រមណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្រ្ត បឹងយក្សឡោម

រមណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្រ្ត បឹងយក្សឡោម

បឹងយក្សឡោមជារមណីដ្ឋានធម្មជាតិគួរអោយចាប់អារម្មណ៍ បំផុត ស្តិននៅ លើតំបន់ ខ្ពង់រាបនៃ ខេត្តរតនគីរី ។ បឹង នេះមា នអង្កត់ផ្ចិត ១គីឡូម៉ែត្រ នឹងជំរៅ ៧០ ម៉ែត្រ វាកើតឡើយ ដោយបន្ទុះ ភ្នំភ្លើងចាស់ ជាច្រើន សតវត្ស មកហើយ ។ បច្ចុប្បន្ន នេះវាមាន ភាពស្ងប់ស្ងាត់ នៅកណ្តាល ទ្រួងព្រៃ ប្រៀបបាន ដូចចាឋាន សុខដុមរមនា សម្រាប់ពពូក សត្វ និងទេសរច ទាំងឡាយ ដែលស្វែង រកភាព ស្ងប់ស្ងាត់ ឬ ក៏និយម​ រករម្មណីដ្ឋាន​ ទេសចរណ៍ថ្មីៗ បំផុត ។ បឹងនេះប្រៀបបាន ដូចជាដែកឆក់ សម្រាប់ ស្រូបទាញ់អង្រួន បេះដូង ទេសរចអោយ ចាប់អារម្មណ៍ កាន់តែខ្លាំង ដោយខានពុំបាន ខណៈពេល ដែលពូកគេ បានដើរកម្សាន្ត ដល់ខេត្តរតនគីរី […]

ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

តំបន់ព្រែកទាល់ នៃបឹងទន្លេសាប គឺជាតំបន់ ដែលសម្បូរទៅដោយ ធនធានធម្មជាតិជាច្រើន ។ សម្រស់ធម្មជាតិផ្ទៃបឹង ដ៏ស្រស់ស្អាត ទីនោះកំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរ បរទេសឱ្យទៅទស្សនាកាន់តែមានចំនួនច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ អ្នកទេស​ចរ នឹងត្រេកត្រអាលដោយក្តីពេញចិត្តទៅនឹងអ្វីៗ ដែលមាននៅទីនោះ ដូចជាមើលព្រៃលិចទឹក ការរស់នៅលើទឹក របស់ ប្រជាពលរដ្ឋ ការនេសាត្រី ជាដើម ជាពិសេសនៅរដូវនេះជារដូវ ដែលសត្វស្លាបដ៏កម្រនៅលើពិភពលោក កំពុងតែធ្វើការពងកូន ហើយវាបានធ្វើ ឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទេសចរដែលចង់ឃើញ ។ អ្វីដែលសំខាន់សម្រាប់អ្នកទេសចរទៅកម្សាន្ត នៅតំបន់ព្រែកទាល់ គឺគេអាចមើលសត្វស្លាបកម្រ ដែលមានច្រើនប្រភេទ មើលព្រៃ លិចទឹកមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើភូមិបណ្តែត ទឹកមើលពីសកម្មភាពនៃការនេសាទត្រី ការ ចិញ្ចឹម ត្រី និងការ ចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងបឹងទន្លេសាប មើលក្បូន ជីរបណ្តែតទឹក ( ដាំជីរនៅលើក្បូន ) និងអាចមើលពីធម្មជាតិ ជាលក្ខណៈជីវៈចម្រុះ និង ធនធានធម្មជាតិផ្សេងៗទៀតដែលមានទាក់ទង នឹង ផ្ទៃទឹកទន្លេសាប ទាំងមូល តែម្តង ។ ក្រៅពីនេះអ្នកទេសចរថែមទាំង អាចស្វែងយល់ពីគ្រូចូលរូបបែបជំនឿអរូបីនៅទីនោះ […]

ឧទ្យានជាតិភ្នំគូលែន

ឧទ្យានជាតិភ្នំគូលែន

ឧទ្យានជាតិភ្នំ​គូលែន​ ស្ថិតនៅ​ប៉ែក​ខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀមរាប​មាន​ចំងាយ​៥៣ ​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ភ្នំ​នេះ​មាន​រយៈ​កំពស់ ៤៩២​ម៉ែត្រ គេ​អាច​ឡើង​ទៅលើ​ភ្នំ បាន​យ៉ាង​ងាយ តាម​រថយន្ដ រឺ ថ្មើរជើង​ពេលទៅដល់​ជើងភ្នំ យើង​សង្កេតឃើញ​ផ្ទាំង​ថ្ម​ធំ ហាក់ដូចជា​ជញ្ជាំង នៃ​នាវា​ដ៏​ធំ​មួយ នៅ​កណ្ដាល​ទី​ស្មសាន រំលេច​ដោយ​សំរស់ ស្រស់ត្រកាល និង​បង្កប់ នូវ​អាថ៌កំបាំង​ដ៏​សន្ធឹកសន្ធាប់ នា​អតីតកាល​សម័យអង្គរ ដែលជា​រមណីយដ្ឋាន​មួយ ក្នុងចំណោម រមណីយដ្ឋាន​ជាច្រើន​នៅ ខេត្ដ​សៀមរាប​។​ ​ ជួរ​ភ្នំ​នេះ​ចែកជា​ពីរ ៖ – ប៉ែក​ខាងកើត​និង​ខាងត្បូង​ហៅថា ភ្នំ​គូលែន​។ – ប៉ែក​ខាងជើង​និង ខាងលិច​ហៅថា ភ្នំ​ហប់​។ រមណីយដ្ឋាន​ភ្នំ​គូលែន ស្ថិតនៅ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប​។​ ​ប​ច្នុ​ប្បន្ន ដោយ​ប្រទេសជាតិ​ទទួលបាន​នូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខ​គ្រប់គ្រាន់ ហើយ​នោះ រមណីយដ្ឋាន​ភ្នំ​គូលែន​បានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និង​អន្ដរជាតិ យ៉ាងច្រើន ជា​រៀងរាល់ថ្ងៃ និង​មាន​ប្រជាពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយៗ តាំង​លំនៅដ្ឋាន ប្រកប​អាជីវកម្ម កសិកម្ម […]

ឧទ្យានជាតិមុនីវង្យបូកគោ

ឧទ្យានជាតិមុនីវង្យបូកគោ

ឧទ្យានជាតិមុនីវង្យបូកគោ ឬហៅថាឧទ្យានជាតិ មុនីវង្យបូកគោ ៖ មានចម្ងាយប្រមាណ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅ ភាគខាងលិច។ នៅលើ កំពូលភ្នំមានកាស៊ីណូ មួយកសាងឡើង ក្នុងជំនាន់ អនានិគមបារាំង សម្រាប់ពួកគេ មកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះ នៅមានទីវត្តអារាម ដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះ មានរាងដូចសំពៅចំនួនប្រាំ។ ទឺកជ្រោះ បូកគោនៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅ ប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង ។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់១០៧៥ ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំនង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនឹងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់ ៣ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំង ខួបវស្សាមាន ពពកផាត់ទៅផាត់មកគួរជាទីចាប់អារម្មណ៍។ អត្ថបទដកស្រងពី ៖ កំពតដូងចិត្ត៖ http://kampotdoungcit.wordpress.com