ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់សិស្ស ត្រូវបានបង្កើតឡើង នៅអង្កការ PSE

ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់សិស្ស ត្រូវបានបង្កើតឡើង នៅអង្កការ PSE

ភ្នំពេញៈ ហាងលក់ វត្ថុអនុស្សាវរីយ៍ របស់អង្កការដើម្បីស្នាមញញឹម នៃកុមារ (PSE) ត្រូវបានសម្ពោធ ឡើង
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីលើកកម្ពស់សមត្ថភាព សិស្សានុសិស្ស ផ្នែកធុរកិច្ច របស់ខ្លួន
ក៏ដូចជា លើកស្ទួយ កេរដំណែលវប្បធម៌ខ្មែរ ។
S5143
ហាងនេះ ជាជំនួយរបស់មូលនិធិ ACCOR ក្នុងគោលបំណងប្រែក្លាយ អគារមួយឱ្យទៅជា ហាងលក់វត្ថុ
អនុស្សាវរីយ៍ ហើយក៏នឹងក្លាយជាកន្លែង សម្រាប់អនុវត្តជាក់ស្តែង របស់និស្សិតចំនួន ៦២នាក់ ដែល
កំពុងសិក្សា លើជំនាញ ធុរកិច្ច លក់រាយ និង ការលក់រាយ នៅវិទ្យាស្ថាន PSE ផងដែរ ។ ហាងលក់
វត្ថុអនុស្សាវរីយ៍ របស់អង្កការដើម្បីស្នាមញញឹម នៃកុមារ (PSE) មានសម្ផារៈចម្រុះ ដែលធ្វើដោយដៃ
របស់សិស្ស-និស្សិត PSE ក៏ដូចជាស្នាដៃ ប្រជាជនតាម ជនបទមួយចំនួន ក្នុងនោះមានដូចជា តម្បាញ
ចម្លាក់ និងសម្ភារៈផ្សេងៗ ជាច្រើនទៀត ជាដើម ។
S5145
ពិធីសម្ពោធហាងនេះ មានការចូលរួម ដោយលោក ពិន សារពេជ្ញ នាយកកម្មវិធី នៃអង្កការ PSE , លោក
Charles-Nenri CHEVET ប្រធានគ្រប់គ្រងទូទៅ នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគាត្រា ដែលជាម្ចាស់
ជំនួយ និង អ្នកនាង Eléonore IRIART នាយិការនៃសាលាពាណិជ្ជសាស្រ្ត ផងដែរ ។
S5146
យុវជន ពេក រិន ជានិស្សិតនៃវិទ្យាស្ថាន PSE ដែលសិក្សាផ្នែកធុរកិច្ច លក់រាយ បានឱ្យដឹងថា នេះជា
ឱកាសមួយ ដែលពួកគេទទួលបាន ពីPSEបន្ថែមទៀត ដែលក្រៅពីសិក្សាហើយ ពួកគេអាចមានការ
ងារ និង ការអនុវត្ត ជាក់ស្តែង ដើម្បីយកបទពិសោធន៍ ជាពិសេស ទទួលបានចំណូល ពីធ្វើសម្ភារៈ
ទាំងនេះ ថែមទៀត ៕
S5142
អត្ថបទដកស្រង់ពី៖
គេហរទំព័រដើមអំពិល ៖
http://www.dap-news.com/2011-06-14-02-39-55/79142–pse-.html

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


seven × 3 =