សហគមន៏ធម្មជាតិ

ដែនជំរកសត្វស្លាបទឺក

ដែនជំរកសត្វស្លាបទឺក

ដែនជំរកសត្វស្លាបទឹក នៅកម្ពុជា មាន៣កន្លែងគឺ៖ ១- ព្រែកទាល់ ៖ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិថាង (ត្រង់ចំនុចឡូត៍នេសាទ លេខ២) ក្នុង ឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ ស្រុកសង្កែ តាមបណ្ដោយព្រែកដា និង ព្រែកស្ពោត។ តំបន់នេះ គេសង្កេតឃើញមាន សត្វព្រៃ​រស់នៅផ្ដុំគ្នាដូចជា ៖ សត្វស្លាបមាន៦៤ ប្រភេទ ថនិកសត្វ១៤ប្រភេទ និង ល្មូន១៩ប្រភេទ។ ក្រុមទាំងនេះរស់នៅ លើផ្ទៃដី ៩ គ.ម២ .. .. ២- បឹងឆ្មារ ៖ ស្ថិតនៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ។ តំបន់នេះមាន ប្រភេទសត្វស្លាប ដែលច្រើនគេប្រទះ ញឹកញាប់ នៅរដូវប្រាំង។ .. .. ៣- ត្រពាំងថ្ម ៖ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានប្រភេទសត្វក្រៀលរស់នៅ ដែលជាប្រភេទសត្វជិតផុតពូជ នៅលើពិភពលោក។ […]

ភូមិបណ្តែតទឹក កំពង់ភ្លុក

ភូមិបណ្តែតទឹក កំពង់ភ្លុក

កំពង់​ភ្លុក​ រួម​ឡើង​ដោយ​ភូមិ​ចំនួន​ បី ចូល​គ្នា​ស្ថិត​ក្នុង​បឹង​ទន្លេសាប ដែល​មាន​ចំងាយ​ប៉ុន្មាន​ប្រហែល ១៦ គម ពី​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើម​កោងកាង​លិច​ទឹក ដើម​កោងកាង​ទាំង​នោះ​ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ។ ភូមិ​នេះ​មាន​អ្នក​ស្រុក​រស់នៅ​ចំនួន ៣០០០ នាក់។ ក្នុង​បឹង​ទន្លេសាប​សំបូរ​ដោយ​បក្សី​ទឹក​ច្រើន​ជាង ១០០ ប្រភេទ និង មាន​ត្រី​​ចំនួន​ច្រើន​ជាង ២០០ ប្រភេទ ​រួម​ទាំង​ក្រពើ អណ្ដើក ស្វា ភេ ទៀត​ផង។ នៅ​ខែ​វស្សា​​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​មាន​ទំហំ​ដល់​ទៅ ១២ ០០០ គីឡូម៉ែត្រ​ក្រឡា តែ​នៅ​ខែ​ប្រាំង​វិញ​មាន​ទំហំ​ត្រឹម​តែ ២៥០០ គីឡូម៉ែត្រ​ក្រឡា​តែ​ប៉ុណ្ណោះ។ នៅ​រដូវ​ប្រាំង​ផ្ទះ​របស់​ពួក​គេ​នៅ​លើ​គោក ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ផ្ទះ​បណ្ដោះអាសន្ន​​តាម​ទឹក​ដែល​ស្រក​ទៅ​នោះ តែ​នៅ​ខែ​វស្សា​នៅ​ពេល​ទឹក​ឡើង​​ពួក​គេ​ប្ដូរ​ទីលំនៅ​មក​រស់នៅ​ផ្ទះ​ពួក​គេ​វិញ ព្រោះ​ទឹក​បឹង​បាន​ឡើង មក​ដល់​ និង លិច​ដល់​ភូមិ​របស់​ពួក​គេ។​ អត្ថបទដកស្រង់ពី៖ ស្រុកខ្មែរ ស្នេហ៍ខ្មុំ ៖ http://varychin.com

ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

តំបន់ព្រែកទាល់ នៃបឹងទន្លេសាប គឺជាតំបន់ ដែលសម្បូរទៅដោយ ធនធានធម្មជាតិជាច្រើន ។ សម្រស់ធម្មជាតិផ្ទៃបឹង ដ៏ស្រស់ស្អាត ទីនោះកំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរ បរទេសឱ្យទៅទស្សនាកាន់តែមានចំនួនច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ អ្នកទេស​ចរ នឹងត្រេកត្រអាលដោយក្តីពេញចិត្តទៅនឹងអ្វីៗ ដែលមាននៅទីនោះ ដូចជាមើលព្រៃលិចទឹក ការរស់នៅលើទឹក របស់ ប្រជាពលរដ្ឋ ការនេសាត្រី ជាដើម ជាពិសេសនៅរដូវនេះជារដូវ ដែលសត្វស្លាបដ៏កម្រនៅលើពិភពលោក កំពុងតែធ្វើការពងកូន ហើយវាបានធ្វើ ឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទេសចរដែលចង់ឃើញ ។ អ្វីដែលសំខាន់សម្រាប់អ្នកទេសចរទៅកម្សាន្ត នៅតំបន់ព្រែកទាល់ គឺគេអាចមើលសត្វស្លាបកម្រ ដែលមានច្រើនប្រភេទ មើលព្រៃ លិចទឹកមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើភូមិបណ្តែត ទឹកមើលពីសកម្មភាពនៃការនេសាទត្រី ការ ចិញ្ចឹម ត្រី និងការ ចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងបឹងទន្លេសាប មើលក្បូន ជីរបណ្តែតទឹក ( ដាំជីរនៅលើក្បូន ) និងអាចមើលពីធម្មជាតិ ជាលក្ខណៈជីវៈចម្រុះ និង ធនធានធម្មជាតិផ្សេងៗទៀតដែលមានទាក់ទង នឹង ផ្ទៃទឹកទន្លេសាប ទាំងមូល តែម្តង ។ ក្រៅពីនេះអ្នកទេសចរថែមទាំង អាចស្វែងយល់ពីគ្រូចូលរូបបែបជំនឿអរូបីនៅទីនោះ […]