ច្បាប់អាជ្ញាសឹកពេលធ្វើសង្គ្រាមនា​សម័យ​បាយ័ន

ច្បាប់អាជ្ញាសឹកពេលធ្វើសង្គ្រាមនា​សម័យ​បាយ័ន

​ចម្លាក់​ប្រាសាទបន្ទាយឆ្មារ (​ម​.​ត ១៩៩៣)​

ចម្លាក់​ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន ក្នុងចំណោម​ចម្លាក់​ដែល​ចាប់ អារម្មណ៍​ជាងគេ ក្រៅពី​ការ​លាត ត្រដាង​ស្តីពី ​ចម្បាំង​រវាង​កងទ័ព​ខ្មែរ និង​ចាម គឺមាន​ការពណ៌នា​ ឲ្យ​ដឹងថា មេទ័ព​ខ្មែរ​ណា ​ដែល​ក្បត់​ក្នុង អំឡុង​សង្គ្រាម ​ជាមួយ​ទ័ព​ចាម ពួកគេ​នឹងត្រូវ​ ទទួលទោស​ ប្រហារជីវិត ដោយ​កាត់​ក្បាល​ ថ្វាយ​ព្រះមហាក្សត្រ​។    ​គួររំលឹកថា ប្រាសាទបន្ទាយឆ្មារ ត្រូវបាន​កសាងឡើង ​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ដើម្បី​ឧទ្ទិស​ចំពោះ ​វិ​ញ្ញា​ក្ខ​ន្ធ​នៃ ​ព្រះអង្គម្ចាស់​ស្រិ​ន្ទះ​កុមារ ព្រមទាំង​អ្នក​ រួម​អាវុធ​ របស់​ព្រះអង្គ​ទាំង​៤​នាក់​។ ព្រះអង្គម្ចាស់​ស្រិ​ន្ទះ​កុមារ ជា​ព្រះរាជបុត្រ ​របស់​ព្រះ បាទ​ជ័យវរ្ម័ន​ទី​៧ និង​មេទ័ព​រួម​ អាវុធ​បាន​ស្លាប់ បាត់​បង់ជីវិត​ នៅលើ​សមរភូមិ​ប្រយុទ្ធ ក្នុងការ​ធ្វើ សឹក​សង្គ្រាម ដើម្បី​ទប់ទល់​ នឹង​ការឈ្លាន ពាន​ពី​សំណាក់ ​សត្រូវ​រាល់​ការចុះ​ចូល ឬ​ឃប់ឃិត​ជាមួយ​សត្រូវ ត្រូវ​ទទួលទោស ​ប្រហារជីវិត ដែលជា​បទ​បញ្ញា​ត្តិ​ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ។​
​    ​ដូច្នេះ​ចម្លាក់​ខាងលើនេះ គឺជា​ក្បាលរ​បស់ទ័ព​ខ្មែរ ពោលគឺ​ពុំមែន​ជា​ក្បាល​របស់​ឈ្លើយសឹក​ចាម​ឡើយ​។ សូម​រំលឹក​ផងដែរ​ថា ទារុណកម្ម​ខាងលើនេះ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យ​ក្រោយ​៕ (​ម​.​ត្រា​ណេ​)

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


nine − 4 =