ហាណូយ-ហាឡុង-សាប៉ា (៦ថ្ងៃ៥យប់)

ហាណូយ-ហាឡុង-សាប៉ា  (៦ថ្ងៃ៥យប់)

សូមចូលរូមរីករាយជាមួយដំណើរកម្សាន្តទៅកាន់ ប្រទេសវៀតណាម 6ថ្ងៃ 5យប់
ទស្សនាតំបន់ ទេសចរណ៍ដ៏ ល្បីល្បាញនៅអាស៊ីអាគ្នេហ៍ ដែលមានទេសភាព ធម្មជាតិ
ដ៏ស្រស់ស្អាត ជាច្រើនកន្លែងផ្សេងគ្នា ។ លោកអ្នកនឹងទទួលបាន អារម្មណ៍រីករាយ ជាមួយ ទិដ្ឋភាពប្លែកភ្នែក ស្រស់ស្រាយ នៅឈួងសមុទ្រហាឡុង ស្ថិតនៅ ភាគឦសាននៃ ប្រទេសវៀតណាម ហាឡុង គឺជាបណ្ដុំ “ភ្នំ” មួយដែលរួមមាន ភ្នំថ្មធំតូចប្រមាណ ៣.០០០ ដែលមានរូប សណ្ឋានផ្សេងៗគ្នាផុសឡើងដូច ជានាគរាជ នៅក្នុងតំបន់ សមុទ្រទំហំ ៣.៨៨០ គីឡូម៉ែត្រការេ។

halong_bay_vietnam-wide copy

ជិះរថភ្លើងទៅទស្សនាកម្សាន្ត នៅ សាប៉ា ត្រូវបានទទួល ស្គាល់ដោយអ្នក ទេសចរណ៍ ជុំវិញពិភពលោក នូវទេសភាពវាល ស្រែដែលមាន ជំរាលជាថ្នាក់ៗ
តាមជើងភ្នំ កំពូលភ្នំ និងចង្កេះភ្នំនិង សម្រស់ធម្មជាតិ ដូចជាទឹកធ្លាក់ប្រាក់ ភូមិជនជាតិ និងការ ដើរកំសាន្តព្រៃ ជាដើម។ ជាពិសេសការ ធ្វើដំណើរតាមព្រៃ ទៅកាន់ភ្នំ ហ្វានស៊ីផាន ដែលខ្ពស់ ជាងគេនៅ ភូមិភាគឥណ្ឌូចិន ដែលមានកំពស់ រហូតដល់ 3,143 ម៉ែត្រ។ ភូមិខេតខេត ឡៃចៃ ភូមិតាវ៉ានគឺជាភូមិជនជាតិ ដែលពេញនិយម សំរាប់អ្នក​ទេសចរណ៍ ដើរកំសាន្ត និង ស្វែងយល់​ ពីរបៀបរស់នៅ របស់អ្នកភូមិជនជាតិ ទាំងនោះ។

Sapa-Vietnam-513x311 copy

​ បន្ទាប់មកយើងទៅធ្វើដំណើរទៅទីក្រុងហាណូយ  ទស្សនាផ្នូរតំកល់សព ប្រធា នាធិបតី ហូជីមីញ។ ជាស្តូបអនុស្សាវរិយ​ មួយដ៏ធំជាងគេ នៅក្នុងទីក្រុង ហាណូយ ដែលសាងឡើង ក្នុង ឆ្នាំ 1973 ដល់​ 1975 ។ បន្ទាប់មក ទស្សនា វិមានប្រធានាធិបតី ដែលមានសិល្បះ ជាបែប អាគារ សម័យអាណា និគមបារាំង ។ ទស្សនា ទីស្នាក់អាស្រ័យ របស់ប្រធានាធិបតី ដែល ហូជីមីញបានរស់នៅ ក្នុង ឆ្នាំ 1901​ ដល់ 1906​។ ទស្សនាសារមន្ទីរ ហូជីមីញ ដែលទាក់ទង ទៅនិងការ គ្រប់គ្រង់បែប គុំមុយនិស របស់របប ប្រធានាធិបតី ហូជីមីញ។ បន្ទាប់មកទស្សនា វត្តសសរមួយ ឈ្មោះ វត្ត មុត ចុត ដែលកសាង​ ឡើង ក្នុង សវ ទី11 ។

88380384_08e99ba5c0_o copy

ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់៖
Tel : 099 459 459 / 093 272 93
Email : sales@khmertirps.com

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


+ 1 = two