កោះរុងសន្លឹម តំបន់ទេសចរណ៍ នាពេលអនាគត

កោះរុងសន្លឹម តំបន់ទេសចរណ៍ នាពេលអនាគត

កោះរ៉ុងសន្លឹម ជាកោះមួយ ដែលមាន វិសាលភាព និងទេសភាព គួរជាទី ទាក់ភ្ញៀវ ទេសចរ ដែលចូលចិត្ត ក្នុងការ ធ្វើដំណើរ កម្សាន្ត ដែនសមុទ្រ ពីព្រោះវាមាន ឆ្នេរខ្សាច់សរ មានទឹក ថ្លាឈ្វេង និងមាន ទេសភាព ទាក់ទាញភ្ញៀវ ដែលនិយម ធម្មជាតិ នៃដែនកោះ ។
10
ក្រៅពីនេះ នៅជុំវិញ បរិវេណកោះ មានផ្កាថ្ម ដ៏ស្រស្អាត ដែលភ្ញៀវ ទេសចរ បរទេស និយមងូតទឹក មើលផ្កាថ្ម នៅទីនោះ ហើយនៅ បរិវេណ នៃផ្ទៃកោះ មានសំណង់ និង ផ្ទះសំណាក់ ជាច្រើន សម្រាប់ ស្វាគមន៏ ភ្ញៀវទេសចរ ។ ដើម្បីឲ្យកោះនេះ កាន់តែមាន ការទាក់ទាញ ភ្ញៀវ ទេសចរទ្វេរ ឡើងថែមទៀត កាលពីចុង ខែ២ ឆ្នាំ២០១៣ នេះ មន្ត្រីសាលា សង្កាត់កោះរុង និង មន្ត្រីជំនាញ ផ្នែកទេសចរណ៏ បានទៅជួប សំណេះ សំណាល ជាមួយ ប្រធានភូមិ និង ប្រជាជនក្នុង ភូមិកោះរុងសន្លឹម ដើម្បី ផ្សព្វផ្សាយ ស្តីពីការ អភិវឌ្ឍន៏ ភូមិកោះរុងសន្លឹម អោយ ក្លាយជា គោល ដៅ ទេសចរណ៌ ទី២ បន្ទាប់ពី ភូមិកោះតូច ស្ថិតក្នុង សង្កាត់កោះរុង ។ ភូមិកោះរុងសន្លឹម ជាភូមិមួយ ដាច់ឆ្ងាយពី ភូមិទាំង៥ នៃ សង្កាត់កោះរុង ចម្ងាយពី ដីគោក ៣៨ គីឡូម៉ែត្រ ពលរដ្ឋ រស់នៅ ៩០គ្រួសារ ប្រកបមុខរបរ នេសាទ និងមាន ផ្ទៃដីចំនួន ៥០០០ ហិកតា និង មានឆ្មេរ ខ្សាច់ពណ៌សក្បោះ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរ ដែល លាតសន្ធឹង ជាង ១គីឡូម៉ែត្រ ។ បច្ចុប្បន្ន ភូមិកោះរុងសន្លឹម មានភ្ញៀវ ទេសចរ បរទេស ទៅកម្សាន្ត ជាមធ្យម ក្នុងមួយថ្ងៃ ៥០ ទៅ ១០០ នាក់ ដែលនៅទីនោះ មានផ្ទះសណាក់ បឹងកាឡូ ចំនួន ១០ សម្រាប់ជួលឱ្យ ភ្ញៀវស្នាក់នៅ។
11
លោក សេង ហួរលាង ចៅសង្កាត់ រងទី២ កោះរុង និង ជាប្រធាន សមាគមន៍ អេកូ ទេសចរណ៍ បានប្រាប់ ដល់ពលរដ្ឋ នៅទីនោះថា ដើម្បីឱ្យ ភូមិកោះរុងសន្លឹម មានការ អភិវឌ្ឍរីកចម្រើន ថ្មី និងមានភាព ជឿនលឿន ដូចភូមិ កោះតូច យើង ត្រូវមាន គោលដៅ អភិវឌ្ឍន៍ ផ្នែក ទេសចរណ៍ ជាចំបង ។ ព្រោះភូមិកោះ រុងសន្លឹម របស់យើង មានឆ្នេរស្អាត ព្រៃធម្មជាតិពិតៗ ជាគោលដៅ អេកូទេសចរណ៍ យ៉ាងសំខាន់ សំរាប់ទាក់ទាញ ភ្ញៀវ ទេសចរណ៍ បរទេស មកកម្សាន្ត មុជទឹកមើល ផ្កាថ្ម និងជីវះចំរុះ បាតសមុទ្រ ។ ដូច្នេះពលរដ្ឋ ត្រូវចូលរួម ថែរក្សា សំអាត អនាមយ័ បរិស្ថាន ជាពិសេស ត្រូវមានបង្គន់ អនាម័យ និងមានអាង ចម្រោះ អោយបាន គ្រប់គ្នា មុននឹងបង្ហូរ ចូលសមុទ្រ ដើម្បីការពារ បរិស្ថានតំបន់ឆ្មេរ ។ ចំពោះសំណង់ មិនអនុញ្ញាតអោយ សាងសង់ តាមបណ្តោយឆ្នេរ ការសាងសង់ ត្រូវសង់អោយ ឃ្លាតឆ្ងាយ ពីទឹកជោ​ នាច ចម្ងាយ ៣០ម៉ែត្រ ពីចំណីអូរ ១៥ម៉ែត្រ ។ ផ្ទះដែលសង់ នៅតាម បណ្តោយឆ្មេរ មិនត្រូវធ្វើ របងព័ទ ជុំវិញនោះទេ វានាំអោយ បាត់បង់នូវ សោភណ្ឌភាព និងប៉ះពាល់ បរិស្ថាន ។
Koh Rong Samloem, Cambodia - 4
លោក សេង ហួរលាង ក៌បានសន្យា ជាមួយពល រដ្ឋភូមិកោះរុងសន្លឹម និងជួយ អភិវឌ្ឍន៌ ភូមិកោះរុង សន្លឹម ព្រមទាំងនាំភ្ញៀវ ទេសចរណ៌ ពីភូមិកោះតូច ចូលមកស្នាក់នៅ នឹងលេង កំសាន្ត នៅក្នុង ភូមិកោះរុងសន្លឹម ដើម្បីប្រែក្លាយ ពីភូមិនេសាទ ទៅជាភូមិ ទេសចរណ៌ មួយបន្ទាប់ពី ភូមិកោះតូច។ បច្ចុប្បន្ន ភូមិកោះតូចមកំពុ ង ពេញនិយម សម្រាប់ ភ្ញៀវទេសចរ បរទេសមក លេងកំសាន្តកាន់ តែច្រើនឡើង ពីមួយខែ ទៅមួយខែ បច្ចុប្បន្នគ្មាន បឹងកាឡូ និងផ្ទះសំណាក់ ណាមួយ មានបន្ទប់ ទំនេនោះទេ គឺសុទ្ធសឹង ភ្ញៀវស្នាក់ នៅពេញ ទាំងអស់។ មានភ្ញៀវ ទេសចរ ខ្លះ ពួកគាត់ សុខចិត្ត ស្នាក់នៅជា មួយពលរដ្ឋ ។ វិសយ័ ទេសចរណ៌ អាចស្រូបយក ភ្ញៀវ ទេសចរណ និង ប្រាក់ចំណូល បង្កើនជីវភាព គ្រួសារ និងកាត់បន្ថយ ភាពក្រីក្រ របស់ពលរដ្ឋ ក្នុងមូលដ្ឋាន ។
12
សមាជិក សមាគមន៌អេកូ ទេសចរណ៌ប្រចាំ ភូមិកោះ រុងសន្លឹម និងជាអ្នកជំនាញ ផ្នែកអេកូ ទេសចរណ៏ ម្នាក់បាន ឲ្យដឹងថា ប្រជាជនរស់ នៅតាមកោះ មានការ អភិវឌ្ឍន៌ មានសន្ទុះលឿន ផ្អែកលើវិសយ័ ទេសចរណ៌ ដូចនេះ ប្រសិន បើយើង មានការចូលរួម សហការ គ្នាបានល្អក្នុង ការអភិវឌ្ឍ វិសយ័ទេសចរណ៌ នៅភូមិ កោះរុងសន្លឹម យើងនឹងមិន ចាញ់តំបន់ ផ្សេងៗទៀត ប៉ុន្មានឡើយ ព្រោះភ្ញៀវទេសចរ ប្រមាណ ៧០ភាគរយ ពួកគេមានការ យល់ដឹង និងចង់ផ្លាស់ប្តូរ វប្បធម៌ ប្រពៃណី រស់នៅក្នុង សហគមន៌ ប្រជាជន ។ តែជំហានដំបូង យើងត្រូវតែ ចូលរួម ថែរក្សា អនាម័យ បរិស្ថានក្នុង សហគមន៍ ការហូបចុក រស់នៅស្អាត គ្នានថង់ប្លាកស្ទឹកបោះចូលសមុទ្រ ជាដើម ការធ្វើបានដូចនេះ គឺទាល់ មានការចូលរួម សហការពី ប្រជាពលរដ្ឋ ក្នុងការ អភិវឌ្ឍន៌ សហគមន៍ ទើបស្រូប យកភ្ញៀវ ទេសចរណ៌ បានល្អ ហើយពលរដ្ឋ អាចរក ថវិកា បាន ច្រើនពី វិសយ័ ទេសចរណ៌ បានគ្រប់គ្នា ។ ការចូលរួម អភិរក្សផ្កាថ្ម ជីវះចម្រុះ បាតកម្រ និងសន្តិសុខ ជាចំណុច ចំបង ដើម្បីអោយ ភូមិរបស់យើង ក្លាយជាតំបន់ ទាក់ទាញ ភ្ញៀវទេសចរណ៌ នៅពេល ខាងមុខ បានកាន់តែ ច្រើនឡើង ។

ផ្តល់យោបល់

ផ្តល់យោបល់

One Response to "កោះរុងសន្លឹម តំបន់ទេសចរណ៍ នាពេលអនាគត"

  1. គន្ធា
    គន្ធា  ៣ មិនា ២០១៤ at ៦:៣១ am

    ទេសភាពដ៏គួរចាប់អារម្មណ៍

    Reply

Leave a Reply

Your email address will not be published.


seven − 6 =