បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅ​ខែ​វិច្ឆិកា​។  ពិធីបុណ្យ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​និង​១៥​ខាង​ខ្នើត និង​ថ្ងៃ​ទី​១​ខាង​រនោច​នៃ​ខែកត្តិក​។ ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​ប្រារព្ធ​នៅ​រដូវ​នេសាទ ប្រារព្ធ​នូវ​ការផ្លាស់ប្តូរ​ចរន្តទឹក​ហូរ​នៃ​ទន្លេសាប​និង​រដូវ​ទឹក​សម្រក និង​រំ​ឮ​ក​គុណ​ដល់​ទន្លេមេគង្គ​ដែល​បាន​ផ្តល់​ដីសណ្តរ​ដ៏​មាន​ជីជាតិ និង​ត្រី​ដ៏​ច្រើន​ដល់​ប្រទេស​នេះ​។ ​នៅ​រដូវវស្សា ទឹក​ទន្លេ​មេគង្គ​បាន​ហូរ​ចាក់​បំពេញ​ទៅ​បឹង​ទន្លេសាប​។ នៅពេល​ដែល​ទឹក​ទន្លេមេគង្គ​ចាប់ផ្តើម​ស្រក​ទៅវិញ ទឹក​ទន្លេសាប​ដែ​ល​ហៀរ​ហូរ​បាន​ហូរ​ចាក់​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ តាមរយៈ​ទន្លេសាប​និង​ហូរ​ចាក់​ទៅ​សមុទ្រ ដែល​បន្សល់ទុក​នូវ​ភោគផល​ត្រី​ដ៏​ច្រើន​។  តាមពិតទៅ នេះ​គឺជា​បាតុភូត​ដែល​គួរ​ឲ្យ​កត់សម្គល់​នៃ​ទន្លេសាប​៕ អត្ថបទដកស្រង់ពី៖ ក្រសូងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ៖ http://www.tourismcambodia.org/contents/festival/index.php?view=detail&id=36&lang=km