ទំនប់ទឹកដ៏ទាក់ទាញ់នៅក្រុងញវយ៉ក

ទំនប់ទឹកដ៏ទាក់ទាញ់នៅក្រុងញវយ៉ក

ក្រុងញូវយ៉ក: ទំនប់ក្រូតុន​ថ្មី ហូរ​កាត់ទន្លេ​ក្រូតុន​ ស្ថិត​នៅ​ក្បែរ​ភូមិក្រូតុនអ​ហាដសុន​ ចម្ងាយ​​ ប្រមាណ ៣៥​ គីឡូម៉ែត្រ​ ភាគ​ខាងជើង​ក្រុងញូវយ៉ក​ ត្រូវ​បានកសាង ​ចន្លោះឆ្នាំ ១៨៩២​ និង​ ១៩០៦ ដើម្បី​បង្វែរ​ទឹក ពី​ទន្លេ​ក្រូតុន ​ទៅកាន់អាងស្ដុក ក្រូតុន​ថ្មី​ សម្រាប់​ផ្គត់ផ្គង់​ទឹក ដល់​ពលរដ្ឋ​ក្នុង ​ក្រុងញូវយ៉ក។

Ottara (3)

វា​គឺជាអាង​ស្ដុកទឹក​ដ៏ធំដំបូ​បំផុត​សម្រាប់​ទីក្រុង​ ដែល​មាន​តួនាទីសំខាន់​ក្នុង​ការអភិវឌ្ឍ​ទីក្រុង​ឲ្យ ​មាន​ការ​រីក​ចម្រើន​ ហើយបើគ្មានទំនប់​នេះ​ទេ ទីក្រុង​ញូវយ៉ក ​មិន​អាចមានដូច​សព្វ​ថ្ងៃ​ នេះឡើយ។ អាង​ស្ដុកនេះ​អាចផ្ទុ​ទឹកបាន​ចំនួន​ប្រមាណ ៧២​ ពាន់​លាន​លីត្រជា​ផ្នែកមួយ​ក្នុងការ​ផ្គត់ផ្គង់​ សម្រាប់​ប្រជាពលរដ្ឋ​ក្រុងញូវយ៉ក​ដែល​ត្រូវការទឹក​ប្រមាណ ២១៩៥ ពាន់លាន​លីត្រ​ សម្រាប់​ប្រើប្រាស់។ ទំនប់ថ្មី​នេះ​ត្រូវ​បានកសាង​ពី​ក្រោមខ្សែទឹក​ទំនប់​ចាស់ចម្ងាយ​ ៦,៤ គីឡូម៉ែត្រ ដែល​តភ្ជាប់​ដោយ ​អាង​ស្ដុកទឹក​ថ្មី​។ អាង​ស្ដុកទឹក​ក្រូតុន ​ថ្មីអាច​ផ្គត់ផ្គង់ទឹក​បានចំនួនពី ៧៥៧ ពាន់លាន ទៅ ១១៣៥ ពាន់លានលីត្រ​ក្នុងមួយថ្ងៃ។
..
Ottara (1)
..

ទំនប់​ក្រូតុន​ថ្មី​ស្ថិត​នៅក្នុង​ចំណោម​ស្ថាបត្យកម្ម​ដ៏អស្ចារ្យ​បំផុត​មួយ​នៅ​ភាគឦសាន​ប្រទេស​ ដែលបង្កើត​បានជាទស្សនីយភាព​ទឹកធ្លាក់​ដ៏​មហស្ចារ្យ​ ជញ្ជាំងទំនប់ដ៏​រឹងមាំ និង​ស្ពានអាកាស​សម្រាប់​គយគន់​ទិដ្ឋភាព​ទឹក​ហូរ​យ៉ាងគំហុក​។ សំណង់ទំនប់​មានទំហំ ៨១ ម៉ែត្រ និង​កម្ពស់​ ៩១ ​ម៉ែត្រពី​បាតដី​។ វា​ត្រូវបានពង្រីក​ដល់ទៅ ៤០ ម៉ែត្រ​ពីក្រោម​បាតទន្លេ ហើយ​កម្រិត​ទឹក​បាចសាច​មាន​ប្រវែង ៣០០ ម៉ែត្រ។ ​ពេល​បញ្ចប់​ការសាងសង់ ទំនប់​នេះ​នឹងក្លាយ​ជាទំនប់ខ្ពស់​បំផុត​ក្នុង​ពិភពលោក។ ចំណុចពិសេស​របស់ទំនប់​នេះ វា​បង្ហាញ​ពីទិដ្ឋភាព​នៃល្បាក់​ទឹកហូរជាដំណាក់​ៗ​ដូចកាំ​ជណ្ដើរ​ ស្ថិត​នៅ​ចំហៀង​​នៃ​ជញ្ជាំង​ទំនប់​ និង​មួយផ្នែក​ជាទឹកធ្លាក់​ធម្មជាតិ និងមួយផ្នែក​ទៀត​ជាទឹកធ្លាក់​សិប្បនិម្មិត​។
..
Ottara (2)
..
ទឹកហូរ​ធ្លាក់តាមធម្មជាតិ​មាន​សន្ធឹក​ខ្លាំង​ ខណៈដែល​ទឹកធ្លាក់សិប្បនិម្មិត​ហូរយឺតៗ​តាម​កាំជណ្ដើរ។ នៅបាតទំនប់​ គឺជា​ឧទ្យានសាធារណៈទំហំ​ ៣៩ ហិកតា​ ដែល​ជាគោល​ដៅ​ស្ទូចត្រី ពិកនិក និងឡើងភ្នំ​ដ៏ល្បី​ល្បាញ។ នៅ​រដូវ​រងា ឧទ្យាន​ដ៏ធំ​នេះ​គឺជា​ទិសដៅសម្រាប់​អ្នកជិះស្គី​ទឹកកក និងក្ដារបន្ទះ​ដ៏ពេញនិយម​ទូទាំង​ប្រទេស៕
…………………………………………………………………………………………..
ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


3 × = twenty four