ឧទ្យានជាតិ

ឧទ្យានជាតិភ្នំគូលែន

ឧទ្យានជាតិភ្នំគូលែន

ឧទ្យានជាតិភ្នំ​គូលែន​ ស្ថិតនៅ​ប៉ែក​ខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀមរាប​មាន​ចំងាយ​៥៣ ​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ភ្នំ​នេះ​មាន​រយៈ​កំពស់ ៤៩២​ម៉ែត្រ គេ​អាច​ឡើង​ទៅលើ​ភ្នំ បាន​យ៉ាង​ងាយ តាម​រថយន្ដ រឺ ថ្មើរជើង​ពេលទៅដល់​ជើងភ្នំ យើង​សង្កេតឃើញ​ផ្ទាំង​ថ្ម​ធំ ហាក់ដូចជា​ជញ្ជាំង នៃ​នាវា​ដ៏​ធំ​មួយ នៅ​កណ្ដាល​ទី​ស្មសាន រំលេច​ដោយ​សំរស់ ស្រស់ត្រកាល និង​បង្កប់ នូវ​អាថ៌កំបាំង​ដ៏​សន្ធឹកសន្ធាប់ នា​អតីតកាល​សម័យអង្គរ ដែលជា​រមណីយដ្ឋាន​មួយ ក្នុងចំណោម រមណីយដ្ឋាន​ជាច្រើន​នៅ ខេត្ដ​សៀមរាប​។​ ​ ជួរ​ភ្នំ​នេះ​ចែកជា​ពីរ ៖ – ប៉ែក​ខាងកើត​និង​ខាងត្បូង​ហៅថា ភ្នំ​គូលែន​។ – ប៉ែក​ខាងជើង​និង ខាងលិច​ហៅថា ភ្នំ​ហប់​។ រមណីយដ្ឋាន​ភ្នំ​គូលែន ស្ថិតនៅ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប​។​ ​ប​ច្នុ​ប្បន្ន ដោយ​ប្រទេសជាតិ​ទទួលបាន​នូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខ​គ្រប់គ្រាន់ ហើយ​នោះ រមណីយដ្ឋាន​ភ្នំ​គូលែន​បានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និង​អន្ដរជាតិ យ៉ាងច្រើន ជា​រៀងរាល់ថ្ងៃ និង​មាន​ប្រជាពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយៗ តាំង​លំនៅដ្ឋាន ប្រកប​អាជីវកម្ម កសិកម្ម […]

ឧទ្យានជាតិមុនីវង្យបូកគោ

ឧទ្យានជាតិមុនីវង្យបូកគោ

ឧទ្យានជាតិមុនីវង្យបូកគោ ឬហៅថាឧទ្យានជាតិ មុនីវង្យបូកគោ ៖ មានចម្ងាយប្រមាណ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅ ភាគខាងលិច។ នៅលើ កំពូលភ្នំមានកាស៊ីណូ មួយកសាងឡើង ក្នុងជំនាន់ អនានិគមបារាំង សម្រាប់ពួកគេ មកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះ នៅមានទីវត្តអារាម ដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះ មានរាងដូចសំពៅចំនួនប្រាំ។ ទឺកជ្រោះ បូកគោនៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅ ប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង ។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់១០៧៥ ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំនង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនឹងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់ ៣ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំង ខួបវស្សាមាន ពពកផាត់ទៅផាត់មកគួរជាទីចាប់អារម្មណ៍។ អត្ថបទដកស្រងពី ៖ កំពតដូងចិត្ត៖ http://kampotdoungcit.wordpress.com

ឧទ្យានជាតិបុទុមសាគរ

ឧទ្យានជាតិបុទុមសាគរ

ឧទ្យានជាតិបុទុមសាគរ​​ មាន​ទីតាំង​ស្ថិត​នៅ​ទឹក​ដី​ខេត្តកោះកុង មាន​ព្រំ​ប្រទល់​ផ្លូវជាតិលេខ ៤៨ ពី​ចំណុច ឃំអណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅ​ពី​នោះ​គឺ​មាន​ព្រំ​ប្រទល់​ជាប់​មាត់​សមុទ្រ​ទាំង​អស់ ។ ឧទ្យាននេះមានផ្ទៃដី ១៨៣.៤០៨ ហិកតា ខាង​ជើង​ជាប់ នឹង​ព្រែក​ត្រពាំង​រូង ក្នុង​ឃុំត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិលេខ ៤៨ ខាងត្បូង និង ខាង​លិច​ជាប់​ព្រំ​ប្រទល់​ទឹក​សមុទ្រ ។ ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែន​ជម្រក​សត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ ។ ក្រៅ​ពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាត​សន្ធឹង​ធំ​ល្វឹង​ល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃ​កោង​កាង​យ៉ាង​ក្រាស់​ក្រែល ។ នៅ​ក្នុង​តំបន់នោះ​ក៏​មានប្រជាជន​រហូត​ដល់​ទៅ ២៤ ភូមិ​សុទ្ធ​សឹង​តែ​ប្រជា​នេសាទ សមុទ្រ​ទាំង​អស់ ។ កត្តា​ទាំង​អស់​ខាង​លើ​នេះ វា​ក៏​ជា​កន្លែង​អំណោយ​ផល​យ៉ាង​គាប់​ប្រសើរ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ចង់​ទៅ​ទស្សនា​កម្សាន្ត ជា​ពិសេស នោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះ​ទូក​អូប័រ​ទៅ​លេង​កម្សាន្ត​នៅកោះស្តេច ដែល​ស្ថិត​នៅ មិន​ឆ្ងាយ ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ ។ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​ដោយ​ក្នុង​តំបន់​មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​រៀច​បំ​បាន​ស្រួល​នៅ​ឡើយ វា​ក៏​មិន​ទាន់​អាច​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​បាន​នោះ​ដែរ ។ បុទុមសាគរ​ត្រូវ​បាន​កំណត់​ជា​ឧទ្យាន​ជាតិ​បុទុមសាគរ ដោយ​ព្រះករុណាព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ […]

ឧទ្យានជាតិព្រះសីហនុរាម

ឧទ្យានជាតិព្រះសីហនុរាម

ឧទ្យានជាតិព្រះសីហនុរាមមានទីតាំងស្ថិតនៅទិស និរតីនៃព្រះរាជាណាចក្រកម្ពុជា រវាងកោះថ្មី និង ក្រុងព្រះសីហនុ មានចំងាយប្រហែល ១៨គីឡូ ម៉ែត្រពីក្រុងព្រះសីហនុ និង មានចម្ងាយប្រ មាណ១៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវ ជាតិលេខ ៤។ ឧទ្យានជាតិនេះស្ថិតនៅក្នុងស្រុកព្រៃនប់ក្នុងខេត្ត ព្រះសីហនុ ហើយមានទីតាំងខាងជើងជាប់នឹងផ្លូវជាតិលេខ ៤ ឃុំរាម ឃុំអូរឧកញ្ញ៉ា ហេង ដែលស្ថិតនៅជាប់ជួរភ្នំ ។ ខាងកើតជាប់ឃុំបត់ត្រង់ ភូមិអុង ក្នុងឃុំរាម និង ឈូងសមុទ្រថៃ ។ ខាងលិចជាប់នឹងឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ។ ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ។ ឧទ្យានជាតិរាមដែលមានផ្ទៃដី ២១.០០០ ហិកតានេះក្រៅពីនៅជាប់មាត់សមុទ្រ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយប្រជុំភ្នំនៅតំបន់ ទាំងនោះ ស្ថិតនៅរាយប៉ាយពេញតំបន់ ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ ម៉ែត្រ ដល់ ២៨៤ ម៉ែត្រ ។ ដោយមានភ្នំតូច ធំ និង កោះចំនួន ២ […]