របៀបធ្វើក្រឡាន

របៀបធ្វើក្រឡាន

ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។ 

របៀបធ្វើ ៖ 
១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។ 
២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។ 
៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។ 
៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។ 
៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។ 
៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។ 
៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម 

ottara5 (3)

ottara5 (1)
………………………………………………………………………………………………
អ្នកស្រី កែវ ច័ន្ទបូរណ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


+ 6 = nine