ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

តំបន់ព្រែកទាល់ នៃបឹងទន្លេសាប គឺជាតំបន់ ដែលសម្បូរទៅដោយ ធនធានធម្មជាតិជាច្រើន ។ សម្រស់ធម្មជាតិផ្ទៃបឹង ដ៏ស្រស់ស្អាត ទីនោះកំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរ បរទេសឱ្យទៅទស្សនាកាន់តែមានចំនួនច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ អ្នកទេស​ចរ នឹងត្រេកត្រអាលដោយក្តីពេញចិត្តទៅនឹងអ្វីៗ ដែលមាននៅទីនោះ ដូចជាមើលព្រៃលិចទឹក ការរស់នៅលើទឹក របស់ ប្រជាពលរដ្ឋ ការនេសាត្រី ជាដើម ជាពិសេសនៅរដូវនេះជារដូវ ដែលសត្វស្លាបដ៏កម្រនៅលើពិភពលោក កំពុងតែធ្វើការពងកូន ហើយវាបានធ្វើ ឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទេសចរដែលចង់ឃើញ ។
www.mengkimlong.blogspot.com

អ្វីដែលសំខាន់សម្រាប់អ្នកទេសចរទៅកម្សាន្ត នៅតំបន់ព្រែកទាល់ គឺគេអាចមើលសត្វស្លាបកម្រ ដែលមានច្រើនប្រភេទ មើលព្រៃ លិចទឹកមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើភូមិបណ្តែត ទឹកមើលពីសកម្មភាពនៃការនេសាទត្រី ការ ចិញ្ចឹម ត្រី និងការ ចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងបឹងទន្លេសាប មើលក្បូន ជីរបណ្តែតទឹក ( ដាំជីរនៅលើក្បូន ) និងអាចមើលពីធម្មជាតិ ជាលក្ខណៈជីវៈចម្រុះ និង ធនធានធម្មជាតិផ្សេងៗទៀតដែលមានទាក់ទង នឹង ផ្ទៃទឹកទន្លេសាប ទាំងមូល តែម្តង ។
8188503424_cc5346a06b_o
ក្រៅពីនេះអ្នកទេសចរថែមទាំង អាចស្វែងយល់ពីគ្រូចូលរូបបែបជំនឿអរូបីនៅទីនោះ ថែមទៀតផងដែរ ។លក្ខណៈពិសេសដែល អ្នកទេសចរចាប់ អារម្មណ៍ខ្លាំងជាងគេ គឺការទស្សនាហ្វូងសត្វ ស្លាបដែលមានប្រមាណជា ៧ ប្រភេទដែល កំពុងទទួលរងការជិត ផុតពូជនៅលើពិភពលោក នៅក្នុងតំបន់ព្រែកទ័លនៃបឹងទន្លេសាប ជាពិសេសនៅក្នុងអំ ឡុងខែមេសា និង ឧសភានេះ ហ្វូងសត្វ ស្លាបដែលកម្រកំពុងតែពងកូន ។ សត្វ ស្លាបកម្រទាំងនោះ រួមមានដូចជា សត្វត្រដក់ និង ប្រភេទរនាលពណ៌ ជាដើម ។
8188503754_5651d9fd7d_o
តំបន់ព្រែកទ័លនេះត្រូវបានគេចាត់ទុក ថាជាតំបន់ដែលមានពពួកសត្វស្លាបកម្រទាំង នេះច្រើនជាងគេនៅលើពិភពលោក ។ ដោយសារតំបន់នេះមានលក្ខណៈ ធម្មជាតិសម្បូរបែបដូច្នេះត្រូវគេចាត់ទុកថា ជាតំបន់ទេសចរណ៍បែបលក្ខណៈធម្ម ជាតិដ៏សម្បូរ បែបបំផុត ។
crab-eating-macaques-01 copy
បើធ្វើដំណើរពីខេត្តសៀមរាបគឺឆ្លងកាត់តំបន់ចុងឃ្នាសទៅកាន់តំបន់ព្រែកទាល់ តែម្តង ដែលការ ធ្វើដំណើរតាមផ្លូវនេះគេអាច ទស្សនាបានពីរកន្លែង គឺតំបន់ប្រវត្តិសាស្ត្រភ្នំក្រោម ហើយបន្តមកគឺ មើលទិដ្ឋភាពទន្លេ សាប និង តំបន់ព្រែកទ័លតែម្តង ។ ក្រៅពីនេះ អ្នកទេសចរអាចចេញដំណើរពីខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និង ចេញពីភ្នំពេញក៏បានដែរ ។
7995627212_880fe0f593_h copy
អត្ថបទដកស្រង់ពី៖
Khmail : http://khmail.blogspot.com

ផ្តល់យោបល់

ផ្តល់យោបល់

One Response to "ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់"

  1. Chenda Eng  ៣ មិនា ២០១៤ at ៦:៤៣ am

    ធ្លាប់បានទៅ ពិតជាមានបទពិសោធន៍ ជិវិតអ្នករស់នៅលើទឹក ជិវិតសត្វស្លាបរាប់ពាន់មឺនក្បាល

    Reply

Leave a Reply

Your email address will not be published.


+ 5 = fourteen