ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ

ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ

ឆ្នេរអូរឈើទាល ជា​តំបន់កំសាន្ត ដ៏មានការ ទាក់ទាញ់ខ្លាំង ពីសំណាក់ភ្ងៀង ទេសចរជាតិ និង អន្តរជាតិ ។ ដោយសារ តែសរម្រស ដ៏ស្របំព្រង រូមទាំង ឆ្នេរខ្សាច់ស ក្បោសដ៏វែង អន្លាយ អមដោយដើម ឈើជាច្រើន ដុះអមមាត់ ឆ្នេរសមុទ្រ ដែលជាហេតុ ធ្វើអោយ ឆ្នេរអូឈើទាល ក្លាយជាសមាជិត នៃក្លិបឆ្នេរស្អាត ជាងលើលោក ដែលទាក់ ទាញ់ទេស ចរណ៍ ជុំវិញពិភពលោក អោយមក ទស្សនាកម្សាន្ត យ៉ាងច្រើនសន្ធឹក សន្ធប់ ។ លោកអ្នកនឹង មានអារម្មណ៍ កាន់តែធូរស្រាល ក្រោយពីបាន ស្តាប់នៅ សម្លេង ទឹករលកបោកច្រាំង ភាពត្រជាក់ នៃវាយោសមុទ្រ ធ្វើអោយ រំសាយអស់ទុក្ខកង្វល់ ។ លោកអ្នក អាចរកទទួលទាន អាហារសមុទ្របាន ដោយងាយស្រួល ព្រោះនេៅទីនេះ មានត្រី ក្តាម បង្គង បង្គារ មឹក ស្រស់ៗ មានរស់ជាតិ ឆ្ងាញ់ពិសារ យ៉ាងច្រើន សម្បូរបែប ។  សូមសាកល្បង ជួលទូកទេសចរណ៍ ធ្វើដំណើរទៅ កោះនានា ដើម្បីមើល ពីទិដ្ឋភាព ដែលកោះ ច្រមុជទឹកមើល ផ្កាថ្មនៅបាទសមុទ្រ ស្ទូចត្រី នឹងហែល ទឹកលេងកម្សាន្ត ដោយក្តីរីករាយ ។ សិល្បៈនៃការ ឆ្នៃប្រឌិតរបស់ ប្រជាជននៅ ក្នុងតំបន បានយក សំបកខ្យង លៀស និងអ្វីផ្សេងទៀត មកកែឆ្នៃ អោយក្លាយ ទៅជាវត្ថុ អនុស្សវរីយ៍ដែល គួរអោយ ចាប់អារម្មណ៍ ជាច្រើន មានដូចជា ខ្សែដៃ ខ្សែករ បណ្តោងសោរ ចិញ្ចៀន និងគ្រឿង តាំងលំអរផ្សេងៗ ។ មានការសាងសង់នូវ ភោជនីយដ្ឋាន, Bar, និង Shopតូចៗ ជាច្រើននៅតាម មាត់ឆ្នេរ ដែលផ្តលនៅ ភាពងាយស្រួល ដល់លោកអ្នកដែល ចង់ទំនិញផ្សេងៗ ។ ពេលល្ងាចជា ពេលដែលប្រសើ ក្នុងការសំរាក លំហែរកាយ លើកៅអីផ្អែកតូចៗ រឺ ហែលទឹក លេងកីឡាលើឆ្នេរខ្សាច់ ក្រោមបរិយាកាសថ្ងៃ រៀបលិច ចែងជះ រស្មីពណ៌មាស លើផ្ទៃមហាសាគរ ដ៏ល្វឹងល្វើយ ដែលជាទិដ្ឋភាព ដ៏ស្រស់ស្អាត​ដិចជាប់អារម្មណ៍ ហើយនៅពេលរាត្រី យើងឃើញមាន ការបាញ់កាំជ្រួក និងរំាលេង កម្សាន្ត នៅតាមមាត់ ឆ្នេរយ៉ាងរីករាយ ។

DSC_0505 copy

DSC_0478 copy


DSC_0292 copy….
រៀបរៀងដោយ៖ សួន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


4 − one =