បុណ្យមាឃបូជា

បុណ្យមាឃបូជា

បុណ្យមាឃបូជា បានត្រូវ ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធ ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើង កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ ត្រូវនឹង ថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ធ្វើឡើងនៅក្នុង មហាសន្និបាត ដែលមាន ព្រះសង្ឃចំនួន ១២៥០អង្គ ចូលរួមជាសមាជិអង្គប្រជុំ។

Ottara03 (1)

នៅក្នុងព្រះជន្មគម្រប់៨០វស្សា មុនថ្ងៃបរិព្វាន៣ខែ គឺនៅថ្ងៃពេញបូណ៌មីខែមាឃ មានក្រុមមារ មកនិមន្តព្រះពុទ្ធ ឱ្យចូលនិពា្វន។ ព្រះអង្គមានដីការតបថា ទ្រង់និងទទួល បរិព្វាននៅ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខ។

Ottara03 (3)

នៅពេលព្រះពុទ្ធ ដាក់ព្រះជន្មាយុសង្ខារនោះ មានការកក្រើកញាប់ញ័រផែនដីយ៉ាងខ្លាំង ព្រមទាំង​ ផ្គរលាន់ កងរំពងពេញផ្ទៃមេឃ។ អាស្រ័យដោយ ថ្ងៃពេញបូណ៌មីខែមាឃ ជាថ្ងៃអស្ចារ្យ ពីរបែបនេះហើយ (ការប្រជុំអរហន្ត និង ការដាក់អាយុសង្ខារ) បានជាពុទ្ធ បរិស័ទនាំគ្នា រៀបចំគ្រឿងសក្ការៈ បូជាព្រះរតនត្រ័យ រំលឹក ដល់ថ្ងៃខួបនោះ ជាប្រពៃណីត រហូតមក។
…………………………………………………………………………………………………….
ដកស្រង់ពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

 

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


six + 1 =