ទស្សនាផ្សាររាត្រី និង វិថីPub Street

មានផ្សាររាត្រី ប្រហែលជា5 ស្ថិតនៅចំកណ្តាលក្រុងសៀមរាប វាជាតំបន់ទេសចរណ៍ ដែលគួរ​ អោយចាប់ អារម្មណ៍ ព្រោះថាផ្សារ និមួយៗ មានដាក់ តាំងលក់នូវ វត្ថុ អនុស្សវរីយ៍ និង សំលៀកបំពាក់ ដែលជាផល្លិត  គ្រឿងចំលាក់ សំលៀកបំពាក់ គំនូរ គ្រឿងតាំងលំអរ គ្រឿង អលង្ការណ៍ ស្អាតៗ ដែល ជាសិល្បៈ ឆ្នៃប្រឌិត របស់កូនខ្មែរ ដែល បង្ហាញ់ពី វប្បធម៌ ប្រពៃណីកម្ពុជា ។ ផលិតផល ភាគច្រើន គឺត្រូវបានយកមកពី ក្រុមហ៊ុន ចំរុះ សិប្បកម្មអង្គរ Artisans D’Angkor ចំពោះតម្លៃ ត្រូវបានលក់​ដូរនៅតាម​ទីផ្សារនានា គឺមិនត្រូវ​​ បានកាត់ថ្លៃ ខ្ពសពេកទេ ព្រោះ នៅទីនេះ មានការ យកចិត្តទុក ដាក់ខ្ពល់ ចំពោះការគ្រប់ គ្រង់តម្លៃលក់ដូរ អោយស្ថិតនៅ ក្នុងតម្លៃមួយ សមរម្យ ទាំងភ្ងៀវ ជាតិ និងអន្តរជាតិ ។ ក៏ប៉ុន្តែ ទោះជាយ៉ាង ណាក៏ដោយ អ្នកត្រូវ តថ្លៃជាមុនសិន ព្រោះនេះ ជាសិល្បះក្នុង ការទិញទំនិញ អោយបាន ក្នុងតម្លៃសមរម្យ ។
Pub Street ជាតំបន់កម្សាន្តនាពេលរាត្រីដ៏ពេញនិយម ។ ទីនេះសំបូរ ដោយ ភោជនីយដ្ឋាន  Bar ហាងលក់ វត្ថុអនុស្សវរី ជាច្រើនផងដែរ​។ ការអង្គុយញាំ អាហារ លំហែរកាយ នៅតាមដង ផ្លូវវាជា ការពេញ និយាយសម្រាប់ ភ្លៀវបរទេសទូទៅ​ហើយតម្លៃ​​ មុខម្ហូបគឺ ត្រូវបានបញ្ចាក់ ក្នុងបញ្ចីរាយ មុខម្ហូបនិមួយៗ មានលក្ខណៈ សមរម្យ និងអនាម័យខ្ពស់។ នៅក្នុងថ្ងៃពិសេសៗ ដូជជាបុណ្យ ឆ្លងឆ្នាំ សកល Merry Christmas, Halloween… ទីនេះមាន មនុស្សម្នាមក ពីគ្រប់ទិសទី ចូលរួមដើរ ទស្សនា កម្សន្ត និងរំាលេងនា ពេលរាត្រី ។

DSCF1569 copy

DSCF1564 copy

DSCF1558 copy

រៀបរៀងដោយលោក សួន ឧត្តរ៉ា
អត្ថបទ ដក់ស្រង់ខ្លះពីសៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ
និពន្ធដោយលោក ហែម សោភ័ន្ត

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


4 × two =