គួរដឺង

តម្បាញហូល

តម្បាញហូល

វាយភណ្ឌជាតិបែបផែនខ្មែរ មានពីរប្រភេទ មួយជាគ្រឿងស្លៀកពាក់ ហៅថា សំពត់ហូល ពីរជារ បៀបអ៊ីកាត់និងត្បាញជាក្រឡា។ សំពត់មានន័យថា សំពត់រុំ និង ហូល មានន័យថា អ៊ីកាត់។ ក្បាច់ត្បាញនេះ បានកកើតចេញមក ពីសំពត់រុំរបស់ ប្រជាជនឥណ្ឌា ហើយក៏បានកែ ច្នៃបច្ចេកទេស និងរូបរាងជា ច្រើនសតវត្ស កន្លងមក ហើយក៏បាន ក្លាយជាសិល្បៈខ្មែរមួយ។ .. .. អ៊ីកាត់ត្រូវបានជា បកភាសាខ្មែរថា អង្កៀត សំរាប់ទាញ និងចងខ្សែ អំបោះជាមួយ នឹងសរសៃសូត្រ ដើម្បីបង្កើត ជាខ្សែសូត្រ មុននឹងត្បាញ។ ការរៀបចំម៉ូត គឺគេមិនគូសវាសលើក្រដាសទេ ប៉ុន្តែត្រូវចង ដោយផ្ទាល់ ក្នុងផ្ទាំងអន្ទងសូត្រ ដោយការចងចាំ។ រាល់ការត្បាញ គឺច្រើនធ្វើ ឡើងដោយស្ត្រី។ .. .. សំពត់ហូល បុរាណ មានច្រើនជាង ២០០ម៉ូដ ដោយគ្រាន់ តែចងពណ៌ចូលគ្នា រវាង៣ទៅ៥ ពណ៌សំខាន់ៗដូចជា៖ […]

ក្បួនដាំចេក ទទួលផលបានច្រើន

ក្បួនដាំចេក ទទួលផលបានច្រើន

នៅពេលគេកាប់ យកផ្លែពីដើមរួចហើយ គេច្រើនកាប់ដើមចេក ចេញពីគុម្ព ដើម្បីយ​កទៅធ្វើ​ ចំណីចិញ្ចឹមជ្រូក។  ដើម្បីអោយគុម្ពចេក នៅតែបង្កើនបង្កផលកាន់តែល្អ គេច្រើន ជីកអន្លុងថ្មី មួយទៀត រួចដាក់ ចំបើងលាយដី ក្រាលនៅបាត ប្រហែលបីតឹក ទៅកន្លះម៉ែត្រ។  បន្ទាប់មក គេជីកគល់ចេក ដែលនៅសល់នោះ ទៅដាក់ផ្កាប់ក្នុងរណ្តៅ រួចលុបដី ទៅវិញ ស្រោចទឹក ពីរបីថ្ងៃម្តង អោយសើមគល់។  ការធ្វើដូច្នេះ នឹងធ្វើអោយដុះពន្លក កូនចេកថ្មីច្រើន ធំធាត់ហើយ ល្អជាងមុន ហើយដុះ ស្រុះគ្នាផល។ នៅពេលប្រមូលផល គេក៏អាចប្រមូល ផលច្រើន ដំណាលៗគ្នា ជាងមុនដែរ។ .. .. .. .. ប្រភព៖ chanbokeo.com

របៀបធ្វើធូប

របៀបធ្វើធូប

ធូប​ គឺជាវត្ថុ​សំខាន់​មួយ ដែល​គេ​​ប្រើប្រាស់​ក្នុង​ពិធីផ្សេងៗ ទាក់ទងទៅនឹង ជំនឿវិញ្ញាណនិយម Animism ដើម្បីបង្ហាញ នូវ ការគោរព​របស់អ្នកស្រុកអ្នកភូមិ ដល់​ អារក្ស​អ្នកតា ឬ ដល់​វិញ្ញាណក្ខន្ត័ ដូនតាជាដើម​។​ … … ​រុក្ខជាតិ​សំរាប់ យកមក​ធ្វើ​ធូប មាន​ប្រភេទ​ជា ប្រទាលក្រអូប និងពូកែ​សក្ត័សិ​ទ្ធ ដូចជា ​សំបក​វល្លិ​ឆ្នូត​,​ ប្រោះក្រអូប​,​ពុំ​សែន​, ប៉ាំង​ក្រ​ចា​ត​, សម្បុ​របាយ​,​ ត្រឡាញ់ និង​ផ្កាប្រាក់​ ដោយ​យក​គ្រឿង​ទាំងនេះ ទៅហាល​អោយ​ស្ងួត ​បុក​អោយ​ម៉ដ្ឋ ហើយ​រែង​នឹង​ស្បៃ​មុង យកតែជាតិម្សៅល្អិត​ផង់ ។​ .. .. បន្ទាប់មក គេ​យក​ទឹក​មក​លាយ​ជាមួយ រួចទើប​គេ​យក​ម្សៅ​ស្អិត មក​រូត និង​លុញ​វែងៗ។ មុន​នឹង​លុញ គេ​រោយ​ម្សៅរែងស្ងួត ដែល​គេបន្សល់ទុក​ពី​លាយ​ជាមួយ​ទឹក​នោះ បន្តិចសិន ទើប​យក​ម្សៅ​ស្អិត​មួយ​ដុំ​តូច​មក​បិទ នៅ​នឹង​ទ្រនុង​ស្លឹក​ដូង ហើយ​រូត​លើ​ក្តារបន្ទះ​ ដែល​រោយ​ម្សៅ​ស្ងួត​ រួចហើយទើបគេ​ធូប​នោះ​ទៅ​ហាល អោយ​ស្ងួត​ ដើម្បីទុកប្រើ​ការ​។ … ……………………………………………………………………….. ប្រភព […]

របៀបបណ្តុះផ្សិតចំបើង

របៀបបណ្តុះផ្សិតចំបើង

គ្រឿងផ្សំ៖  ជីរអាចម៍គោ ឬ ជីរពោះត្រី ចំបើងចិញ្ច្រាំ ទឹក ម្សៅពោត ដីខ្មៅ (ដីខ្មៅនៅកន្លែងចងគោ ដីគុម្ពចេក ដីល្បប់ភក់បាតបឹង ជាដើម) .. .. របៀបដាំ៖  ១- យកពោះត្រីឬ អាចម៍គោ ទៅបុកលាយដីខ្មៅ ហើយហាលអោយស្ងួត រួចបុកអោយរសោះៗ ទុកចោលប្រហែល ១០ថ្ងៃ។ ២- យកចំបើងចាស់ៗ ចិញ្ច្រាំខ្លីៗ ហើយ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើមជោគ រួចយកទៅ គរធ្វើជារងដំណាំ។ ក្រាលប្រហែលកម្រាស់ប្រហែលពីរតឹក។ ៣- យកដីជីរពោះត្រី ឬ ដីជីរអាចម៍គោ ទៅរោយបន្ថើរៗ ពីលើ។ ៤- យកម្សៅពោត corn flour ទៅរោយពីលើ ស្តើងៗ មួយជាន់ទៀត។ ៥- យកចំបើងចិញ្ច្រាំខ្លីៗ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើម រួចយកទៅក្រាលពីលើ កម្រាស់ប្រហែល១តឹក។ ៦- យកដីជីរពោះត្រី ឬ ដីជីរអាចម៍គោ […]

ការ​រំខាន​ផ្សេង​ៗ​ ពេល​ដាក់​លេខ​ទូរសព្ទ​​​ក្នុង​​ Facebook

ការ​រំខាន​ផ្សេង​ៗ​ ពេល​ដាក់​លេខ​ទូរសព្ទ​​​ក្នុង​​ Facebook

​សម្រាប់​អ្នក​លេង​ Facebook ​​មួយ​ចំនួន​ប្រហែល​ជា​​បាន​ដាក់​​​បង្ហាញ​លេខ​ទូរសព្ទ​របស់​ពួក​គេ​នៅ​លើ​​ គណនី​ ឬ ទំព័រ​ Facebook ​របស់​ខ្លួន​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​​ Friend ​ក្នុង​ការ​ទំនាក់​ទំនង​តាម​លេខ​នោះ។ ក៏​ប៉ុន្តែ​​ជួន​កាល​ការ​ដាក់​បែប​នេះ​វា​អាច​នឹង​ផ្ដល់​ការ​រំខាន​​ ក៏​ដូច​ជា​គ្រោះថ្នាក់​ផង​ដែរ​។ ដូច្នេះ​មុន​នឹង​សម្រាប់​ចិត្ត​បង្ហាញ​លេខ​ទូរសព្ទ​របស់​អ្នក​នៅលើ​ Facebook គួរ​មើល​​ចំណុច​ខាង​ក្រោម​នេះ៖ ​ ការ​ខល​ពី​​អ្នក​​ជំនាញ​​ផ្នែក​ទីផ្សារ ឬ ជន​បោក​ប្រាស់​​​ផ្សេងៗ ​ ក្នុង​ចំណោម​ Friend​ ​មួយ​ចំនួន​​អ្នក​ប្រាកដ​ជា​ពុំ​អាច​ស្គាល់​ពួក​គេ​អស់​នោះ​ទេ​ជួន​ កាល​ពួក​គេ​អាច​ជា​អ្នក​ជំនាញ​ផ្នែក​ផ្សារ​​ដែល​អាច​យក​លេខ​ទូរសព្ទ​នោះ​ ធ្វើ​ការ​ខល​ទៅ​អ្នក​ក្នុង​គោល​បំណង​​​បញ្ចុះ​បញ្ចូល​​អ្វី​មួយ​ ដូច​ជា​​​ការ​លក់​ផលិតផល​ និង សេវាកម្ម​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​អាច​មាន​ជន​ខិលខូច​មួយ​ចំនួន​​ខល​ទៅ​ដើម្បី​ធ្វើ​ ​ការ​បោក​ប្រាស់​​ជា​ច្រើន​ទៀត។ … … ​ទទួល​បាន​សារ​ប្លែក​ៗ​ពី​លេខ​ពុំ​ដែល​ស្គាល់ ប្រសិន ​បើ​អ្នក​បាន​ដាក់​​បង្ហាញ​លេខ​ទូរសព្ទ​នៅ​លើ​ទំព័រ​ ឬ គណនី​ Facebook ​ អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​ទទួល​បាន​​សារ​ប្លែក​ៗ ដែល​អ្នក​​ពុំ​ចង់​បាន​ពី​ Friend ឬ Visitor ជា​ដើម។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សារ​ទាំង​នោះ​អាច​ជា​ប្រភេទ​សារ​បោក​ប្រាស់​ដូច​ជា​ សារ​ប្រាប់​ថា​អ្នក​ឈ្នះ​រង្វាន់​ជា ​ទឹក​ប្រាក់ ឬ​ សារ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត។ ទទួល​បាន​ការ​ខល​រំខាន​ពី​មិត្តភ័ក្ដិ​ជា​ច្រើន ប្រសិន ​មាន​ Friend ណា​ម្នាក់​មាន​ចំណាប់​អារម្មណ៍​​អ្នក​ដោយ​ផ្អែក​ទៅ​លើ​​គណនី​ ឬ […]

ស្វែងយល់ដំណោះស្រាយខ្លះៗ នៅពេលទូសព្ទធ្លាក់ចូលទឹក

ស្វែងយល់ដំណោះស្រាយខ្លះៗ នៅពេលទូសព្ទធ្លាក់ចូលទឹក

បច្ចុប្បន្ន​នេះ​មាន​ការ​ផលិត​នូវ​ទូរសព្ទ​ថ្មី​ដែល​អាច​ធន់​នឹង​ទឹក​បាន​ ប៉ុន្តែ​សម្រាប់​ទូរសព្ទ​ដែល​មិន​អាច​ធន់​នឹង​ទឹក​បាន​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ ព្រោះ​បើ​ធ្លាក់​ចូល​ទឹក​ទូរសព្ទ​អាច​នឹង​ប្រើ​ការ​លែង​កើត​តែ​ម្ដង។ .. .. ដូច​នេះ​បើ​អ្នក​ធ្លោយ​ធ្វើ​ឲ្យ​​ទូរសព្ទ​​ធ្លាក់​ចូល​ទឹក ​អ្នក​អាច​អនុវត្ត​តាម​​ការ​ណែនាំ​ដូច​ខាង​ក្រោម៖ ជា​ដំបូង​ត្រូវ​យល់​ដឹង​ពី​ចំណុច​ដែល​អ្នក​មិន​គួរ​ធ្វើ​ជា​មុន​សិន៖ មិន​ត្រូវ​បើក​ទូរសព្ទ​ ឬ​ប្រើ​ប្រាស់​បន្ទាប់​ពី​ធ្លាក់​ចូល​ទឹក​នោះ​ទេ មិន​ត្រូវ​ចុច​ប៊ូតុង​អ្វី​ទាំង​អស់ មិន​ត្រូវ​ ក្រឡុក​ឬ​ទះ​ទូរសព្ទ​ដើម្បី​ឲ្យ​ទឹក​ចេញ​នោះ​ទេ – មិន​ត្រូវ​ផ្លុំ​ទូរសព្ទ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ទឹក​ចូល​ទៅ​កន្លែង​ដែល​មិន​មាន​ជ្រាប​ទឹក​បាន ​ – មិន​ត្រូវ​យក​ខ្យល់​ក្ដៅ​មក​ផ្លុំ​ទូរសព្ទ​ ដូច​ជា​ម៉ាស៊ីន​ផ្លុំ​សម្ងួត​ជា​ដើម បន្ទាប់​មក​ត្រូវ​អនុវត្ត​វិធី​ដូច​ខាង​ក្រោម​៖ ១. បិទ​​ទូរសព្ទ​របស់​អ្នក​ រួច​ទុក​ចោល​មួយ​ភ្លែត​ បន្ទាប់​មក​ដក​ស៊ីម​កាត​ និង​ មេម៉ូរី​ចេញ​ពី​ក្នុង​ទូរសព្ទ ព្រម​ទាំង​ដក​ថ្ម​ចេញ​ផង​ប្រសិន​បើ​អាច​ ព្រោះ​ចំពោះ​ទូរសព្ទ​មួយ​ចំនួន​គឺ​មិន​អាច​ដក​ថ្ម​ចេញ​បាន​នោះ​ទេ ២. យក​កន្សែង​ ឬ​ក្រណាត់​មក​ជូត​កន្លែង​ដែល​មាន​ទឹក​​ដោយ​ថ្នម​ៗ​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ទឹក​នោះ​​ខ្ទាត​ទៅ​ប៉ះ​ផ្នែក​ផ្សេង​ទៀត ៣. ប្រសិន​បើ​នៅ​ត្រង់​ចន្លោះ​ប្រហោង​អ្នក​មិន​អាច​ជូត​បាន​ទេ​​នោះ​ អ្នក​អាច​ប្រើ​ប្រាស់​ម៉ាស៊ីន​ប៉ូម​ ដើម្បី​ប៉ូម​ទឹក​ចេញ​ពី​ចន្លោះ​ប្រហោង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន ៤. កប់​ទូរសព្ទ​ចូល​ទៅ​ក្នុង​ធុង​អង្ករ​ ព្រោះ​អង្ក​អាច​ធ្វើ​ការ​ស្រូប​ជាតិ​ទឹក​បាន​យ៉ាង​ល្អ​បំផុត ៥. ទុក​ទូរសព្ទ​របស់​អ្នក​ចោល​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​ដើម្បី​ឲ្យ​វា​ស្ងួត​បាន​ល្អ។ ផុត​រយៈពេល​នោះ​ហើយ​អ្នក​អាច​សាក​ល្បង​ដាក់​ថ្ម​ចូល​ទៅ​ក្នុង​ទូរសព្ទ​វិញ​ រួច​បើក​វា។ បន្ទាប់​មក​សាក​ចាក់​បទ​ចម្រៀង​ដើម្បី​ធ្វើ​ការ​ពិនិត្យ​រន្ធ​បំពង​សំឡេង​ និង​ពិនិត្យ​មើល​ Touchscreen​ របស់​ទូរសព្ទ​ផង​ថា​ដើរ​ឬ​ក៏​អត់ ៦. ក្នុង​ករណី​ដែល​ទូរសព្ទ​បើក​មិន​ចេញ​ទេ​ អ្នក​គួរ​ធ្វើ​ការ​សាក​ថ្ម​ទូរសព្ទ​ជា​មុន​ក្រែង​ល​អាច​ជួយ​បាន ប៉ុន្តែ​បើ​នៅ​តែ​បើក​មិន​ចេញ​អាច​ទុក​ថ្ម​នោះ​ឲ្យ​ស្ងួត​យូរ​បន្តិច​ ឬ​​ប្ដូរ​ថ្ម​ថ្មី។ ៧. ប្រសិន​បើ​ទូរសព្ទ​អ្នក​អាច​បើក​ឡើង​ដូច​ធម្មតា​នោះ​ […]

Youtube កើតពីពេលណា ?

Youtube កើតពីពេលណា ?

YouTube គឺ​ជា​គេហទំព័រ​ផ្ទុកឯកសារ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ចែក​រំលែក upload និង​បើក​មើល​ឯកសារ​ទាំង​នោះ​​បាន​។ គេហទំព័រ​មួយ​នេះ​បាន​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ 2005។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​​ធំ​នៅ San Bruno រដ្ឋ​កាលីហ្វ័រញ៉ា ​។ YouTube ប្រើប្រាស់​បច្ចេកវិទ្យា Adobe Flash Video សម្រាប់​​ជំនួយ​ដល់​ការ​បើក​ឯកសារ​ជា​វីដេអូ​បាន​ច្រើន​​​ប្រភេទ​ដូច​ជា​ ភាពយន្ដ Clip, TV Clip, និង​ចម្រៀង​វីដេអូ​​ជា​ដើម​។ អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​នៅ​ក្នុង​​ YouTube ហើយ​អាច upload ឯកសារ​​វីដេអូ​​ចូល​ក្នុង​គេហទំព័រ​មួយ​នេះ​បាន​ តែ​ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​​​​អាច​ត្រឹម​តែ​ បើក​មើល​តែ​ប៉ុណ្ណោះ។ ​ ​​​អ្នក​ដែល​មាន​សិទ្ធ​​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​នៅ​ក្នុង​​គេហទំព័រ​មួយ​ នេះ​​បាន​ទាល់​តែ​មាន​អាយុ ​18 ឆ្នាំ​ឡើង​ទៅ។ ស្នាក់ការ​​ធំ​នៅ San Bruno រដ្ឋ​កាលីហ្វ័រញ៉ា ប្រវត្តិរបស់ YouTube YouTube បង្កើតឡើងដោយ ស្ថាបនិកចំនួនបីរូបគឺ Chad Hurley, Steve Chen, និង Jawed Karim ដែលពួកគេទាំងអស់គ្នាបម្រើការងារឲ្យក្រុមហ៊ុន PayPal។ Hurley […]

ម៉ាស៊ីន ATM កើតតាំងពីពេលណាមក ?

ម៉ាស៊ីន ATM កើតតាំងពីពេលណាមក ?

តើម៉ាស៊ីន ATM កើតឡើងតាំងពីពេលណាមក? នៅពេលនិយាយពីម៉ាស៊ីន ATM ប្រហែលជាប្រិយ​ មិត្តបានដឹង និងស្គាល់ច្រើន ណាស់ទៅហើយ ពីព្រោះគ្រប់ ធនាគារធំៗទាំងអស់ សុទ្ធតែមាន ម៉ាស៊ីននេះ។ ATM (Automated Teller Machine) គឺជាម៉ាស៊ីនបើក លុយដោយស្វ័យប្រវត្តិ ដែលអ្នកខ្លះហៅ ថាម៉ាស៊ីនធនាគារ ស្វ័យប្រវត្តិ (ABM) ឬ ម៉ាស៊ីនបើក សាច់ប្រាក់ (Cash Machine)។ វាជា ឧបករណ៍ អេឡិចត្រូនិកដែល មានភ្ជាប់នឹងគ្រឿង បញ្ជាដោយស្វ័យ ប្រវត្តិសម្រាប់ផ្ដល់ ទៅឲ្យអតិថិជនរបស់ ស្ថាប័នហិរញ្ញវត្ថុ ណាមួយនូវ ការប្រើប្រាស់ ប្រតិបត្តិការ ហិរញ្ញវត្ថុដ៏ ងាយស្រួល មិនថានៅតាមធនាគារ ឬ ទីសាធារណៈទេ គឺអាចដក លុយបានឲ្យតែ អ្នកទាំងនោះ មានគណនេយ្យដែល មានសាច់ប្រាក់ នៅសល់នៅ ធនាគារដោយមិនចាំ បាច់ឆ្លងកាត់ អ្នកគិតលុយនោះទេ។ ម៉ាស៊ីននេះត្រូវប្រើភ្ជាប់នឹង កាត […]

Google កើតឡើងមកពីណា?

Google កើតឡើងមកពីណា?

Mr. Eric Schmidt ជានាយកប្រតិបត្តិ របស់ Google Google កើតឡើងដូចម្ដេច? Google Inc គឺជាក្រុមហ៊ុនសាជីវកម្ម ពហុជាតិសាសន៍ (MNC) ដែលធ្វើការ វិនិយោគទៅលើការ ស្រាវជ្រាវតាម បណ្ដាញអ៊ីនធឺណិត និងផ្សព្វផ្សាយ ពាណិជ្ជកម្ម បច្ចេកវិទ្យា។ Google មានផលិតផល និងសេវាកម្ម បច្ចេកវិទ្យាជាច្រើន។ អ្វីដែលធ្វើឲ្យ ក្រុមហ៊ុននេះស្វែងរក ចំណេញបានច្រើនបំផុតគឺ កម្មវិធីផ្សាយពាណិជ្ជកម្ម AdWords។ បច្ចុប្បន្ននេះ Google មានលោក Eric Schmidt ជានាយកប្រតិបត្តិ លោក Sergey Brin ជាប្រធានទទួល បន្ទុកខាងបច្ចេកវិទ្យា លោក Larry Page ជាប្រធានផ្នែកផលិតផល។ Google មានទីស្នាក់ការធំនៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ប្រវត្តិរបស់ Google Google ត្រូវបានបង្កើត ឡើងនៅខែមករា […]

Facebookកើតឡើងដូចម្តេច ?

Facebookកើតឡើងដូចម្តេច ?

Mr. Mark Zuckerberg (នាយក​ប្រតិបត្តិ) តើ Facebook កើត​ឡើង​តាំង​ពី​ពេល​ណា​មក? Facebook គឺ​ជា​គេហទំព័រ​​បណ្ដាញ​សង្គមដ៏​ល្បី​​មួយ ដែល​បាន​​​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ2004 ហើយ​បច្ចុប្បន្ន​នេះ​​ជា​កម្មសិទ្ធិ​របស់ Facebook Inc។ Facebook បង្កើត​ឡើយ​ដោយ​ស្ថាបនិក​ចំនួន​បួន​រូប​គឺ Mark Zuckerberg (នាយក​ប្រតិបត្តិ) Chris Hughes, Dustin Moskovitz និង Eduardo Saverin។ បច្ចុប្បន្ន​នេះ Facebook មាន​ទីស្នាក់ការ​​ធំ​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលីហ្វ័រញ៉ាសហរដ្ឋ​អាមេរិក។ ​ក្រៅ​ពី​ទីស្នាក់ការ​ធំ​នេះ Facebook មាន​ទីស្នាក់ការ​ធំ​នៅ​តាម​ទ្វីប​នីមួយ​ៗ​ ផ្សេង​ទៀត​​ដូច​ជា​ ​​ទីក្រុង Dublinប្រទេស​អៀរឡង់​ទទួល​​បន្ទុក​​នៅ​អឺរ៉ុប​ មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ ចំណែក​អាស៊ី​មាន​ពីរ​ទីស្នាក់ការ​គឺ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ និងនៅ​​ទីក្រុង​ហាយដារ៉ាបាត (Hyderabad) ប្រទេសឥណ្ឌា។ ចំណែក​នៅ​អូសេអានី​វិញ​មាន​នៅ​ទីក្រុង Wellington ប្រទេស​នូវែលហ្សេឡង់។ ទីស្នាក់ការ​​ធំ Facebook ​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលីហ្វ័រញ៉ាសហរដ្ឋ​អាមេរិក ប្រវត្តិនៃ​ការ​កកើត Facebook: […]