របៀបធ្វើអាម៉ុកខ្យង

របៀបធ្វើអាម៉ុកខ្យង

កន្លងមក ធ្លាប់ឮតែអាម៉ុកត្រី អាម៉ុកសាច់មាន់ ឲឥឡូវមានអាម៉ុកខ្យងទៀត។ មិត្តយុវវ័យណាចង់ធ្វើអាម៉ុកខ្យងសាកមើល គឺងាយស្រួលណាស់។ សាកធ្វើតាមការរៀបរាប់ខាងក្រោមនេះបន្តិចមើល៍ សង្ឃឹមថា មិត្តយុវវ័យនឹងពេញចិត្តមិនខាន៖
..
ottara
..

#‎គ្រឿងផ្សំ‬
-ខ្យង១គីឡូក្រាម
-សាច់ជ្រូកបីជាន់១ខាំ
-សណ្ដែកដី
-ម្ទេសឆ្អើរ
-ខ្វះដូង
-គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)
-កាពិ
-ប្រេងខ្យង
-គ្រាប់ជម្ពូឆាយកខ្ទះ
-ស្លឹកកន្ទួត
-ស្លឹកក្រូចសើច
-ពង់មាន់

Ottara

#‎វិធីធ្វើ‬
យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។ ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។ បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំ និងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។
..
1378661335-P1050945JP-o copy
..

ជំហាន បន្ទាប់ ត្រូវយកស្លឹកកន្ទួតទៅទ្រាប់សាច់ដែលឆាជាមួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។
ប៉ុណ្ណឹង នៅមិនទាន់រួចរាល់ទេ។ ប្រិយមិត្តត្រូវចាក់ទឹកខ្ទិះដែលឆាបញ្ចូលគ្នាជាមួយពងមាន់, ម្ទេស និងស្លឹកក្រូចសើច ទៅស្រោចពីលើខ្យល់ ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


9 + seven =