សម្រស់បុប្ផាភ្នំអំពិល

សម្រស់បុប្ផាភ្នំអំពិល

សូមស្វាគមន៍ ទៅទស្សនាសម្រស់បុប្ផាភ្នំអំពិល ដែលលាក់ខ្លួន នៅចំកណ្តាល​ព្រៃភ្នំ​ធម្មជាតិដ៏ស្រស់ បំព្រង ។ យើងធ្វើដំណើរ​ ចម្ងាយ​ប្រមាណ​ជា ៥០ គីឡូម៉ែត្រ​ពី​ទីរួមខេត្តសៀមរាប ដំណើរឆ្ពោះ​ ទៅកាន់តំបន់​ផ្កា ​ធម្មជាតិ​នៃភ្នំ​អំពិល ពិត​ជាពិបាក​មែន ដោយសារ ​តែរដូវ​វស្សា​​ ធ្វើឲ្យ​ការជិះម៉ូតូ លើផ្លូវ​បុរាណ​ សឹងតែមិន​អាចរុល ទៅ​ដល់​គោលដៅ​។​ ដូច្នេះ​ហើយ​អ្នក ដំណើរភាគច្រើន​ តែងតែ​ជួល ​គោយន្ត ​របស់អ្នកភូមិ ជិះ​ជាក្រុម​ទៅ កាន់​ទីនោះ។

Ottara

អ្វីដែល​ចាំបាច់​ខានពុំបាន គឺ​​លោក​អ្នក​ត្រូវ​មានអ្នក​ ស្គាល់​ភូមិសាស្ត្រ​ច្បាស់ ដោយហេតុ​ផ្លូវ​មាន​ លក្ខណៈ ​ស្មុគស្មាញ​ងាយ ​នឹង​វង្វេង។ ម៉្យាង​វិញ​ទៀត ការធ្វើដំណើរ កម្សាន្ត បែប​ផ្សង​តាម ​ព្រៃភ្នំ​ដាច់ ​ស្រយាល​​ពីទី ប្រជុំ​ជន​របៀបនេះ លោកអ្នក​ចាំ បាច់​ត្រូវ ​តែ​វេច​ខ្ចប់​បាយ​ម្ហូប ​ភេសជ្ជៈ​មក​ជាមួយ​។​ប៉ុន្តែ​​ទស្សនីយភាព​ ដែល​រង់ចាំ​លោក ​​អ្នក​​នៅ​ទីនោះ ពិត​ជា​ធ្វើ​ឲ្យការ​ជម្នះ ទៅដល់​ភ្នំអំពិល ​ពោរពេញដោយ​ អត្ថន័យ​មិនអាច ​បំភ្លេច​បាន។​
..
Ottara2
..
ថ្វីបើ​​គន្ធពិដោរមិនសូវ​ក្រអូប​ដូចផ្កាឯទៀត​ តែ​បុប្ផាមួយ​ប្រភេទ​​ មាន​ត្របក​ពណ៌ ​ផ្កាឈូក​ជា​ច្រើន​ស្រទាប់ ​ឈ្មោះថា «ផ្កា​ចាហួយ» កំពុងតែរីក​បង្អួត​ សម្រស់​យ៉ាង ​ត្រៀបត្រា​ក្នុង​តំបន់ភ្នំអំពិល។ បុប្ផា​ព្រៃ​ភ្នំ​មួយ​នេះ​កំពុង​រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​ ប្រជាជន​ខេត្ត​សៀម រាប​រាប់រយ​នាក់ ​ឲ្យ​ពុះពារ​ធ្វើដំណើរ ​មិនខ្លាចឧបសគ្គ​ ដើម្បី​បានចូល​ទស្សនា​ និងថត រូបទុកជា​ អនុស្សាវរីយ៍។​​​ស្ថិតនៅ​ក្នុងភូមិ​ ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរ​ធំ តំបន់​ផ្កា​ធម្មជាតិ​ភ្នំ​អំពិល បាន​ក្លាយ​ជា​តំបន់​ ទេសចរណ៍​ថ្មី​មួយ ។ ពីមុន​មិន​ដែល មាន​អ្នកណា​មកលេង​ទេ តែ​ឆ្នាំនេះ​មាន គេ​មកលេង​ច្រើ ន​មែនទែន បើទោះជា​ផ្លូវ​ លំបាកក្តី។ អ្នកខ្លះ​មកលេង​ជា ​លក្ខណៈ​គ្រួសារ និង​មិត្តភក្ដិ ថ្ងៃខ្លះ​មាន​ទាំង ​សិស្សសាលា​ ផង​ដែរ​ ហើយ​ក៏​មានអ្នកទេសចរ ​មួយ​ចំនួន​មាន​ គម្រោង​ថា​នឹង ​មក​បោះតង់​កម្សាន្ត​នៅ ​ទីនេះ​ទៀត​ផង»។
..
Ottara3
..

ក្រៅពី​ទស្សនា​ព្រៃ​ភ្នំ​ធម្មជាតិ អ្នក​មីងឲ្យដឹង​ថា ផ្កា​ចាហួយ ​បាន​ក្លាយ​ជា ​ចំណុច​ទាក់ទាញ​បន្ថែមស ម្រាប់​អ្នក​ចូលចិត្ត​ គយគន់​បុប្ផា ព្រោះផ្កា​ប្រភេទ​នេះ​ មួយ​ឆ្នាំរីក​តែ​ម្តងទេ ហើយ រីក​មាន​រយៈពេល ​ខ្លី​​ណាស់ គឺ​នឹង​រីក​រៀងរាល់ ​ចុងខែសីហា ហើយ​ស្រពោន ​ទៅវិញ​ក្នុង​ខែកញ្ញា ។ មិន​ត្រឹម​តែ មាន​សម្រស់ ​ទាក់ទាញ​ ប៉ុណ្ណោះ​ទេ ផ្កា​ចាហួយ​នេះ ​បានផ្តល់​ផល​ប្រយោជន៍​ជា ច្រើន​ដល់ អ្នក​ស្រុក​ភ្នំ ដោយសារ​ផ្កា​នេះ​អាច​បរិភោគ​បាន ហើយ​ស្រទាប់​របស់វា​ក៏​មាន ​លទ្ធភាព​ផ្ទុក​ ទឹកច្រើន​ ដែល​អាច ​ឲ្យ​​អ្នកដើរ ​ព្រៃ​មួយចំនួនផឹក​ បំបាត់ការ​ស្រេកទឹក​មួយ គ្រា​ផង​ដែរ​ ហើយផ្កា​នេះ​ អាច​បរិភោគ បាន​ដោយ ​យកទៅស្ល​កកូរ ឬ​ស្រុះធ្វើ​អន្លក់។ សម្រស់​ក៏​ស្អាត ​រីឯ​រសជាតិ​វិញ​ក៏ឆ្ងាញ់ !!
…………………………………………………………………………………………………….
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រូបភាព៖ សួន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


5 + four =