ភាពអស្ចារ្យនៃសួនច្បារ ឌឹ បេយ នៃប្រទេសសឹង្ហបុរី (Garden by The Bay)

ភាពអស្ចារ្យនៃសួនច្បារ ឌឹ បេយ នៃប្រទេសសឹង្ហបុរី (Garden by The Bay)

ថ្ងៃនេះ ខ្មែរទ្រីប សូមធ្វើការបង្ហាញ នឹង នាំមិត្តខ្មែរទ្រីបទំាងអស់ ទៅភ្ញាក់ផ្អើល និង ភ្លឺភ្នែកជាមួយ សួនច្បារដ៏ស្រស់ស្អាត នៃប្រទេស សឹង្ហបុរី នោះគឺ សួនច្បារ “Garden by The Bay” ជាគោលដៅ ដែលយើងចង់យកមកបង្ហាញ ជូនមិត្តខ្មែរទ្រីប ទំាងអស់អោយបានស្គាល់។​ ជាការទស្សនា និង មើលនូវការដាក់បង្ហាញប្រភេទផ្ការជាច្រើនប្រភេទ ដែលជាស្អាត និងអាចពិបាកក្នុងការស្វែងរកទស្សនា នៅកន្លែងដ៏ទៃទៀត។​ ប្រទេសសឹង្ហបុរី បានចារឹក នូវប្រវត្តិសាស្រ្តជាថ្មី ដោយការបើកនូវគំរូ សួនជាផ្លូវការមួយឈ្មោះថា “Bay South” នៅលើផ្ទៃដីប្រមាណ ៥៤ ហិចតា ដែលជាផ្នែកមួយនៃសំណង់អស្ចារ្យ​ នេះ”Garden by The Bay” ជាសួនរុក្ខសាស្ត្រស្ថិតនៅតាមមាត់ឆ្នេរ ឆកសមុទ្រម៉ារីណា ដែលមានផ្ទៃធំបំផុត រហូតទៅដល់ ១០១ ហិចតាជាតំបន់ចាក់ខ្សាច់ថ្មីមួយ នៅចំកណ្តាលប្រទេសសឹង្ហបុរី។​ ដោយរួបរួម រុក្ខជាតិ ពីទូទាំងពិភពលោក ដើម្បីបង្ហាញពេញប្រទេសសិង្ហបុរីនំាអោយក្លាយជា “ទីក្រុងនៅក្នុងសួន” ដែលតំបន់ នៃប្រទេសនេះ […]