួរជាទីចាប់អារម្មណ៍ មែនទែន។ .. .. រាល់ឆ្នាំចាប់ពីពាក់កណ្តាលខែវិច្ឆិកាដល់ខែធ្នូ បណ្តុំទស្សនីយភាពនេះ តែងរំលេចរូបឡើងនៅ តំបន់បឹង តេកាប៉ុ ជាមួយបុប្ផា ប្រចាំរដូវ លូពីនស៍។ ផ្កាលូពីនស៍ ឈ្មោះដើមថា រូសែល លូពីនស៍ ជារុក្ខជាតិដ៏កម្រមួយប្រភេទដែលអាចដុះលូតលាស់ មានកម្ពស់ ដល់ទៅ ១,៥ ម៉ែត្រឯណោះ។ វាជាពូជផ្កាមាន កំណើតដោយគ្រាប់ដុះនៅ ក្នុងរដូវក្តៅ ហើយងាប់ដើមនៅរដូវរងា។ ផ្កាលូពីនស៍ លូតលាស់បង្កើតបានជាកញ្ចុំ ផ្កាដកកវែងៗចេញពីកម្រាល វាលស្មៅបៃតងខ្ចី។ ពណ៌បុប្ផាប្រភេទនេះ មានដូចជាពណ៌ ខៀវ ស្វាយ […]
By Ottara on ៧ កញ្ញា ២០១៥
កន្លែងកំសាន្ត, កន្លែងកំសាន្ត-ខេត្តសៀមរាប, កំសាន្តក្នុងស្រុកខ្មែរ, ខេត្តសៀមរាប, ទេសភាព និង ផ្កា, ធម្មជាតិ និង ព្រៃភ្នំ

សូមស្វាគមន៍ ទៅទស្សនាសម្រស់បុប្ផាភ្នំអំពិល ដែលលាក់ខ្លួន នៅចំកណ្តាលព្រៃភ្នំធម្មជាតិដ៏ស្រស់ បំព្រង ។ យើងធ្វើដំណើរ ចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដំណើរឆ្ពោះ ទៅកាន់តំបន់ផ្កា ធម្មជាតិនៃភ្នំអំពិល ពិតជាពិបាកមែន ដោយសារ តែរដូវវស្សា ធ្វើឲ្យការជិះម៉ូតូ លើផ្លូវបុរាណ សឹងតែមិនអាចរុល ទៅដល់គោលដៅ។ ដូច្នេះហើយអ្នក ដំណើរភាគច្រើន តែងតែជួល គោយន្ត របស់អ្នកភូមិ ជិះជាក្រុមទៅ កាន់ទីនោះ។ … … អ្វីដែលចាំបាច់ខានពុំបាន គឺលោកអ្នកត្រូវមានអ្នក ស្គាល់ភូមិសាស្ត្រច្បាស់ ដោយហេតុផ្លូវមាន លក្ខណៈ ស្មុគស្មាញងាយ នឹងវង្វេង។ ម៉្យាងវិញទៀត ការធ្វើដំណើរ កម្សាន្ត បែបផ្សងតាម ព្រៃភ្នំដាច់ ស្រយាលពីទី ប្រជុំជនរបៀបនេះ លោកអ្នកចាំ បាច់ត្រូវ តែវេចខ្ចប់បាយម្ហូប ភេសជ្ជៈមកជាមួយ។ប៉ុន្តែទស្សនីយភាព ដែលរង់ចាំលោក អ្នកនៅទីនោះ ពិតជាធ្វើឲ្យការជម្នះ ទៅដល់ភ្នំអំពិល ពោរពេញដោយ អត្ថន័យមិនអាច បំភ្លេចបាន។ .. […]
By Ottara on ១៨ សីហា ២០១៥
ទេសភាព និង ផ្កា

ប្រិយមិត្តភាគច្រើនធ្លាប់បានឃើញ តែមិនធ្លាប់ស្គាល់ឈ្មោះផ្កានេះទេ ! ផ្កានេះមានឈ្មោះថា ផ្កាទំហូ ដែលមានសម្រស់ដ៏ស្រស់ឆើតឆាយ សំរាប់ដាំលម្អរ ក្នុងសូនច្បារមុខគេហដ្ឋានលោកអ្នក ។ … … …
By Ottara on ១៨ សីហា ២០១៥
ទេសភាព និង ផ្កា

ស្រលិតជាវល្លិព្រៃ តែអាចដកយកមកដាំ ក្នុងផើងបាន ដោយគ្រាន់តែស្រោចទឹក សើមគល់ មួយអាទិត្យម្តង ឬ ពីរដងប៉ុណ្ណោះ។ បើសិនជាមានការថែទាំល្អ វល្លិនេះ នឹងផ្តល់ផ្កាល្្អ គ្រប់រដូវ សម្រប់លំអ និង អប់បរិយាកាសក្បែរផ្ទះ ឬ សម្រាប់បេះយក ធ្វើជាអាហារ។ …..
By Ottara on ១៨ សីហា ២០១៥
ទេសភាព និង ផ្កា

ផ្កាក្ងោកបារាំង ឬផ្កាត្រសេក ឈ្មោះពិតរបស់ផ្កានេះ គឺ ផ្កាត្រសេក តែអ្នកទីក្រុងយើងខ្លះ អត់ស្គាល់ ឈ្មោះដើមកំណើត របស់ផ្កានេះ ក៏ហៅថា ផ្កាក្ងោក ព្រោះលក្ខណៈផ្កានេះ ស្រដៀងនឹង ផ្កាក្ងោកមហាហង្ស បើមិនពិនិត្យ អោយច្បាស់ លាស់ទេ គឺអាចច្រឡំគ្នាបាន ។ លុះដល់គេបាន ស្រាវជ្រាវ ដឹងថា ផ្កាក្ងោកពិត មិនមែន មានលក្ខណៈដូចគ្នា នឹងផ្កាត្រសេក ទើបនាំគ្នាហៅដើមនេះថា ផ្កាក្ងោកបារាំងវិញ។ នេះបណ្តាលមកពីមូលហេតុពីរយ៉ាងគឺ៖ * ទីមួយ មកពីដើមវាធំ ផ្កាច្រើន ហើយក្រាស់ៗ ជាងផ្កាក្ងោកមហាហង្ស។ * ទីពីរ កាលនៅជំនាន់ អាណានិគម សម័យបារាំង ត្រួតត្រាប្រទេសខ្មែរ ពពួកបារាំងបានបញ្ជា អោយអ្នកស្រុក ដាំដើមផ្កានេះ លំអដងវិថីនានា និងតាម សមិទ្ធិធំៗ របស់ទីក្រុង ដូចជាសាលាខេត្ត សាលាក្រុង ឬមជ្ឍមណ្ឌល ដែលបារាំងកាន់កាប់ ក្នុងទីក្រុងធំៗ នៃប្រទេសខ្មែរ ហើយដើមទាំងនោះ […]
By Ottara on ៧ កក្កដា ២០១៥
ទេសភាព និង ផ្កា

អង្គាបុស្ប ផ្កាអើយអើយផ្កាអង្គាបុស្ប បរិសុទ្ធសក្បុសរីកពេញព្រៃ បំព្រងព្រឹក្សាស្រស់ស្អាតក្រៃ ក្រអូបឥតបីនឹងបរិយាយ។ ផ្កាអើយអើយផ្កាអង្គាបុស្ប ផ្ការីសែនស្រស់ឆោមឆើតឆាយ គន្ធាលើសផ្កាផងទាំងឡាយ រីករោយសុះសាយក្នុងព្រឹក្សា។ ផ្កាអើយអើយផ្កាអង្គាបុស្ប ខេមរាស្រីប្រុសសែនស្នេហា គ្រាដែលបានស្រង់ក្លិនបុប្ផា ស្បើយអស់ទុក្ខាពីអង្គប្រាណ។ ផ្កាអើយអើយផ្កាអង្គាបុស្ប សូមរីកឡើងស្រស់ល្អកល្យាណ លំអដែនដីសែនថ្កើងថ្កាន ក្រអូបហាក់ឋានសួគ៌លោកីយ៍។ … … … … អត្ថបទដកស្រង់ពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
By Ottara on ៧ កក្កដា ២០១៥
ទេសភាព និង ផ្កា

យីហុប ឱផ្កាយីហុប រីកពេលព្រលប់ យូរយន់រាត្រី រសក្លិនពិដោរ អង្អែលហឬទ័យ ត្រកាលពិសម័យ រាត្រីក្សេមក្សាន្ត។ ឱផ្កាយីហុប គន្ធាសាយសព្វ ដងដែនភូមិឋាន អប់ក្នុងដួងចិត្ត អស់ញាតិសន្តាន អោយថ្កុំថ្កើងថ្កាន ចាកឋានកង្វល់។ ឱផ្កាយីហុប សស្អាតគួរគាប់ ទ្រព្យានិមល ផ្កាបរិសុទ្ធ នាំនូវមង្គល អប់ដែនមណ្ឌល អោយយល់សុខា។ ឱផ្កាយីហុប រីកពេលព្រលប់ យប់ខ្មៅអន្ធការ អោយអារម្មណ៍ភ្លឺ ស្បើយក្នុងឱរា ស្រាន្តក្នុងចិន្តា សន្តិរុងរឿង។ … … … អត្ថបទដកស្រង់ពី ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
By Ottara on ៦ កក្កដា ២០១៥
ទេសភាព និង ផ្កា

By Ottara on ៦ កក្កដា ២០១៥
ទេសភាព និង ផ្កា

By Ottara on ៧ មេសា ២០១៥
ទេសភាព និង ផ្កា

អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងទស្សវត្សទី ៧៦ ប្រជាជន ជាច្រើនរយពាន់ អ្នកត្រូវបានពលី ក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅ ចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះ ភ្នំក្រពើ និងភ្នំទ្រុងមាន់។ … … … … ថតដោ៖ សួន ឧត្តរ៉ា