ក្រុងបាវិត

ក្រុងបាវិត

ក្រុងបាវិត ត្រូវបានប្ដូរពីឃុំបាវិត របស់ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០០៨ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដោយកាត់យកឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពីស្រុកចន្ទ្រា និងឃុំច្រកម្ទេសពីស្រុកស្វាយទាប។ បាវិតជាច្រកអន្តរជាតិដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាង ប្រទេសទាំងពីរគឺកម្ពុជា និង វៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និង ទីក្រុង ហូជីមិញ ។ ក្រៅពីការបង្កើតជាតំបន់កម្សាន្តកាស៊ីណូ ហើយបង្កើតឱ្យមានផ្សារ ណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និង ផលិតផលពីប្រទេស វៀតណាម បានធ្វើឱ្យច្រក ព្រំដែននេះរឹតតែមានភាពអធិកអធមថែមទៀត ។ ក្រៅពីនេះ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរណ៍ដែលទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើន ពីប្រទេសវៀតណាមមកទស្សនា និង កម្សាន្តនៅទីនេះ ហើយបាវិតក៏ក្លាយជាព្រំដែនដែលដោះដូរពាណិជ្ជកម្ម យ៉ាងធំបំផុតរវាងប្រទេស ទាំងពីរផងដែរ ។ ក្រុងបាវិតត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ កន្លងទៅនេះ ដែលពីអតីតកាលតំបន់ព្រំដែនមួយនេះគឺជាសមរភូមិយ៉ាងក្តៅគគុកដែលនៅមុន ឆ្នាំ […]