ប្រាសាទកោះកេរ ( Koh Ker Temple )

ប្រាសាទកោះកេរ ( Koh Ker Temple )

ប្រាសាទ​កោះ​កេរ ស្ថិត​នៅ​ទិសឦសាន ​ច​មា្ងយ​ប្រហែល ​៧០​គីឡូម៉ែត្រ​ពី​ទី ក្រុង​អង្គរ ។ នៅ​ទីនោះ ស្ថាបត្យករ​ខ្មែរ​ បាន​កសាង​ ប្រាសាទ​ជា ច្រើន​ដូចជា​៖ ក្រុម​ប្រាសាទ​ កោះ​កេរ​, ប្រាសាទនាងខ្មៅ​, ប្រាសាទ​ធំ​, ប្រាសាទ​ក្រចាប់​, ប្រាសាទ​បាក់​…​។ ប្រាសាទ​ ទាំងអស់​នេះ​ស្ថិតនៅ ក្នុងសតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (៩២១-៩៤១) ​នៃ​គ្រិស្តសករាជ ។ 
ក្នុងសម័យ​កោះ​កេរ​នេះ គេ​សង្កេតឃើញ ​មាន​រូបធាតុ ​ឥដ្ឋ​ជា​សម្ភារៈ ​សំខាន់បំផុត ​នៅក្នុង​ផ្នែក ​ស្ថាបត្យកម្ម ដែល​មាន ​សន្ទុះ​វិវត្តន៍ និង​រីកចម្រើន​ជឿនលឿន​ទៅ​មុខ ដោយ​បាន​ស្ថាបនា ​ជា​ប្រាសាទ ​ទាំងឡាយ ​មាន​ទំហំ​ធំៗ តួយ៉ាង​ដូច ជា​ប្រាសាទ ភ្នំ​កោះ​កេរ​ជាដើម ។ ​ប្រាសាទ​នេះ ​ស្ថិត​នៅលើ​កំពូលភ្នំ ដែល​មាន​ កាំជណ្តើរ​តែ មួយ​គត់​សម្រាប់​ចេញ​-​ចូល ហើយ​បែរ មុខ​ទៅ​ទិស ​ខាងកើត ដែល​ជា​និមិត្តរូប ​នៃ​ការ​ចាប់ កំណើត​មាន​ជីវិត​រស់​រវើក ។ 
Koh ker 01
​ ​បើសិនជា​គេ​ពិនិត្យ​ទៅ លើ​ប្រាង្គ​ប្រាសាទ ​កោះ​កេរ​នោះ គឺ​មាន​លក្ខណៈ ​ធំៗ​និង​ខ្ពស់ៗ ដែល​មាន ​ខឿនសង់​អំពី ​ថ្មបាយក្រៀម ​តម្រៀប​គ្នា​ជា​៧​ជាន់ ។ នៅលើ​ភ្នំ​នេះ​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ បាន​តម្កល់​ សិវៈលិង្គ​ដែល មាន​ទំហំ​ធំ មាន​កម្ពស់​៣​ម៉ែត្រ ។​ 
​ចំណែកឯ​ ប្រាសាទធំ​វិញ​ មាន​ខឿន​៧​ថ្នាក់ និង​កម្ពស់​៣៥​ម៉ែត្រ ដែល​បាន​កសាងឡើង​ក្នុង​ឆ្នាំ​៩៣១ នៃ​គ្រិស្តសករាជ ​ក៏​បាន​តម្កល់ ​ព្រះ​សិវៈលិង្គ ​មួយ​ឈ្មោះ “​ត្រិ​ភូ​វ​នេ​ស្វ​រៈ​” ផងដែរ ។ រី​ឯ​ដំបូល​នៃ​ ប្រាង្គ​ប្រាសាទ ​នេះ​វិញ បាន​ស្ថាបនា​ ឡើង​អំពី​សម្ភារៈ​ ឈើ ឬ​សម្ភារៈ​ ស្រាលៗ​ ដែល​អាច​ឆាប់ ​ពុកផុយ​បាន​ យ៉ាង​ឆាប់រហ័ស ។ នៅលើ​កំពូលភ្នំ​ប្រាសាទ ​កោះ​កេរ​នេះ ដែរ​ក៏​មាន ​បន្ទប់​វែងៗ ​ជាច្រើន​ទៀត ។ រីឯ​ចម្លាក់​ ផ្តែរ​ទ្វារ​វិញ បុព្វ​ស្ថាបត្យករ​ខ្មែរ ​ឆ្លាក់​ជា​កម្រង ​មែកឈើ​កោង ​ខ្លាំង​ចុះមក​ត្រង់​ កណ្តាល ដែល​មាន​ទម្ងន់​នៃ​ក្បាច់ក្បូរ​ ទាញ​ចុះមក​ក្រោម ហើយ​មាន​ អាទិទេព​ជិះ​យាន ជំនិះ​ផ្សេងៗ និង​មាន​រូបចម្លាក់ ​ដទៃទៀត ដែល​ទាក់ទង​ទៅ ​នឹង​រឿងរ៉ាវ​អាទិទេព ។ ​ចំពោះ​ សសរ​ពេជ្រ ​វិញ​មាន​លក្ខណៈ​ ជា​៨​ជ្រុង ។ ក្នុង​ជ្រុង​នី​មួយៗ ​មាន​ក្បាច់​សន្លឹក​ ឈើ មាន​ពាក់កណ្តាល ​ស្ថិត​នៅ​សងខាង ។ នៅលើ​តួ ស​សរ​ពេជ្រ​ វិញ​មាន​ឆ្លាក់​ ជា​រូប​កង​ជា ច្រើន​ដូចជា​ថ្នាំង​អំពៅ ជាដើម ។ រីឯ​ហោជាង​វិញ​ ក៏​ចាប់ផ្តើម​កែច្នៃ​ ជា​រាង​៣​ជ្រុង ឬ​ជា​រាង​ត្រីកោណ ដែល​តុបតែង​លំអ​ ដោយ​ក្បាច់ ​ស្លឹកឈើ ឬ​ជួនកាល​មាន​ រូប​អាទិទេព ​នៅ​ចំ​ចំណុច កណ្តាល​ទៀតផង ។ ចំណែក​ចម្លាក់​ បដិមា​វិញ​បាន​ បង្ហាញ​យ៉ាង ច្បាស់​មាន​ លក្ខណៈ​ដូច​រូប​បដិមា​នៅ ​ប្រាសាទភ្នំ បាខែង​ដែរ ដែល​មាន​មាឌធំ ។ ជាពិសេស ​ទៅទៀត  រូប​បដិមា ក្នុងសម័យ​កោះ​កេរ​នោះ ទោះ​រូប​មនុស្ស​ក្តី រូប​សត្វ​ក្តី សុទ្ធសឹង​មាន ​ចលនា​ ធ្វើ​កាយវិការ​ទាំងអស់ ​យ៉ាង​ណា​ មិញដូចជា​រូប អ្នក​ចំ​បាប់ រូប​ពាលី រូប​សុគ្រីព រូប​គ្រុឌ រូប​ពស់នាគរាជ មាន​ពាក់​ គ្រឿងអលង្ការ មាន​សណ្ឋាន​ភាព ដូច​ស្នែង ដែល​សព្វ ថៃ្ងនេះ​កំពុងតែ​តម្កល់ទុក​ នៅ​សារមន្ទីរ​ជាតិ ​ក្រុងភ្នំពេញ ។​ 
koh ker 02
​ ​ព្រម​ជាមួយ​គ្នា ​នេះ​សិលាចា រឹក​ស្តុក​កក់ធំ ក៏​បាន​ចារ ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​ប្រវត្តិ​របស់ ព្រះបាទ​ជ័យវរ្ម័ន​ ទី​៤​ថា “​នៅ​គ្រិស្តសករាជ​ ឆ្នាំ​៩២១ ​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៤ ត្រូវជា​ប្អូនថ្លៃ​ របស់​ព្រះបាទ ​យ​សោ​វរ្ម័នទី​១ បាន​យាង​ ចាក​ចេញ ពី​រាជធានី​ យ​សោធ​បុរៈ ដើម្បី​ទៅ​គង់​នៅ ​រាជធានី​ថ្មី​កោះ​កេរ ឬ​ឆោ​កគ​គ៌្យ​រ ហើយ​ថែម ទាំង​បាន​ពាំនាំ ​យក​ទៅ​ជាមួយ ​នូវ​លទ្ធិ​ទេវរាជ​ ទៀតផង​” ។ ហេតុដូច្នេះ​ ហើយ​បានជា​គេ​ ឱ្យឈ្មោះ​រាជធានី ថ្មី​នេះ​ថា រាជធានី​លិង្គ​បុរៈ ។ ​ជាពិសេស ​ទៅ​ទៀត បើ​តាម​ការ សន្និដ្ឋានរ​បស់​ ពួក​បុរាណ​វិទូ​និយាយថា “​ព្រះបាទ ជ័យវរ្ម័ន​ទី​៤ បាន​រៀប​អភិសេក​ជា មួយ​ព្រះ​នាង ​ក្សត្រិយ​ជ័យ​ទេវី ត្រូវ​ជា​ព្រះអនុជ ​(​ប្អូនស្រី​)​ របស់​ព្រះបាទ​យ ​សោ​វរ្ម័នទី​១” ។​ 

​ ​ ចំណែក​សិលាចារឹក​នៅ​ជញ្ជាំង​ប្រាសាទនាងខ្មៅ​ ក៏​បាន​និយាយទៀតថា “​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ បានឡើង​គ្រង រាជ្យ​បល្ល័ង្ក​ ចាប់តាំងពី ​គ្រិស្ត​សករាជ​៩២១ ដែល​ធ្វើឱ្យ​ប្រជារាស្ត្រ​ គោរព ​និង​ទទួលស្គាល់ ​ព្រះអង្គ​ថា មាន​ព្រះ​បារមី​ មហិទ្ធិប្ញទ្ធិ​ មហាកំពូល​នៅលើ​ អាណាចក្រ​កម្ពុជា​ ទាំងមូល​ ក្នុង​សតវត្សរ៍​ទី​១០ ដែល​បាន​ ដឹកនាំប្រជារាស្ត្រ​ឱ្យ​សាងសង់ ​សមិទ្ធផល ​ប្រាសាទ​នានា​ទុក​ជា​ កេរដំណែល ​ជូន​ដល់​មនុស្ស ​ជំនាន់​ក្រោយ​ ពី​ទំហំ​ទឹកចិត្ត ស្រឡាញ់​ទឹកដី និង​ប្រជារាស្ត្រ ​មុន​នឹង​ព្រះអង្គ​ សោយ​ទិវង្គត់​ ៕​
………………………………………………………………………………………………………
Photo : Soun Ottara

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


× 1 = six