ឧទ្យានជាតិព្រះសីហនុរាម

ឧទ្យានជាតិព្រះសីហនុរាម

ឧទ្យានជាតិព្រះសីហនុរាមមានទីតាំងស្ថិតនៅទិស និរតីនៃព្រះរាជាណាចក្រកម្ពុជា រវាងកោះថ្មី និង ក្រុងព្រះសីហនុ មានចំងាយប្រហែល ១៨គីឡូ ម៉ែត្រពីក្រុងព្រះសីហនុ និង មានចម្ងាយប្រ មាណ១៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវ ជាតិលេខ ៤។ ឧទ្យានជាតិនេះស្ថិតនៅក្នុងស្រុកព្រៃនប់ក្នុងខេត្ត ព្រះសីហនុ ហើយមានទីតាំងខាងជើងជាប់នឹងផ្លូវជាតិលេខ ៤ ឃុំរាម ឃុំអូរឧកញ្ញ៉ា ហេង ដែលស្ថិតនៅជាប់ជួរភ្នំ ។ ខាងកើតជាប់ឃុំបត់ត្រង់ ភូមិអុង ក្នុងឃុំរាម និង ឈូងសមុទ្រថៃ ។ ខាងលិចជាប់នឹងឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ។ ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ។
02
ឧទ្យានជាតិរាមដែលមានផ្ទៃដី ២១.០០០ ហិកតានេះក្រៅពីនៅជាប់មាត់សមុទ្រ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយប្រជុំភ្នំនៅតំបន់ ទាំងនោះ ស្ថិតនៅរាយប៉ាយពេញតំបន់ ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ ម៉ែត្រ ដល់ ២៨៤ ម៉ែត្រ ។ ដោយមានភ្នំតូច ធំ និង កោះចំនួន ២ គឺកោះថ្មី និង កោះសេះ ។ ព្រៃឈើទ្រុបទ្រុលតាមភ្នំព្រៃកោងកាងខៀវ ស្រងាត់ និង ស្មៅសមុទ្រតាមឆ្នេរសមុទ្រសុទ្ធតែជាកន្លែងរស់នៅរបស់សត្វផ្សេងៗ ជាច្រើនប្រភេទ ។
03
ឯឆ្នេរខ្សាច់មានទេសភាពល្អប្រណីត លំអដោយខ្សាច់ម៉ដ្ឋ ដើមស្ងាវធំៗ ទឹកសមុទ្ររំជួលតិចៗ និង កូនកោះជិតៗឆ្នេរ ដែលធ្វើឱ្យឧទ្យានជាតិនេះជាកន្លែងបម្រើឱ្យវិស័យទេសចរណ៍ ហើយអាចរកប្រាក់ចំណូលជូនជាតិ និង ថែមទាំងបម្រើឱ្យផងដែរ លើផ្នែកវិទ្យាសាស្ត្រដូចជាការស្រាវជ្រាវឱសថសាស្ត្រ និង អភិវឌ្ឍកសិកម្មជាដើម ។ ឧទ្យានជាតិនេះ បានបើកនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ២១០០០ ហិចតា ដែលក្នុងនោះ ១៥០០០ ហិចតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦០០០ ហិចតាជាផ្ទៃទឹកសមុទ្រ។ ឧទ្យានជាតិនេះមាននូវឆ្នេរដ៏ស្រស់ស្អាត ចំការដូង ដើមកោងកាង ព្រៃភ្នំ និង សត្វស្លាបជាច្រើនប្រភេទ។01

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


nine + = 16