ទឹញទំនិញ

ផ្សារបឹងឈូក ខេត្តបាត់ដំបង

ផ្សារបឹងឈួក ជាផ្សារធំមួយនៅក្នុងខេត្តបាត់ដំបង ដែលនៅទីនេះមានលក់នៅ ទំនិញជាច្រើនប្រភេភ មានដូចជា របស់របប្រើប្រាស់ គ្រឿងតាំងលំអរ សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគយ៉ាងច្រើនសំបូរបែប និង ជាទីប្រជុំជនមួយដែលមានមនុស្សម្នារ យ៉ាងច្រើនកុះករធ្វើការលក់ដូររកទទួលទាន ។ មានហាងតូចធំជាច្រើន នៅជុំវិញផ្សារ ដែលផ្តល់នៅភាពងាយស្រួលសំរាប់ប្រជាជនដែលមកទីជិតទីឆ្ងាយ រកទិញទំនិញ បានតាមតម្រូវការ ។ … … … … … ថតដោយ៖ សួន ឧត្តរ៉ា

កសិដ្ឋានសូត្រអង្គរ ស្រុកពួក ខេត្តសៀមរាប

កសិដ្ឋានសូត្រអង្គរ ស្រុកពួក ជាផ្នែកមួយនៃ​ ក្រុមហ៊ុនចំរុះសិប្បរអង្គរ ដែលមានទីតាំង ចំងាយប្រមាណ 16 Km ទីក្រុងសៀមរាប ។ កសិដ្ឋាននេះ មានផ្ទះដីធំទូលលាយ មានរោងតម្បាញ ជាច្រើនសំរាប់ផល្លិត សរសៃសូត្រនិង ហាងផលិតផលសូត្រ​ ជាច្រើនប្រភេទ នៅទីនេះស្វាគមន៍ ភ្ងៀវទេសចរណ៍ជាតិ និងអន្តជាតិ ចូលទស្សនា ដោយមានមគ្គុទេសក៏ របស់សិប្បកម្ម ជាភាសារខ្មែរ ចិន​ អងគ្លេស បារាំង អេស្បាញ កូរ៉ៃ ជាដើម  ពួកគាត់នឹងនាំលោក​ អ្នកដើរទស្សនា ពន្យល់ បង្ហាញ តាមរោងតម្បាញនិមួយៗ មើលពីវីធីចញ្ចឹម និងថៃរក្សាដង្កូវនាង ការទាញយក់ សរសៃសូត្រពីសំបុកដង្កូវនាង ការលាយពណ៌ ធម្មជាតិ ការត្បាយសូត្រ ដោយអ្នកជំនាញ ដែលអ្នកទាំងអស់នោះភាគច្រើនជា ស្រ្តីនៅតាម ទីជនបទ ដាច់ស្រយាល ។ យើងឃើញពីការ ត្បាញចេញជាក្រណាត់ សូត្រយ៉ាងល្អប្រណិត​ ពីសរសៃសូត្រ100% ឆ្លងកាត់ជាច្រើន តំណាក់កាល ទើបចេញលិទ្ធផលមួយ […]

ស្នាដៃសិល្បៈរបស់ក្រុមហ៊ុនចំរុះសិប្បករអង្គរ

ប្រសិនបើលោកអ្នកមកកម្សាន្តនៅខេត្តសៀមរាប ខ្មែរទ្រីបសូមនែនាំ​​ លោកអ្នកទៅទស្សនា រោងសិប្បកម្ម នៃក្រុមហ៊ុនចំរុះ សិប្បករអង្គរ ( Artisans D’Angkor ) ដែលនៅទីនេះ អ្នកនឹងបានឃើញ ពីទិដ្ឋភាពការ ផល្លិតគ្រឿង សិល្បៈជាច្រើនមានដូចជា ចម្លាក់ថ្ម ឈើ ប្រាក់ គំនូរ ផលិតផលសូត្រ គ្រឿងតាំងលំអរ  គ្រឿងសង្ហារឹម និងរបស់របរ ជាច្រើនទៀត ដែលមាន ក្បាច់រចនា ដ៏ល្អឥតខ្ចោះ យ៉ាងច្រើនសំបូរបែប ដែលសុទ្ធសឹង តែជា ស្នាដៃកូនខ្មែរ ដែលពោពេញ ដោយទេពកោសល្យ និងគំនិតឆ្នៃប្រឌិត យ៉ាងរស់រវើក ។ រាល់ស្នាដៃសិល្បៈ ទាំងអស់ បានគាត់យ៉ាង ជ្រៅនៅក្នុង អារម្មណ៍មនុស្សទូទៅ ហើយយើង ពិតជាមាន មោទនភាពចំពោះ ផលិតផលខ្មែរដែល មានការទទួល ស្គាលជាអន្តជាតិ អំពីគុណភាព ដោយ ផលិតផល អស់ទាំងនេះត្រូវ បានបង្ហាញ អោយពិភពលោក បានឃើញតាម រយៈការតាំង […]

ទស្សនាផ្សាររាត្រី និង វិថីPub Street

មានផ្សាររាត្រី ប្រហែលជា5 ស្ថិតនៅចំកណ្តាលក្រុងសៀមរាប វាជាតំបន់ទេសចរណ៍ ដែលគួរ​ អោយចាប់ អារម្មណ៍ ព្រោះថាផ្សារ និមួយៗ មានដាក់ តាំងលក់នូវ វត្ថុ អនុស្សវរីយ៍ និង សំលៀកបំពាក់ ដែលជាផល្លិត  គ្រឿងចំលាក់ សំលៀកបំពាក់ គំនូរ គ្រឿងតាំងលំអរ គ្រឿង អលង្ការណ៍ ស្អាតៗ ដែល ជាសិល្បៈ ឆ្នៃប្រឌិត របស់កូនខ្មែរ ដែល បង្ហាញ់ពី វប្បធម៌ ប្រពៃណីកម្ពុជា ។ ផលិតផល ភាគច្រើន គឺត្រូវបានយកមកពី ក្រុមហ៊ុន ចំរុះ សិប្បកម្មអង្គរ Artisans D’Angkor ចំពោះតម្លៃ ត្រូវបានលក់​ដូរនៅតាម​ទីផ្សារនានា គឺមិនត្រូវ​​ បានកាត់ថ្លៃ ខ្ពសពេកទេ ព្រោះ នៅទីនេះ មានការ យកចិត្តទុក ដាក់ខ្ពល់ ចំពោះការគ្រប់ គ្រង់តម្លៃលក់ដូរ អោយស្ថិតនៅ ក្នុងតម្លៃមួយ សមរម្យ […]

ផ្សារចាស់ ក្រុងសៀមរាប

ទីកន្លែងដែលភ្ងៀវទេសចរណ៍ជាតិ និងអន្តជាតិចូលចិត្តដើរកម្សាន្តបន្ទាប់ពីទស្សនា ប្រាង្គ ប្រាសាទ នានានោះគឺ ម្តុំផ្សារចាស់ និង Pub Street ក្នុងខេត្ត សៀមរាប ។ តំបន់នេះមាន ការពេញនិយម ពីសំណាក់ ទេសចរណ៍ទូទៅ ព្រោះថាទីនេះ សំបូរដោយ ហាង និង ភោជនីយដ្នានតូច ធំជាច្រើន ដែលមានលក់ របស់របរ យ៉ាងច្រើន សំបូរបែប រូមទាំង ចំណីអាហារ ទាំងអាស៊ី និងអ៊ឺរ៉ុប តាមតម្រូវការ ។ ផ្សារចាស់ ចាប់បើកពី ម៉ោង6:00 ព្រឹក រហូតដល់ ម៉ោង 9:30 យប់ ហើយនៅ ក្នុងផ្សារមាន លក់សំភារៈ របស់របរ ដូចជា ត្រី សាច់ បន្លែស្រស់ៗ អាហារ រូមទាំង វត្ថុអនុស្សវរីយ៍ និង សំលៀក បំពាក់ដែល ជាផល្លិតផល […]

ផ្សារចាស់ក្រុងសៀមរាប

ផ្សារចាស់ក្រុងសៀមរាប

ផ្សារចាស់គឺជាផ្សារដែលទេសចរទូរទៅទាំងជាតិ និងអន្តរជាតិចូលចិត្ត ដើរកម្សាន្តបន្ទាប់ ពីទស្សនា​ ប្រាង្គប្រាសាទនានា ។ ផ្សារនេះចាប់ បើកពីម៉ោង6:00 ព្រឹក រហូតដល់ ម៉ោង 21:30 នាទីយប់ លោកអ្នកអាច ដើរទិញទំនិញ ដោយរីករាយព្រោះទីនេះមានលក់របស់របស់ជាច្រើនមានដូចជា៖ វត្ថុអនុស្សវរីយ៍សំលៀកបំពាក់ គ្រឿងអលង្ករណ៍វត្តុតាំងលំអរ​គំនូ ចំលាក់ និងម្ហូបអាហារ សាច់បន្លែស្រស់ៗយ៉ាងច្រើន សម្បូរណ៍បែប ។   ចំពោះតម្លៃ គឺមិនត្រូវបានកាត់ថ្ងៃខ្ពស់ពេកទេព្រោះព្រោះជាតំបន់ ដែលអាជ្ញារធរ បានយកចិត្តទុក ដាក់ខ្ពស់ចំពោះ តម្លៃលក់ដូរ ស្ថិតក្នុងតម្លៃ សមរម្យ មិនថាសំរាប់ ភ្ងៀវជាតិ និងអន្តជាតិ ក៏បន្ថែទោះ ជាយ៉ាងណា យើងត្រូវតែ តថ្ងៃជាមុនសិន ព្រោះនេះ ជាសិល្បៈ នៃការ ទិញទំនិញ ដើម្បីទទួល បានក្នុងតម្លៃថោក ។ យើងឃើញមាន របស់របរដាក់តាំង លក់ ភាគច្រើនជា ផលិតផល ក្នុងស្រុក ដូចជាសូត្រ កន្លែង ចម្លាក់ […]

ផ្សាររាត្រីអង្គរ

ផ្សាររាត្រីអង្គរ

ផ្សាររាត្រីអង្គរ បានបង្កើតឡើងនៅឆ្នាំ ២០០៧ និងជា ផ្សាររាត្រី ដំបូងបង្អស់នៅកម្ពុជា ហើយជាតំបន់ ទេសរន៍មួយ ដែលទាក់ ទាញ់ភ្ញៀវ ទេសចរណ៍ អោយមក កម្សាន្តយ៉ាង ច្រើនសន្ធឹកសន្ធប់ ។ ការសាង សង់ឡើង គឺប្រើវត្ថុធាតុ ដើមពីធម្មជាតិ រចនាតាម បែបរចនា បទខ្មែរបុរាណ្យ ។​ ប៉ុន្មានឆ្នាំ កន្លងមក នេះយើង មានហាងចំនួន ២៤០ ដែលបានដាប់លក់វត្ថុអនុស្សវរីយ៍បែបប្រពៃណីខ្មែរ ជាច្រើន ប្រភេទ ដូចជា៖ សម្លៀកបំពាក់, សូត្រ, គំនូរ, រូបថត, គ្រឿងអលង្ការ, ចំលាក់ឈើ និងថ្ម.. ។ល។ បន្ទាប់ពីដើរកម្សាន្តអស់កម្លាំង លោកអ្នកអាចសម្រាកអោយត្រីម៉ាស្សា ដែលជាការម៉ាស្សាដ៏ពេញ និយមបំផុតនៅសៀមរាប ឬ ទទួលទាន ភេសជ្ជៈក្នុងបារតូចៗដែលសាងសង់ពីដើមឬស្សី ប្រក់ស្បូវ ក្នុងបរិយ៉ាកាសដ៏រីករាយ ។ មិនតែប៉ុន្នោះផ្សារត្រីមានកន្លែងកម្សាន្តជាច្រើនទៀត និងអាហារដ្ឋាន្ន ដែលមានតម្លៃសមរម្យ បំរើជួនម្ហូបអាហារឆ្ងាញ់ៗសំរាប់ទេសចរខ្មែរ និងបរទេស […]

ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់សិស្ស ត្រូវបានបង្កើតឡើង នៅអង្កការ PSE

ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់សិស្ស ត្រូវបានបង្កើតឡើង នៅអង្កការ PSE

ភ្នំពេញៈ ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់អង្កការដើម្បីស្នាមញញឹម នៃកុមារ (PSE) ត្រូវបានសម្ពោធ ឡើង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីលើកកម្ពស់សមត្ថភាព សិស្សានុសិស្ស ផ្នែកធុរកិច្ច របស់ខ្លួន ក៏ដូចជា លើកស្ទួយ កេរដំណែលវប្បធម៌ខ្មែរ ។ ហាងនេះ ជាជំនួយរបស់មូលនិធិ ACCOR ក្នុងគោលបំណងប្រែក្លាយ អគារមួយឱ្យទៅជា ហាងលក់វត្ថុ អនុស្សាវរីយ៍ ហើយក៏នឹងក្លាយជាកន្លែង សម្រាប់អនុវត្តជាក់ស្តែង របស់និស្សិតចំនួន ៦២នាក់ ដែល កំពុងសិក្សា លើជំនាញ ធុរកិច្ច លក់រាយ និង ការលក់រាយ នៅវិទ្យាស្ថាន PSE ផងដែរ ។ ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់អង្កការដើម្បីស្នាមញញឹម នៃកុមារ (PSE) មានសម្ផារៈចម្រុះ ដែលធ្វើដោយដៃ របស់សិស្ស-និស្សិត PSE ក៏ដូចជាស្នាដៃ ប្រជាជនតាម ជនបទមួយចំនួន ក្នុងនោះមានដូចជា តម្បាញ […]

ផ្សាររាត្រី រាជធានីភ្នំពេញ

ផ្សាររាត្រី រាជធានីភ្នំពេញ

ផ្សាររាត្រីបើកថ្មីនៅភ្នំពេញតាមមាត់ទន្លេ បង្កើតឡើងសំដៅត្រង់ៗដល់ភ្ញៀវនិងអ្នកទេសចរដោយ មានលក់ផលិត ផលសិប្បកម្ម សូត្រ សិល្បៈ គ្រឿងចំលែកៗនិងវត្ថុអនុស្សាវរីយ៍ជាច្រើន ហើយ ប្លែកៗផង។ បរិយាកាសនេះផ្តល់ជូននូវបទពិសោធន៍ទិញទំនិញរាយបែបធូរអារម្មណ៍ច្រើនជាងនៅផ្សារក្នុង ស្រុកធម្មតា។ ជាមួយនឹងអារម្មណ៍បែប សប្បាយនិងរបស់របរដែលជាទីគាប់ចិត្តភ្ញៀវទាំងក្មេង ទាំងចាស់ ទាំងបរទេស ទាំងអ្នក ក្នុងស្រុក ផ្សាររាត្រីហាក់ដូចជាចំណុចទាក់ទាញ បន្ថែមមួយដល់ កាទិញឥវ៉ាន់ក្នុងក្រុង។ហើយការណ៍ ដែល ទំនិញភាគច្រើនដែលមានដាក់លក់ ផលិតក្នុងស្រុក ជា ជាងនាំចូលពីក្រៅ ជាគុណសម្បត្តិមួយដ៏ច្បាស់។ ផលិតផលក្នុងស្រុកមានគុណភាពល្អៗដែល ផលិតឡើងដោយប្រើវិធីសាស្រ្តបែបបុរាណពិតជាសក្តិសមនឹង  ទីផ្សារកម្ពុជា មែន…។ តាម ជីវភាពរបស់ប្រជាជនអាស៊ី ! អត្ថបទដកស្រង់ពី៖ ភ្នំពេញ ៖ http://www.phnompenh.gov.kh/kh/phnom-penh–143.html

ចម្លាក់ឈើនិមត្តរូបត្រីផ្សោតជួយលើក កម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ

ចម្លាក់ឈើនិមត្តរូបត្រីផ្សោតជួយលើក កម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ

ខេត្ដក្រចេះ ៖ ​ប្រសិនជា​ភ្ញៀវ​ទេសចរ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​រមណីយដ្ឋាន អន្លង់​ផ្សោត និង​រមណីយ​ដ្នា​ន​កាំ​ពី ដែល​មាន ទីតាំង​នៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី តាមដងផ្លូវ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​ចំលាក់​សត្វ​ត្រី ផ្សោត​ធ្វើអំពើ​ឈើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​រចនា​ដោយ​ដៃ និង​ដាក់​តាំង​លក់​លើ​កូន​គ្រែ តូច​ៗ ជា​ហូរហែ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ជិត រមណីយដ្ឋាន​អន្លង់​ផ្សោត​នេះ​មិន​ខាន​។ គេ​សង្កេត​ឃើញ​ថា រាល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​មុន ឬ​ក្រោយ​ពេល​ដែល​មក ទស្សនា​សត្វ​ផ្សោត​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ ពួក​គេ​តែងតែ​ទិញ​នូវ​រូបចម្លាក់​ត្រី​ផ្សោត​ដែល ធ្វើ​អំពី​ឈើ​មាន​តូច​មាន​ធំ​គ្រប់​ប្រភេទ ដើម្បីធ្វើ​ជា​កាដូ​អនុ​ស្សារី​យ៍ តាំង​លំអ​នៅ​ក្នុងផ្ទះ ឬបន្ទប់​ការិយាល័យ​ធ្វើការ ឬ​ជា​បន្ដោង​កូន សោ​ជាដើម​។ រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ ដែល​រចនា ដោយ​ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទីនោះ គឺបាន​សំរិតសំរាំង​ឡើង​ក្នុង​រូបភាព​ដ៏​ស្រស់​ស្អាត ប្រៀប​ដូច​ជា​ត្រី​ផ្សោត​ពិត​ៗ ដោយ​រូបចម្លាក់ នីមួយ​ៗ មាន​តូច​មាន​ធំ ជា​គូ​ជាប់​គ្នា ខ្លះ​រចនា ជា​ប្រអប់​ដាក់​ប៊ិ​ច ដាក់​នាមប័ណ្ណ ដាក់​ឈើ ចាក់​ធ្មេញ ឬ​ជា​បន្ដោង​កូនសោ និង​ខ្លះ​ទៀត មាន​រូបរាង​ធំ​គេ​យក​ទៅ​ដាក់​តាំង​លំអ តាម​លំ នៅ​ឋាន បន្ទប់​ការិយាល័យ​ធ្វើការ និង​ទិញ​ផ្ញើ មិត្ដភក្ដិ​ជា​កាដូ​អនុស្សាវរីយ៍​។ ជាង​នេះ​ទៅ ទៀត រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ​នេះ​មិន ត្រឹមតែ​ដាក់​លក់​នៅ​តំបន់​ក្បែរ​រមណីយដ្ឋាន […]