ផ្សារចាស់ក្រុងសៀមរាប

ផ្សារចាស់ក្រុងសៀមរាប

ផ្សារចាស់គឺជាផ្សារដែលទេសចរទូរទៅទាំងជាតិ និងអន្តរជាតិចូលចិត្ត ដើរកម្សាន្តបន្ទាប់ ពីទស្សនា​ ប្រាង្គប្រាសាទនានា ។

DSCF1559 copy

ផ្សារនេះចាប់ បើកពីម៉ោង6:00 ព្រឹក រហូតដល់ ម៉ោង 21:30 នាទីយប់ លោកអ្នកអាច ដើរទិញទំនិញ ដោយរីករាយព្រោះទីនេះមានលក់របស់របស់ជាច្រើនមានដូចជា៖ វត្ថុអនុស្សវរីយ៍សំលៀកបំពាក់ គ្រឿងអលង្ករណ៍វត្តុតាំងលំអរ​គំនូ ចំលាក់ និងម្ហូបអាហារ សាច់បន្លែស្រស់ៗយ៉ាងច្រើន សម្បូរណ៍បែប ។

DSCF1552 copy

 

ចំពោះតម្លៃ គឺមិនត្រូវបានកាត់ថ្ងៃខ្ពស់ពេកទេព្រោះព្រោះជាតំបន់ ដែលអាជ្ញារធរ បានយកចិត្តទុក ដាក់ខ្ពស់ចំពោះ តម្លៃលក់ដូរ ស្ថិតក្នុងតម្លៃ សមរម្យ មិនថាសំរាប់ ភ្ងៀវជាតិ និងអន្តជាតិ ក៏បន្ថែទោះ ជាយ៉ាងណា យើងត្រូវតែ តថ្ងៃជាមុនសិន ព្រោះនេះ ជាសិល្បៈ នៃការ ទិញទំនិញ ដើម្បីទទួល បានក្នុងតម្លៃថោក ។

DSCF1849 copy

យើងឃើញមាន របស់របរដាក់តាំង លក់ ភាគច្រើនជា ផលិតផល ក្នុងស្រុក ដូចជាសូត្រ កន្លែង ចម្លាក់ គំនូរ និងរូបសិល្បៈ ផ្សេងៗ ជាស្នាដៃ និងការឆ្នៃប្រឌិត របស់កូនខ្មែរ ដែលវត្ថុទាំងនេះ ឆ្លុះបញ្ចាំងពី សិល្បៈវប្បធម៌ ខ្មែរនាសម័យបុរាណ ។

DSCF1852 copy

 

ថតដោយ៖ សួន ឧត្តរ់ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


three + = 7