របាំឆាយាំខ្មែរ

របាំឆាយាំខ្មែរ

អ្នកសំដែងឆាយាំមិនចាំបាច់មានទេពកោសលប៉ិនប្រសប់ រឺចំណេះវិជ្ជាប្រាកដប្រជា ទេ។ អ្នកសំដែង អោយតែមាន ចរិតរួសរាយជាអ្នករហ័សរហួននិយមចូលចិត្ដ ខាងបែបក្រមិចក្រមើម អាចសំដែង ឆាយាំ បានយ៉ាងរហ័សតែក្នុងរយៈពេល ត្រឹមតែរៀនចេះវាយចង្វាក់ជាការគ្រប់គ្រាន់។
យោងទៅតាមមជ្ឈដ្ឋានពលរដ្ឋ្ឋក្នុងសង្គមខ្មែរយើងអ្នករាំឆាយាំអ្នកវាយឆាយាំ (នេះជា ភាសាដែល ពលរដ្ឋទូទៅ ទំលាប់ហៅ) មានសភាពផេ្សងៗគ្នាទៅតាមក្រុម និមួយៗ។ គេវិនិច្ឆ័យទៅតាម សំលៀក បំពាក់និងទៅតាម អាកប្បកិរិយា។ អន្លើនេះមានន័យថា ឆាយាំឥត មានឯកភាពទេ​ ទាំងខោអាវ សំភារៈ ការសំដែង និងកាយវិការក្រមិចក្រមើម ការពាក់មុខ ឬលាបមុខ ប្រឆាំងនឹង កាយវិការតែ ទោះជា យ៉ាងណាក៏ឆាយាំបង្ហាញនូវ លក្ខណៈ ចំបងមួយ នៃបុគ្គលិកលក្ខណៈចំបង របស់ជាតិយើង គឺបែបបទ រឺការកំប្លុកកំប្លែ យ៉ាងក្រមាច់ ក្រមើមជាទីបំផុត ក៏បង្កើតជា ទ្រង់ទ្រាយពិសេសមួយ នៃជាតិខ្មែរ ដោយការបង្ហាញនូវសន្ដានចិត្ដលំហែយ៉ាងកម្រមានណាស់។ បើសិនជា យើងបែរតាម ចរន្ដកាល ឆ្ពោះទៅរកភពដើមនៃល្បែងនេះ យើងប្រាកដជាមា គំនិតតូចមួយយល់ថា ល្បែងឆាយាំ ប្រាកដជាលាក់ទុកនូវសោភ័ណ មួយល្អបំផុត។
..
Ottara Soun (2)
..
ឆ្នាំ១៩៦៣ ក្រុមរបាំបុរាណខ្មែរយើងបានធ្វើដំណើរទៅរួបរួ មហាស្រពនៅស្រុកបារាំង មុននឹងដើរ ទៅសំដែងនៅជាងដប់ប្រទេសទៀតនៅក្នុងពិភពលោក នៅក្នុងនោះ មានឆៃយ៉ាំមួយក្រុម ចូលរួម សំដែងផងដែរ។ នៅទីក្រុងបារីសនិស្សិតបារាំង និងបរទេស សិក្សាស្រាវជ្រាវ ខាងល្ខោន នាដកម្ម បានបន្លិចសំនួរសួរថា តើរបាំខ្មែរក្រមាច់នេះ មានប្រភពចេញុមកពីណ ក្នុងសតវត្សណា? ឆាយាំនេះមិនត្រឹមតែមានបង្ហាញនូវការ ក្រមាច់កំប្លុកកំប្លែងប៉ុណ្ណោះទេតែមានន័យជ មនុស្សធម៌ខ្មែរ ទៀតផង។
..
Ottara Soun (1)
..
ការសង្កេតនេះប្រាកដជាជំនួយអោយយើងល្បងប្រើគំនិតសង្កេតចាប់អារម្មណ៍ ពិចារណា ជាពិសេស ត្រង់ដែលគេបញ្ចេញយោបល់ថាក្បាច់នីមួយៗអន្លើនីមួយៗ មានចង្វាក់ ពិសេសហើយមានរចនា បទពិសេសបើយើងខំប្រឹងសង្កេតរាល់ៗលើក ពីក្រុមឆៃយ៉ាំ ស្រុកខ្មែរយើងចាប់មានគំនិត ប្រហាក់ ប្រហែលថាចង្វាក់ដំបូងជាចង្វាក់ នៃសម័យខ្មែរសម័យបុរេប្រវត្ដិបន្ទាប់ពីលោកយើង កើតមក ម្លេះ ស្របនិង កាលៈទេសៈនេះ អ្នកវាយឆាយាំសំដែងនូវកាយវិការមួយខ្លាចខ្លាចនឹងកន្លែង ខ្លាចគ្នាអែង អាកប្បកិរិយាវាយឆាយាំរង្វើលៗហើយដាច់ៗចង្វាក់ខ្លីវាយមកចង្វាក់ខ្លី វាយតបវិញ ចង្វាក់ខ្លីវាយ រួមគ្នាសំនួរចំលើយយល់គ្នាក្នុងវត្គនេះពីអ្នកវាយមួយ ទៅអ្នកវាយ មួយទៀត គេសង្កេត ឃើញម្នាក់ៗ ត្រៀមខ្លួនសំរាប់រត់ថយភ័យខ្លាចខ្លាចខ្លួនឯង មិនទុកចិត្ដខ្លួនអែង គ្មានគំនិតយល់ ពីអ្វីទាំងអស់​ ក្នុងលោកនេះ ស្ថានភាពទឹកដី ពេលវេលា របស់របរជុំវិញខ្លួន ទំនាក់ទំនង ពីបុគ្គលមួយ ទៅបុគ្គលមួយទៀត កាយវិការក្នុងអន្លើនេះ យើងអាចប្រៀបបាន ទៅនឹងយុគដើមបំផុត នៃការកើតជា មនុស្សជាតិ។

វគ្គទីពីរនៃឆាយាំជាវគ្គមួយដែលមនុស្សភាពខ្មែរបញ្ចេញនិងសំដែងនូវការជឿនលឿន ការចាប់ យល់ខ្លះៗ នូវអ្វីដែលយើងល្បងប្រើពាក្យថាអារ្យធម៌ជំហានដំបូងនៃមនុស្សខ្មែរ គឺជាសម័យ ដែលគេនាំគ្នារស់ ជាក្រុមបង្កើតជាភាសាសំរាប់កូនក្រុមនិមួយៗបង្កើត សំភារៈ គ្រោតគ្រាត សំរាប់ឆ្លើយ ទៅនឹងសេចក្ដីត្រូវការរាល់ថ្ងៃ។ ជីវភាពក៏ចាប់ ផ្ដើមផ្លាស់ប្ដូរ វិវឌ្ឍន៍ចេះត្រួត ធម្មជាតិ ដើម្បីចំរាញ់ ទាញយកផលពីធម្មជាតិសំរាប់ក្រុម របស់គេរៀងៗខ្លួន យុគនេះសន្សឹមៗ ឆាយាំវាយ នូវចង្វាក់ធម្មតាក្បាច់ក្រមាច់ ចេញខែងរែង ចាប់មានន័យកាយវិកា ចាប់ឆ្លើយដាក់គ្នា រួមគ្នាមើល ទៅឃើញលំអ ឃើញមាន បច្ចេកទេសស្គាល់នូវអ្វីៗដែលជាន័យនៃល្បែងសំដែងទៅ ដើម្បីគោល បំណងអ្វីមួយ រួមគ្នា។

ក្បាច់និមួយៗមានលំនាំពិសេស វគ្គនេះ ថ្វីត្បិតតែមាន ភាពចំរើនលូតលាស់ទៅមុខ យ៉ាងណាក្ដី គឺមិន បានបញ្ចេញនូវ អ្វីដែលជា សោភ័ណភាព របស់ល្បែងរបាំ នៅឡើយទេ ម្នាក់ ស្ថិតនៅ ក្នុងការរិះរក ជាដំនាក់ការ នៃការពិសោធន៍ការ ទើបនឹង លូតលាស់។  ឥលូវយើងធ្វើដំណើរ មកដល់វគ្គទី៣ ជាវគ្គបង្ហើយ វគ្គនៃក្បាច់ ស្រស់ស្រាយ បង្កើតជាកាយវិការ សោភ័ណ ពណ្ណរាយ បញ្ចេញនូវអ្វីៗ ដែលគេ សំរាំងទុក ជាកាយវិការ កម្ររកបាន ដែលគូប្រជែងឆ្នៃ យកមកបង្ហាញ ផ្ដាច់ព្រ័ត្រ គឺជាវគ្គអារ្យធម៌ វគ្គចំរើនរុងរឿង វគ្គដែលគេសំដែងនូវ កាយវិការក្រមាច់ លែងមានអ្វី មកឃាត់ឃាំងរារាំង មិនអោយ វិវឌ្ឍន៍ទៅមុខ បានឡើយ។ វគ្គនេះជាវគ្គល្អ ពណ្ណរាយ មានលំនាំជារបាំ ដែលមានលក្ខណៈ ជាសិល្បៈល្អអិតខ្ចោះ មនុស្សភាព និង អារ្យភាព ដ៏ប្រពៃកំពូល សំអិតសំអាង។ ទីនេះយើងបាន មកដល់ការ ផ្ដល់ន័យ ដ៏យុត្ដិធម៌មួយ អោយ​របាំឆាយាំខ្មែរ យើង លទ្ធផលនេះ កើតឡើងពីគ្រប់ដំនើរ ផ្សាយ សិល្បៈរបាំ​បុរាណ​ខ្មែរយើង។

ពីទស្សនីយភាពមួយ ទៅទស្សនីយភាពមួយ ការសង្កេតក្បាច់ ន័យ និង​សោភ័ណភាព​ឆាយាំ លំអិត ដដែលៗ លេចចេញជាពន្លឺ នៃការយល់មួយ ញ៉ាំងអោយមាន គំនិត​សន្និដ្នានថា ឆាយាំស្ថិតនៅជ្រៅ ក្នុងជំរៅមួយ មិនដែលចាប់​​​​ ភ្លឹកនឹកគិត ​ដល់ឆាយាំ មិនមែនសប្បាយ ដើម្បីសប្បាយ មិនមែនក្រមាច់ ដើម្បីក្រមិច ក្រមើម តែម្យ៉ាង ប៉ុណ្ណោទេ។​ ឆាយាំបង្កប់នូវ មនុស្សភាពនៅ ក្នុងនោះផងដែរ ហើយប្រហែលជា ពីជំនាន់មួយ ទៅជំនាន់មួយ ការវិវឌ្ឍន៍ រឺការប្រែភាព បន្ដិចម្ដងៗ នៅតាមកាលវេលា ទៅតាមការ យល់ផ្សេងៗគ្នា ការបន្ថែម បន្ថយ ពីអ្នកវាយ ឆាយាំខ្លួនឯង និងការខ្វះ ចំណារ ចារទុកជា ឯសារដូចតែរបាំបុរាណរបាំប្រជាប្រិយ៍តន្រ្ដី ដែលមិនអាចរក មនុស្ស ចារចង ចាំទុកបាន នោះផងដែរ។
…………………………………………………………………………………………………..

ដកស្រង់ ៖ សាស្ត្រាចារ្យ នួន កន

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


five − = 2