សួនផ្កាឈួករ័ត្ននៅក្រុងតូក្យូ ទាក់ទាញ់ភ្ងៀវរាប់លាននាក់

សួនផ្កាឈួករ័ត្ននៅក្រុងតូក្យូ ទាក់ទាញ់ភ្ងៀវរាប់លាននាក់

ក្រុងតូក្យូ: ផ្កា​ឈូករ័ត្ន​ពណ៌​លឿន​ឆ្អឹនឆ្អៅ​ដូច​កម្រាល​ព្រំ​មាស​បាន​ជួយ​បង្កើត​​ភាព​ស្រស់​​ បំព្រង​ថ្មី​សម្រាប់​មុខមាត់​ក្រុង​សាយ៉ូ​ប្រទេស​ជប៉ុន​។
..
Ottara (2)
..
ភ្ញៀវ​ទេសចរ​ជិត​ ១០ ​ម៉ឺន​នាក់​បាន​នាំ​គ្នា​ថតរូប​សួន​​ផ្កា​ឈូករ័ត្ន​កំពុង​រីក​ស្គូសស្គាយ​សាយ​ក្លិន​ក្រអូប​ ឈ្ងុយ​ឈ្ងប់​នា​រដូវ​បុណ្យ​ផ្កា​ឈូករ័ត្ន ៣ ​ថ្ងៃ​នៅ​ក្រុង​ណូហ្គី​នៃ​ខេត្ដ​តូឈីហ្គី​ចម្ងាយ ៧០ ​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ តូក្យូ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។
..
Ottara (3)
..
ក្រុម​ទេសចរ​ដ៏ច្រើន​សន្ធឹកសន្ធាប់​តែង​តែ​នាំ​គ្នា​ទៅ​កាន់​ទីក្រុង​មួយ​នេះ​ដើម្បី​បាន​ទស្សនា​សួន​ផ្កា​ ឈូករ័ត្ន​ជិត ១,៣ លាន​​ដើម​ នា​រដូវ​បុណ្យ​ផ្កា​ឈូករ័ត្ន​សាយ៉ា ណានកូ​។
..
Ottara (4)
..
ក្រុម​អ្នក​រៀបចំ​បាន​ដាំ​គ្រាប់​ផ្កា​នេះ​នៅ​ពេល​ខុសៗ​គ្នា​ដើម្បី​ធានា​ថា​ពួកវា​នៅ​​តែ​បន្ដ​ចេញ​ផ្កា​ជា​បន្ដ បន្ទាប់​ក្នុង​ឱកាស​ពិធី​បុណ្យ​ដ៏​រីករាយ​នេះ​ខណៈ​វា​មាន​រយៈ​ខ្លី​ប្រហែល​ជាមួយ​សប្តាហ៍ ​​ប៉ុណ្ណោះ។

ឆ្នាំ​នេះ​ផ្កា​ឈូករ័ត្ន​ចាប់ផ្តើម​​ពី​​ចុង​ខែ​កក្កដា​នេះ​បន្ត​ដល់​ត្រឹម​ថ្ងៃ​ទី​ ២ ខែ​សីហា
………………………………………………………………………………………………..
ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


+ one = 6