កោះផ្តៅខេត្តក្រចេះ

កោះផ្តៅខេត្តក្រចេះ

ទោះបីជា រមណីយដ្ឋាន ទេសចរណ៍កោះផ្តៅ ទើបតែបង្កើតថ្មី បានជាងមួយ ឆ្នាំក៏ពិតមែន ប៉ុន្តែ តំបន់ទេសចរណ៍ ថ្មីនេះបានទទួល ការចាប់អារម្មណ៍ ពីភ្ញៀវទេសចរបរទេស យ៉ាងច្រើន ។ តំបន់ទេសចរណ៍ កោះផ្តៅនេះ ស្ថិតនៅក្នុង ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ ។ បន្ទាប់ពីភ្ញៀវ ទេសចរទៅ ទស្សនាព្រះវិហារ សសរមួយរយរួច ហើយពួកគេ នឹងបន្តដំណើរ ទៅកាន់តំបន់ រមណីយដ្ឋាន ទេសចរណ៍ កោះផ្តៅនេះ ដោយគេអាច ទស្សនាសត្វផ្សោត ធ្វើដំណើរកម្សាន្តនៅ លើកោះ និង លម្ហែកាយ តាមឆ្នេរខ្សាច់ ដ៏ស្រស់បំព្រងនៅទីនោះ ។ ជាមួយគ្នា នឹងការទស្សនា រមណីយដ្ឋាន ទេសចរណ៍ បែបធម្មជាតិនេះហើយ ភ្ញៀវទេសចរនឹង បានសិក្សាស្វែងយល់អំពី វប្បធម៌រស់នៅ របស់ប្រជាពល រដ្ឋនៅតំបន់នោះ ដូចជាប្រពៃណី លៀងអារក្សជាដើម ។ 
taprum_838758454
ដោយសារតែ តំបន់ទេសចរណ៍ កោះផ្តៅ ទើបតែបង្កើតថ្មី អ្នកទេសចរជាតិ និង អន្តរជាតិ ភាគច្រើនមិន ទាន់បាន ស្គាល់តំបន់ ទេសចរណ៌នេះ ប៉ុន្មាននៅឡើយទេ ។ បើគេចង់ធ្វើ ដំណើរទៅលេង រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ កោះផ្តៅនេះ គេត្រូវធ្វើដំណើរ ចេញពីភ្នំពេញ តាមផ្លូវជាតិ លេខប្រាំពីរ ឆ្ពោះទៅ ទីរួមខេត្ត ក្រចេះ ដោយប្រើរយៈ ពេលប្រាំពីរម៉ោង ។ នៅពេលទៅ ដល់ទីរួមខេត្តក្រចេះ ភ្ញៀវទេសចរ ទាំងឡាយត្រូវ ធ្វើដំណើរ តាមរថយន្ត ឈ្នួលទៅកាន់ ស្រុកសម្បូណ៌ ដែលមានចម្ងាយ សាមសិបប្រាំ មួយគីឡូម៉ែត្រទៀត ។ ដើម្បីធ្វើដំណើរ ទៅកាន់ កោះផ្តៅ ត្រូវជិះទូកចម្ងាយ ប្រាំបីគីឡូ ម៉ែត្របន្តទៀត ។ 
kh
បើនៅរដូវប្រាំងវិញ នៅពេលគេមើលសត្វ ផ្សោតរួចហើយ ភ្ញៀវទេសចរ នាំគ្នាដើរលំហែ កាយតាមឆ្នេរខ្សាច់ និង ជិះទូក លម្ហែកាយតាមដងទន្លេ ដើរទស្សនាតាម ភូមិឋានអ្នកស្រុក និង មានការ បង្ហាញអំពីវប្បធម៌ លៀងអារក្ស អ្នកតា របស់អ្នកស្រុក ជូនដល់ភ្ញៀវ ទេសចរផងដែរ ។

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


7 + = thirteen