រមណីយដ្ឋានអន្លង់ធំខេត្តកំពត

រមណីយដ្ឋានអន្លង់ធំខេត្តកំពត

កំពតជាខេត្តមួយ ​ដែលមានសក្តានុពល​​​ យ៉ាងច្រើន លើវិស័យ ទេសចរណ៍ និង ជាទីពេញចិត្ត ព្រមទាំងមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរជាតិ ពិសេសគឺជាទីកន្លែង សម្រាកលម្ហែកាយ យ៉ាងសំខាន់របស់ ភ្ញៀវទេសចរបរទេស ។ ក្រៅពីការ ទស្សនានៅ រមណីយដ្ឋាន ទឹកឈូដែលជាទីពេញនិយម និង ទៅទស្សនាកម្សាន្ត នៅឧទ្យានជាតិបូកគោ ដែលមានភាពល្បីល្បាញ តាំងពីជំនាន់ បារាំងមកនោះ កំពតនៅមាន រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋាន វប្បធម៌ប្រវត្តិ សាស្ត្រ យ៉ាងច្រើនរាប់ មិនអស់ទៀត ដែលជាទីត្រេកត្រ អាលរបស់ភ្ញៀវទេសចរ ។ ទឹកជ្រោះ អន្លង់ធំជា រមណីដ្ឋាន ធម្មជាតិថ្មីមួយ ទៀតនៅខេត្តកំពត ដែលកំពុង មានការចាប់ អារម្មណ៍ យ៉ាង ខ្លាំងពីសំណាក់ ភ្ញៀវទេសចរនា ពេលបច្ចុប្បន្នដែល បានទៅដល់ទឹកដី តំបន់មាត់សមុទ្រមួយនេះ ។ 
0002 (4)

បើយើងចង់ទៅទស្សនារមណីយដ្ឋានអន្លង់ធំ យើងត្រូវធ្វើ ដំណើរលើ កំណាត់ផ្លូវជាតិលេខ បី ដោយចេញ ពីទីរួមខេត្តកំពត ឆ្ពោះទៅវាលរេញ បានចម្ងាយប្រមាណ ម្ភៃប្រាំពីរគីឡូម៉ែត្រ ហើយក្រឡេក មើលខាង ស្តាំដៃ នឹងបានឃើញ សាលារៀន មួយដែលមានឈ្មោះថា វិទ្យាល័យ ហ៊ុន សែន ហើយបន្ត ដំណើរតាម ផ្លូវសាលានោះក្នុង ចម្ងាយផ្លូវក្រាល ក្រួសក្រហម មួយគីឡូម៉ែត្រទៀត នោះនឹងបានឃើញ ស្លាកឈ្មោះរបស់ រមណីយដ្ឋាន អន្លង់ធំនេះ ស្ថិតនៅក្នុង ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត អ្នកទេសចរអាច ធ្វើដំណើរទៅ ទីនោះដោយយាន យន្តគ្រប់ប្រភេទ ដោយគ្មានបារម្ភអ្វីឡើយ ។ 
0002 (2)
នៅពេលដែលបានទៅទស្សនានៅរមណីយដ្ឋានអន្លង់ធំនោះ យើងនឹងបានឃើញនូវ ទេសភាពដ៏អស្ចារ្យ ដែលយើង កម្របានឃើញ ពីមុនមកណាស់ ភាពទាក់ទាញបំផុតនៅ រមណីយដ្ឋាន ថ្មីនេះគឺយើង អាចមើល ឃើញទេសភាព ទឹកជ្រោះដែលហូរ ធ្លាក់មកពីលើកំពូលភ្នំ មកប៉ះនឹងផ្ទាំង ថ្មបែកទឹកខ្ចាយ ជាតំណក់ៗដែល ធ្វើឱ្យយើងមើល ឃើញតំណក់ ទឹកនោះហាក់បីដូច ជាដុំព្រិលដែល ធ្លាក់ខ្ទាតប៉ះទៅ នឹងស្លឹកឈើព្រៃ គួរឱ្យចង់ គយគន់ក្រៃលែង ។ ទឹកដែលធ្លាក់មក ខាងក្រោមបាន ហូរគេចផ្ទាំង ថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់ ដោយមានហ្វូង មច្ឆាតូចធំ ហែលប្រដេញគ្នា គួរឱ្យគយគន់​ ក្រៃលែង ។ ជាយូរៗម្តងគេបានឮសំឡេងសត្វរៃកណ្តឹង និង សំឡេង បក្សាបក្សីយំយ៉ាង ទ្រហឹងអឺងកង ចេញពីដើម ឈើដែល ដុះអមសងខាង មាត់ស្ទឹងបង្កើត បានជាតន្ត្រីធម្មជាតិ មួយយ៉ាងពីរោះជក់ចិត្ត ។

……………………………………………..

ប្រភព៖ ភ្នំពេញដេលី

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


+ 5 = eleven