រតនគិរី

រតនគិរី

ខេត្តរតនគិរី ​ស្ថិតនៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ជាប់​នឹង ​ប្រទេស​ឡាវ​ នៅ​ភាគ​ខាងជើង ភាគ​ខាងកើត​ ជាប់​ប្រទេស ​វៀតណាម ខាងត្បូង​ជាប់​ នឹង​ខេត្តមណ្ឌលគិរី និង​ជាប់​ខេត្ត ស្ទឹងត្រែង​នៅ​ភាគ​ខាងលិច។ ខេត្ត​នេះ​សម្បូរ​ទៅ ដោយ​ជនជាតិភាគ តិច​រស់នៅ ប្រមាណ​ជា៨០% ពួកគេ​រស់នៅ​ដោយ​ប្រកប​របរ​កសិកម្ម បរបាញ់ នឹង​រក​អនុផល​ព្រៃឈើ​ជាដើម។ ខេត្ត​នេះ​ជា​តំបន់ ភ្នំ​ដែលមាន​ព្រៃក្រាស់ៗ សំបូរ​សត្វព្រៃ និង​តំបន់​ទេសចរ​ធម្មជាតិ​ដូច ជា​ទឹកធ្លាក់ បឹង​ធម្មជាតិ ភូមិ​ជនជាតិភាគតិច…។ ខេត្ត​នេះ​ផងដែរ​គឺជា​តំបន់​កងទ័ព​ពិសេស​របស់​ពួក​ខ្មែរក្រហម ជា​កន្លែង ដែល​ពួកនេះ​ប្រមូល​ផ្ដុំគ្នា​បង្កើត​កងទ័ព​ប្រឆាំង​រដ្ឋាភិបាល​នា​ជំនាន់​ នោះ(ភូមិភាគ​ឥសាន)។ បើ​គេ​ចង់​ធ្វើ ដំណើរ​ទៅ​កំសាន្ត​ជាមួយ​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ គេ​ត្រូវ​ចំណាយពេល​ប្រមាណ​ជា​ជិត​មួយថ្ងៃ ដើម្បី​ធ្វើដំណើរ​លើ កំណាត់ ដែលមាន​ចម្ងាយ៥៨៨គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ទេសភាព​ដែល​ដុះ​នៅតាម​ដងផ្លូវ​ឆ្ពោះទៅកាន់​ទី​រួម​ខេត្ត រតនគិរី ពិតជា​មនោ​រម្យ​ក្រៃលែង​ដល់​អ្នកទេសចរ​ឱ្យ​ភ្លេច​អស់​នូវ​ការនឿយហត់។ បាន​លុង​គឺជា​ឈ្មោះ​ស្រុក​មួយ​ក្នុង ខេត្ត​នេះ ហើយក៏​ជាទី​រួម​ខេត្ត​នេះ​ផងដែរ។ បន្ទាប់ពី​ធ្វើដំណើរ​ដល់ទី​រួម​ខេត្ត​ដ៏​ប្រណីត​នេះ ទេសចរ​អាច​បន្តដំណើ​រ​គ្រប់ ទីកន្លែង​ទៅកាន់​តំបន់​កំសាន្ត​នានា​នៅក្នុង​ខេត្ត។ 

+តំបន់​ទឹកធ្លាក់​កា​ចាញ 
……………………………
02

ឋិត ​ក្នុង​ឃុំ​កា​ចាញ ស្រុក​បាន​លុង ចម្ងាយ៦គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ ឈ្មោះ​នៃ​ទឹកជ្រោះ​នេះ​គឺ​ហៅ​តាម​ជនជាតិ ជនជាតិ​គ្រឹ​ង ដែល​រស់នៅ​តំបន់​នោះ។ ទឹកជ្រោះ​កម្ពស់​ប្រមាណ១២ម៉ែត្រ ប្រកបដោយ​ផ្ទាំង​ថ្មដាធំៗជា​ជញ្ជាំង​អាចឱ្យ​ទេសចរ​ឈរ​សម្រាក​នៅ​ពីក្រោម​ ទឹកជ្រោះ​បាន​យ៉ាង​ងាយ។ បាត​ជ្រោះ​ត្រជាក់​ស្រឹប​ដល់​ឆ្អឹងខ្នង​អាចឱ្យ​ទេសចរ ចុះទៅ​ងូតទឹក​នៅ​ទីនោះ ដោយ​ឆ្លងកាត់​ជណ្ដើរ​ឈើ​មួយ ដែល​គេ​ធ្វើឡើង​សម្រាប់​ចុះទៅ​បាត​ជ្រោះ។ 

+បឹង​យក្ស​ឡោម 
……………………..
01 copy
បឹង ​ធម្មជាតិ​ដ៏​ធំ​មួយ​នេះ​បាន​សម្ងំ​នៅ​កណា្ត​ល​ដងព្រៃ​ស្ងាត់​នា​ស្រុក​បាន​ លុង ឃុំ​យក្ស​ឡោម ដែលមាន​ចម្ងាយ ប្រមាណ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ បឹង​នេះ​មាន​សណ្ឋាន​មូល​ដែលមាន​អង្កត់ផ្ចិត៨០០ម៉ែត្រ និង​ជម្រៅ៤៨ម៉ែត្រ មានទឹក​ថ្លាឈ្វេង ត្រជាក់​ស្រឹប ជាហេតុ​ធ្វើឱ្យ​អ្នក​ដែល​ទៅ​កំសាន្ត​ចូលចិត្ត​ងូតទឹក​កំសាន្ត​នៅ​ទីនោះ។ តំបន់​នេះ​ផងដែរ គឺជា កន្លែង​សក្ការបូជា​របស់​ពួក ​ជនជាតិភាគតិច​ ដែល​រស់នៅ​ជុំវិញ​ទីនោះ ដែល​នៅ​ជិត​នោះគេ​ឃើញ​មាន​សំណង់ផ្ទះ កូន​ក​ម្លោះ និង​កូនក្រមុំ​របស់​ជនជាតិ​ភាគតិច​មួយកន្លែង​ដែល​បន្សល់ទុក​នៅ​ទីនោះ។ 

+ទឹកជ្រោះ​ចា​អ៊ុង 
…………………….
ja ong
ដើម្បី ​ទៅដល់​ទីនោះ​គេ​ត្រូវធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ២គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ឆ្ពោះទៅ​តាមផ្លូវ​មក​ស្ទឹងត្រែងវិញ រួម​បត់​ចូល​តាម​ផ្លូវលំ​តូច​មួយ​ល្មម​ឡាន​ចូល​ចុះ ចម្ងាយ៦គីឡូម៉ែត្រ ក្នុង​ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ។ តំបន់​នោះ​ក៏​ជា​ទឹក ដី​ដែល​ជនជាតិ​គ្រឹ​ង​រស់នៅ​ផងដែរ។ គេ​អាចធ្វើ​ដំណើរ​ទស្សនា​ពី​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​គ្រឹ​ង​ទាំងនោះ គេ​ក៏​អាច ធ្វើការ​សន្ទនា​ ពិភាក្សា​ជាមួយ​ ពួក​ជនជាតិ​គ្រឹ​ង ​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ ​បាន ព្រោះ​ជនជាតិ​នេះ​ មាន​ភាព​រាក់ទាក់​ ជាមួយ ទេសចរ​ណាស់។ 

+ភូមិ​ជនជាតិ​គ្រឹ​ង​អូរ​ជុំ 
…………………………
0023
គេ ​ទៅ​ទីនោះ​ដើម្បី​ ទស្សនាការ​សំដែង ​សិល្ប​វប្បធម៌​ប្រពៃណី របស់​ជនជាតិ​គ្រឹ​ង ដែល​រស់នៅ​ទីនោះ​ជា សហគមន៍។ ព​យក​គេ​រស់នៅ ​ដោយ​ពឹង​ផ្អែក លើ​វិស័យ​កសិកម្ម​ដាំ​ដុះ និង​ប្រមាញ់។ ពួកគេ​ចេះ​ជួញដូរ ដោយ​ប្រមូល យក​ផលិតផល ដែល​គេ​ផលិត​បាន​ដូចជា ស្រូវ ពោត សណ្ដែក សាច់សត្វ ស្បែក​សត្វ​ជាដើម​មក​លក់​នៅ​ទី​រួម​ខេត្ត ស្រុក​បាន​លុង។ 

+លំផាត់ 
…………..
04

លំផាត់ ​ជា​តំបន់​ដែលមាន​ខ្យល់ អាកាស​បរិសុទ្ធ មាន​ស្ទឹង មាន​ទន្លេ​ដែល​ ហូរ​មកពី​ទន្លេស្រែពក ផ្ដល់​ទឹក មិនចេះ រីងស្ងួត និង​អាចឱ្យ​ ទេសចរ​ងូតទឹក​កម្សាន្ត​បាន ដោយមាន​ជណ្តើរថ្ម​ អាច​ចុះ​ដល់​មាត់ទឹក​យ៉ាង​ងាយ។ 

ក្រៅពី ​តំបន់​កម្សាន្ត​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាងលើនេះ ខេត្តរតនគិរី​នៅមាន​តំបន់​ដ៏​គួរឱ្យ​ទាក់ទាញ​ជា ច្រើន​កន្លែង​ផ្សេងទៀត​ដូចជា តំបន់​ទឹកធ្លាក់៧ជាន់ ទឹកជ្រោះ​អូរ​យ៉ា​ដាវ ឋិត​ក្នុងស្រុក​អូ​រយ៉ា​ដាវ តំបន់​វា​រី​អគ្គីសនី​ស្រុក អូរ​ជុំ​ជាដើម។
………………………………………..

ដកស្រង់ពី ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


nine × = 54