Khmer new year 2015 in Battambang Province

ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ប្រពៃណី​តែងតែ​ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល​បី​ថ្ងៃ​។ ប៉ុ​នែ្ត​ពេលខ្លះ ពិធីបុណ្យ​នេះ ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី​១៤ មេសា ផ្អែក​តាម ប្រតិទិន​ចន្ទគតិ​​ របស់​ប្រទេស គឺ​នៅ​ចំ​ពេល ​រដូវ​ច្រូតកាត់ ​ត្រូវបាន​ប​ពា្ច​ប់ ហើយ​កសិករ​បាន​សំរាក លំហែ​និង​សប្បាយរីករាយ​ជា​មួយ ផល្លានុផល ដែល​ពួកគេ​ខិតខំ​ដាំ​ ដុះ​កន្លងមក មុន​រដូវ​ភ្លៀង បាន​មកដល់ ។

ottara31 (3)

ជាទួទៅយើងឃើញ ប្រជាជនខ្មែរ នាំគ្នាលេង ល្បែងប្រជាប្រិយ ផ្សេងៗតាម ទីធ្លា សាធរណៈ  រឺតាម អារាមនានា ។
..
ottara
..
នៅក្នុងខេត្ត បាត់ដំបង ក៏ដូចជាខេត្តដទៃទៀតដែរ តែអ្វីដែល គួរអោយ ចាប់អារម្មណ៍ គឺនៅផ្លូវទៅ ប្រាសាទឯកភ្នំ យើងឃើញមាន មនុស្សជាច្រើនកុះករ ដែលភាគ ច្រើនជា យុវវ័យ នាំគ្នាជិៈរថយន្ត ម៉ូត៉ូ ផ្សេងទៅដើម្បី ទៅលេងជះទឹក ប៉ាតម្សៅ និងរាំលេងកម្សាន្ត នៅតាមដងផ្លូវ យ៉ាងរីករាយ ។
..
ottara2
..
សម្លេងហ៊ោកញ្ចៀវយ៉ាងកងរំពង ក្នុងសំលៀកបំពាក់ទទឹកជោគជាំ ផ្ទៃមុខពោពេញ ដោយម្សៅ គឺបានបញ្ចាក់ពីក្តីរីករាយ ដែលអ្វីទាំងអស់នេះ បានទាក់ទាញ់ មនុស្សម្នា នៅតាមបណ្តា ខេត្តផ្សេងៗ ដើម្បីមកកម្សាន្ត នៅទីនោះ ។
..
ottara4
..
មានមត្តិខ្លះ យល់ថា ការលេង របៀបនេះ វាជាការចម្លង វប្បធម៌ ប្រទេសជាតិខាង ដែលជាហេតុ ធ្វើអោយ ធ្លាក់ចុះនៅ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ ។ តែបើយោងទៅតាម មត្តិភាគច្រើន នៅក្នុងតំបន់ នេះ យល់ថា វាអាចនឹងខុស តែវាក៏អាចជួយ អោយមានកំណើន ភ្លៀវទេសចរណ៍ ក្នុងស្រុក មកលេងកម្សន្ត នៅក្នុងខេត្តបាត់ដំបង ហើយករណី មានជំលោះ រឺគ្រោះថ្នាក់ ចរាចណ៍ គឺពុំសូវមានផងដែរ ព្រោះថា អាជ្ងាធម៌មាន សមត្ថកិច្ច បានចុះប្រត្តិប័ត្រការណ៍ ត្រូវពិនិត្រ រាល់សកម្មភាព ដែលខុសប្រក្រត្តីជាប្រចាំ នៅតាមដងផ្លូវនានា​ ។
..
ottara3
..
ការលេង បែបនេះ វាមិនមែនមាន លក្ខណៈទូទៅ ទាំងស្រុងក្នុង ខេត្តបាត់ដំបង នោះទេ នេះគ្រាន់ តែជាការនិយម លេងក្នុងតំបន់ មួយចំនួនតែប៉ុន្នោះ ហើយវាជាការ និយមលេង បែបនេះ ជាច្រើនឆ្នាំ កន្លងមកហើយដែរ ។

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


× four = 32