របៀបធ្វើធូប

របៀបធ្វើធូប

ធូប​ គឺជាវត្ថុ​សំខាន់​មួយ ដែល​គេ​​ប្រើប្រាស់​ក្នុង​ពិធីផ្សេងៗ ទាក់ទងទៅនឹង ជំនឿវិញ្ញាណនិយម Animism ដើម្បីបង្ហាញ នូវ ការគោរព​របស់អ្នកស្រុកអ្នកភូមិ ដល់​ អារក្ស​អ្នកតា ឬ ដល់​វិញ្ញាណក្ខន្ត័ ដូនតាជាដើម​។​

ottara78 (1)

​រុក្ខជាតិ​សំរាប់ យកមក​ធ្វើ​ធូប មាន​ប្រភេទ​ជា ប្រទាលក្រអូប និងពូកែ​សក្ត័សិ​ទ្ធ ដូចជា ​សំបក​វល្លិ​ឆ្នូត​,​ ប្រោះក្រអូប​,​ពុំ​សែន​, ប៉ាំង​ក្រ​ចា​ត​, សម្បុ​របាយ​,​ ត្រឡាញ់ និង​ផ្កាប្រាក់​ ដោយ​យក​គ្រឿង​ទាំងនេះ ទៅហាល​អោយ​ស្ងួត ​បុក​អោយ​ម៉ដ្ឋ ហើយ​រែង​នឹង​ស្បៃ​មុង យកតែជាតិម្សៅល្អិត​ផង់ ។​
..
ottara78 (3)
..
បន្ទាប់មក គេ​យក​ទឹក​មក​លាយ​ជាមួយ រួចទើប​គេ​យក​ម្សៅ​ស្អិត មក​រូត និង​លុញ​វែងៗ។ មុន​នឹង​លុញ គេ​រោយ​ម្សៅរែងស្ងួត ដែល​គេបន្សល់ទុក​ពី​លាយ​ជាមួយ​ទឹក​នោះ បន្តិចសិន ទើប​យក​ម្សៅ​ស្អិត​មួយ​ដុំ​តូច​មក​បិទ នៅ​នឹង​ទ្រនុង​ស្លឹក​ដូង ហើយ​រូត​លើ​ក្តារបន្ទះ​ ដែល​រោយ​ម្សៅ​ស្ងួត​ រួចហើយទើបគេ​ធូប​នោះ​ទៅ​ហាល អោយ​ស្ងួត​ ដើម្បីទុកប្រើ​ការ​។

Burning-incense-Asian-culture
………………………………………………………………………..
ប្រភព ៖ អ្នកស្រី កែវ ច័ន្ទបូណ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


five + = 10